ក្នុងលិខិតជូនដំណឹងនោះ បានសរសេរថា «កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ មានភ្ញៀវឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកង កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានមកស្នាក់នៅ Relax Hill Resort កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់មក នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលធ្វើតេស្ដវត្ថុសំណាករបស់បុរសខាងលើនេះ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ ១៩»។
បច្ចុប្បន្នបុរសខាងលើត្រូវបានដាក់ឲ្យនៅសម្រាកព្យាលបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ដើម្បី ចូលរួមការពារ នៃការរីករាលដាលក្នុងសហគមន៍ ដែលមានផលប៉ះពាល់ និងបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ រដ្ឋបាលក្រុងសែនមនោរម្យ បានសម្រេចផ្អាកអាជីវកម្ម Relax Hill Resort បណ្ដោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលមនុស្សចំនួន ០៧ នាក់ដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ក៏ត្រូវបានធ្វើតេស្ដរកមេរោគកូវីដ ១៩ និងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃផងដែរ