សក្ដានុពល​វិនិយោគ​វិស័យអចលនទ្រព្យ

អ្នកជំនួញល្បី ៖ ហេតុផល ដែលកម្ពុជាស្ថិតក្នុងចំណោមប្រទេស៣ ក្នុងតំបន់អាស៊ានវិនិយោគពីបរទេសច្រើន


អ្នកជំនាញ និង អ្នកវិនិយោគបានធ្វើការអះអាងថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសខ្លាំងទាំងបី ងាយស្រួលក្នុងការទាក់ទាញអ្នកវិនិយោគមកពីក្រៅប្រទេស។ ការអះអាងបែបនេះ វាស្របទៅនឹងស្ថាប័ន Asia correspondent របស់សឹង្ហបុរីមួយបានធ្វើការចាត់ ចំណាត់ថ្នាក់ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសបី នៃបណ្តាប្រទេសក្នុងតំបន់អាស៊ានដែលវិនិយោគិនបានចាប់អារម្មណ៍មកធ្វើការវិនិយោគច្រើនដូចទៅនឹង ប្រទេស ឥណ្ឌូនេស៊ី និង ហ្វីលីពីនដែរ។
អគារ​ The Bridge របស់ក្រុមហ៊ុន WorldBridge Group
ដោយ

ជុំវិញទៅ​នឹងការលើក​ឡើង​នេះដែរ លោក​ឧកញ៉ា សៀ ប្ញទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង ជា អគ្គនាយក​ក្រុមហ៊ុន​វើលប្រ៊ីដ ​គ្រុប ​បានគូស​បញ្ជាក់ថា គោលនយោបាយ​លើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​បានបើក​ចំហ​ទីផ្សារ​សេរី​សម្រាប់ វិនិយោគិន​បរទេស និងជាងនេះ​ទៅទៀត​គឺការប្រើប្រាស់​រូបិយវត្ថុ​ជាប្រាក់​ដុល្លារសម្រាប់វិនិយោគ​ និងនាំចេញ​ ដែល​ផ្តល់​អំណោយ​ផលដល់​អ្នកវិនិយោគ​មកប្រកប​អាជីវ​កម្ម​នៅកម្ពុជា។

លោកឧកញ៉ា សៀ ប្ញទ្ធី បាន បញ្ជាក់​អះអាងថា ប្រទេស​កម្ពុជា​មានលក្ខខណ្ឌ​អំណោយ​ផលសំខាន់ៗ​បីយ៉ាងទី១ កត្តាភូមិសាស្ត្រ​អំណោយផល បានន័យថា ស្ថិតនៅចំ​ចំណុច​កណ្តាល​នៃប្រទេស​អាស៊ាន ដែលផ្តល់​ភាពងាយ​ស្រួលសម្រាប់​​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការ​វិនិយោគ ទី២ តម្លៃទីផ្សារ​អចលនទ្រព្យ​នៅមាន​តម្លៃ​ថោក​ជាងគេ​ឆ្ងាយ​នៅឡើយ បើប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​ជិតខាង។ ហើយ តម្លៃ​អចលនទ្រព្យ​អាចនឹង​មាន​ឱកាស​កើន​ឡើងថ្លៃ​ខ្ពស់​នៅឆ្នាំ​បន្តបន្ទាប់។ 

លក្ខខណ្ឌ​អំណោយ​ផល​ទី៣ គឺការលើក​ទឹកពី​រាជរដ្ឋាភិបាល​ចំពោះ​វិនិយោគិន​បរទេស និង មួយទៀត គឺកត្តា​សេដ្ឋកិច្ច​មានកំណើន​ខ្ពស់​ជុំវិញ ៧ភាគរយ​ជារៀង​រាល់ឆ្នាំ។ ហើយ​អ្វីដែល​​ពិសេស​ជាង​នេះទៅ​ទៀត ដែលមិន​អាច​ខ្វះ​បាន គឺស្ថិរភាព​នយោបាយ សុខសន្តិភាព សេដ្ឋកិច្ចល្អ ​ស បី នេះហើយ ដែលជា​ដើមចម​ដ៏សំខាន់ ដែលធ្វើ​ឲ្យមាន​ចលនា​នៃការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ជាតិ​យ៉ាង​លឿនរហ័ស។ 

យោងតាម​របាយការណ៍ វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង វិស័យ​ធនាគារ​ឆ្នាំ២០១៨ និង ទស្សនៈវិស័យ​ឆ្នាំ២០១៩ របស់​ធនាគារជាតិ​បានបង្ហាញ​ថា លំហូរ​ចូលវិនិយោគ​ផ្ទាល់​ពីបរទេស មាន​​ក្នុង    អត្រា​ខ្ពស់​១២ ភាគរយ ជាពិសេស​លំហូរ​វិនិយោគ​ទុន​ទៅក្នុង​វិស័យ​ធនាគារ ហិរញ្ញវត្ថុ វិស័យ​សំណង់ អចលនទ្រព្យ និង វិស័យកាត់ដេរ៕

None



អត្ថបទបន្ទាប់


សហគ្រិនជោគជ័យលើវិថីជំនួញវិស័យអប់រំ ឧកញ៉ា គួច ម៉េងលី គ្រោងនឹងពង្រីកអាជីវកម្មអប់រំ និងសុខាភិបាលបន្ថែមទៀតក្នុងឆ្នាំនេះ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលសាធារណជនទូទៅស្គាល់ថា ជាអ្នកជំនួញជោកជ័យ និងលេចធ្លោមួយរូប ក្នុងវិស័យអប់រំ នៅប្រទេសកម្ពុជានោះ បានប្រាប់ឲ្យ…

ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ប្រជាជនចិននឹងចំណាយប្រាក់ជាង ១៤៨ ពាន់លានដុល្លារ

នៅក្នុងពិធីចូលឆ្នាំចិនខាងមុខនេះ ប្រជាជនចិន នឹងចំណាយទឹកប្រាក់ប្រមាណ ១៤៨ ពាន់លានដុល្លារអាមេរិក ដើម្បី អបអរសាទរ ពិធីបុណ្យចូលឆ្នាំចិន។ នេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ