អង្ករម៉ាកសមូហភាព

សហព័ន្ធស្រូវអង្ករគ្រោងចុះបញ្ជីអង្ករពីរប្រភេទជាម៉ាកសមូហភាព


សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងចុះបញ្ជីអង្ករម៉ាកសែនក្រអូប និងដំណើបស្បៃមង្គល ក្នុងបញ្ជីម៉ាកសមូហភាព ដើម្បីជួយពង្រឹងគុណភាព និងបង្កើនការផលិតលើអង្ករទាំងពីរនេះ។ ថ្នាក់ដឹកនាំសហព័ន្ធអះអាងថា មូលហេតុដែលសហព័ន្ធជ្រើសរើសយកអង្ករទាំងពីរនេះ ធ្វើម៉ាកសមូហភាព ដោយសារអង្ករទាំងពីរនេះ មានពូជគ្រឹះត្រឹមត្រូវ ដែលទើបទទួលស្គាល់ដោយវិទ្យាស្ថានអភិវឌ្ឍន៍វិស័យកសិកម្មនៃក្រសួងកសិកម្ម។
រូបតំណាង
ដោយ

លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជាកំពុងរៀបចំកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីដាក់អង្ករសែនក្រអូប និងដំណើបស្បៃមង្គលក្នុងបញ្ជីម៉ាកសមូហភាព។ លោកបាន អះអាងថា គោលបំណងនៃការចុះបញ្ជីម៉ាកនេះ គឺដើម្បីជួយពង្រឹងគុណភាព និងបង្កើនការផលិតលើទាំងពីរប្រភេទ។

សម្រាប់លោក លន់ យ៉េង ការចុះបញ្ជីម៉ាកសមូហភាពលើអង្ករទាំងពីរប្រភេទនេះ ក៏កត្តារួមចំណែកក្នុងការអភិវឌ្ឍន៍ និងអភិរក្សពូជស្រូវ ដែលទើបទទួលស្គាល់ដោយវិទ្យាស្ថានអភិវឌ្ឍន៍កសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងពីរនេះផងដែរ។

កាលពីពេលកន្លងទៅសហព័ន្ធស្រូវអង្ករកម្ពុជាបានចុះបញ្ជីម៉ាកវិញ្ញតកម្ម អង្ករម្លិះអង្គរ (Certification mark) ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាម្តងរួចមកហើយ។ បន្ថែមពីនេះ សហព័ន្ធនឹងចុះអនុសារណយោយល់ជាមួយចិនក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយជំរុញការនាំចេញម៉ាកអង្ករ ដែលបានបញ្ជាក់គុណភាព និងចុះបញ្ជីរួចជាពិសេសម៉ាកម្លិះអង្គរ និងសែនក្រអូប៕

None



អត្ថបទបន្ទាប់


មន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា «មិនមានក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk ចុះបញ្ជីនៅកម្ពុជាទេ!»

មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងប្រាប់សារព័ត៌មានខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា មិនមានឈ្មោះក្រុមហ៊ុន Tesla របស់មហាសេដ្…

ក្រុមហ៊ុន​ផ្សារទំនើបដ៏ធំបំផុត​មួយរបស់ថៃ គ្រោង​វិនិយោគ​ជាង ១ពាន់លានដុល្លារ ពង្រីកវត្តមាននៅវៀតណាម

ក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏ធំបំផុត​មួយ​របស់ប្រទេសថៃ Central Retail Corporation មានផែនការវិនិយោគ​ទឹកប្រាក់ ១,១​ពាន់លានដុល្លារ​ នៅវៀតណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ