វិស័យអចលនទ្រព្យ

តើវិស័យអចលនទ្រព្យនៅក្នុងខេត្តកោះកុង អាចមានសក្តានុពលវិនិយោគយ៉ាងណាដែរ ក្រោយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងខេត្តនេះសាងសង់រួចរាល់?


ខេត្តកោះកុង គឺជាខេត្តមួយស្ថិតនៅប៉ែកនិរតី ដែលមានសក្តានុពលផ្នែកទេសចរណ៍ ព្រោះមានតំបន់ធនធានធម្មជាតិ ឆ្នេរខ្សាច់ តំបន់កោះ តំបន់វប្បធម៌ប្រវត្តិសាស្រ្ត ដ៏សម្បូរបែប។ បច្ចុប្បន្នហេដ្ឋានរចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ កំពុងសាងសង់ និងគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈតំបន់សំខាន់ៗជាច្រើនទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រនេះ ក៏កំពុងទាក់ទាញវិនិយោគិនឱ្យទៅវិនិយោគនៅទីនោះផងដែរ។ តើអ្នកជំនាញអចលនទ្រព្យមានការយល់ឃើញបែបណា ក្រោយហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកោះកុង កសាងរួចនាពេលខាងមុខ?
វិស័យអចលនទ្រព្យ
ដោយ

លោក ស៊ា ឆៃលីន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា រៀលធី យល់ឃើញថា ខេត្តកោះកុង គឺជាខេត្តដែលមានសក្ដានុពលលើវិស័យដឹកជញ្ជូន និងទេសចរណ៍ ព្រោះមានច្រកសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់ប្រទេសជិតខាង និងមានតំបន់ទេសចរណ៍បែបធម្មជាតិច្រើន។ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់រាជរដ្ឋាភិបាល អ្នកជំនាញរូបនេះជឿជាក់ថា វានឹងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើរប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរទៅកាន់ខេត្តមួយនេះឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ការណ៍នេះ វានឹងធ្វើឱ្យការធ្វើជំនួញ និងការវិនិយោគនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ នឹងមានការកើនឡើងជាបន្តបន្ទាប់ ហើយវាក៏នឹងជួយជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យផងដែរ។

​ជាមួយគ្នានេះ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់នានា នឹងធ្វើឱ្យវិស័យដឹកជញ្ជូនក្នុងខេត្តកោះកុង កាន់តែមានភាពងាយស្រួលជាងមុន។ អ្នកជំនាញរូបនេះជឿជាក់ថា នៅពេលដែលហេដ្ឋរចនាសម្ព័ន្ធ ត្រូវបានសាងសង់រួចរាល់ ហើយរដ្ឋាភិបាលមានគោលការណ៍ជំរុញការវិនិយោគបន្ថែមទៀតនោះ ចង់ឬមិនចង់នឹងធ្វើឱ្យវិស័យទេសចរណ៍ កសិកម្ម អចលនទ្រព្យ និងវិស័យឧស្សាហកម្មក្នុងខេត្តមានទីតាំងភូមិសាស្រ្តជាប់មាត់សមុទ្រនេះនឹងមានការរីកចម្រើនលឿននាពេលខាងមុខ។

​សូមបញ្ជាក់ថា ក្រៅពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានាដូចជាផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ខេត្តកោះកុងមានសក្តានុពលផ្នែកទេសចរណ៍ដូចជាតំបន់ធនធានធម្មជាតិ ឆ្នេរខ្សាច់ តំបន់កោះ តំបន់វប្បធម៌ប្រវត្តិសាស្រ្ត សហគមន៍ និងរមណីយដ្ឋានដ៏សម្បូរបែប។ លើសពីនេះ ខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលដាក់ជាគោលដៅអេកូទេសចរណ៍តំបន់ឆ្នេរ និងប្រសិទ្ធនាមជាតារារះនាទិសនិរតី ដែលមានឆ្នេរប្រវែង២៣៧គីឡូម៉ែត្រ កោះចំនួន៣៥ និងសហគមន៍ និងរមណីយដ្ឋានបែបអេកូទេសចរណ៍ចំនួន១០កន្លែង៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ធនាគារ មេយប៊ែង ខេមបូឌា ចាប់ដៃគូនឹងក្រុមបាល់ទាត់ Manchester United - ជាប្រទេសទី៥ ក្នុងតំបន់អាស៊ាន

ធនាគារ មេយប៊ែង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានប្រកាសពង្រីកភាពជាដៃគូរយៈពេល ១៤ ឆ្នាំរបស់ខ្លួនជាមួយក្រុម Manchester United មកកាន់ប្រទេស…

អាកាសចរណ៍ស៊ីវិល ប្តេជ្ញាបន្តខិតខំស្វែងរកទុន ដើម្បីអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី និងខេត្តបាត់ដំបង

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដាក់គោលដៅជំរុញការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសឱ្យបានចំនួន៧,៥លាននាក់ និងទំនិញ៨ម៉ឺនតោន នៅឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ