លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា «ធនាគារ អេស៊ីលីដា បានបន្ថែមមុខងារក្នុងការទូទាត់តាម ឃ្យូអរកូដ អេស៊ីលីដាម៉ូបាល បន្ថែមលើមធ្យោបាយដែលមានស្រាប់ តាមរយៈការទូទាត់តាមប័ណ្ណគ្រប់ប្រភេទជាមួយនឹងម៉ាស៊ីនឆូតកាតដ៏ទំនើបទាន់សម័យរបស់ធនាគារ អេស៊ីលីដា នៅផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និងអ៊ីអនម៉េកវែលយូ ។»
ធនាគារ អេស៊ីលីដា សូមអរគុណចំពោះដៃគូដ៏ឆ្លាតវៃទាំងអស់របស់ធនាគារ ជាពិសេស ផ្សារទំនើបអ៊ីអនភ្នំពេញ, ផ្សារទំនើបអ៊ីអន សែនសុខ ស៊ីធី និង ផ្សារអ៊ីអន ម៉េកវែលយូ ។
សូមអញ្ជើញអតិថិជនរីករាយនឹងការទិញទំនិញនានា រួមទាំងមធ្យោបាយក្នុងការទូទាត់ដ៏ទាន់សម័យ មានសុវត្ថិភាពខ្ពស់ និងងាយស្រួលបំផុតពីផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខ ស៊ីធី និង អ៊ីអនម៉េកវែលយូ និងដៃគូអាជីវកម្មច្រើនជាង ៨០.០០០ កន្លែង នៅទូទាំងប្រទេស និងនៅឯបរទេស ៕