ស្រូវ​អង្ករ​នឹង​ឡើង​ថ្លៃ?

ឧកញ៉ា​ គឹម សាវុធ៖ ស្រូវ​អង្ករ​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ​នឹង​ឡើង​ថ្លៃ​ជាង​ឆ្នាំ​មុនៗ


តម្លៃ​ស្រូវ​អង្ករ​ នៅ​ឆ្នាំ​នេះ និង​នៅ​ឆ្នាំ​ក្រោយ នឹង​មាន​ការ​ហក់​ឡើង​ខ្ពស់​ជាង​បណ្ដា​ឆ្នាំ​មុនៗ។ នេះ​បើ​យោង​តាម​​ឧកញ៉ា​រកស៊ី​លើ​វិស័យ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ដ៏​ល្បី​ឈ្មោះ​មួយ​រូប។
លោក​ឧកញ៉ា គឹម សាវុធ
ដោយ

លោក​​ឧកញ៉ា គឹម សាវុធ អគ្គនាយក​ក្រុមហ៊ុន Khmer Food Group ដែល​ជា​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ដ៏​ធំ​មួយ នៅ​កម្ពុជា បាន​​​​គូស​​​បញ្ជាក់​​​ថា បើ​តាម​​ការ​​សង្កេត​ស្រាវជ្រាវ​​របស់​​​លោក​​ឃើញ​ថា មាន​ហេតុផល​សំខាន់ៗ​មួយ​ចំនួន ដែល​នឹង​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​អង្ករ​ឡើង​ថ្លៃ ដូចជា៖

១, ស្រូវ​អង្ករ​ដែល​សល់​ក្នុង​ស្តុក​របស់​ប្រទេស​ថៃ តាំងពី​ជំនាន់​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី យីងឡាក់ នោះ បាន​លក់​​ឡៃឡុង​អស់​ហើយ។ 

២, ភ្លើង​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា ចាប់​ផ្ដើម​អន់ថយ ដូច្នេះ​តម្រូវការ​ស្បៀង​ដើម្បី​ជួយ​សង្គ្រោះ​ជនរងគ្រោះ​នៅ​ទីនោះ​ចាប់​ផ្ដើម​មាន​តម្រូវការ​ឡើង​វិញ។

៣, ប្រាក់​ដុល្លារ​អាមេរិក​ចាប់​ផ្ដើម​ចុះ​ថោក​ជាង​មុន។ 

៤, ឆ្នាំ​នេះ ប្រទេសឥណ្ឌូនេស៊ី​ក៏​បាន​ចាប់​ផ្ដើម​បញ្ជា​ទិញ​អង្ករ​ដែរ ដោយសារ​តែ​ការ​ដាំដុះ​ក្នុង​ប្រទេស​នេះ​កាល​ពី​ឆ្នាំ​ទៅ​មិញ ហាក់​មិន​សូវ​ទទួល​បាន​ផល។

បើ​តាម​ការ​គូស​បញ្ជាក់​ពី​ឧកញ៉ា​អគ្គនាយកក្រុមហ៊ុន Khmer Food Group ដដែល បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ទីផ្សារ​អង្ករ​របស់​កម្ពុជា​បច្ចុប្បន្ន និង​អនាគត នឹង​ងាក​ទៅ​រក​ទីផ្សារ​អាស៊ី​វិញ​ម្ដង ពិសេស គឺ​ប្រទេស​មហាមិត្ត​ចិន​តែ​ម្ដង ខណៈ​ដែល​ទីផ្សារ​អឺរ៉ុប​អាច​នឹង​មាន​កំណើន​តិច​តួច។ 

ទីផ្សារ​អង្ករ​កម្ពុជា​ត្រូវ​ងាក​ទៅ​រក​អាស៊ី​ជា​ធំ ព្រោះ​ថា ប្រជាជន​នៅ​តំបន់​អាស៊ី​មាន​ការ​ទទួល​ទាន​បាយ​ជា​អាហារ​ប្រចាំ​ថ្ងៃ ខុស​ពី​ប្រជាជន​នៅ​ប៉ែក​អឺរ៉ុប។ ជាក់ស្ដែង នៅ​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​បាន​ក្លាយ​ជា​ទីផ្សារ​នាំចេញ​អង្ករ​ដ៏​ធំ​ជាង​គេ​របស់​កម្ពុជា ហើយ​អនាគត ក៏​នៅតែ​ចិន​ដដែល។ 

យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាមការ​គូស​បញ្ជាក់​ពី​លោក​ឧកញ៉ា គឹម សាវុធ រដ្ឋាភិបាល​គួរតែ​មាន​វិធានការ​មួយ​ចំនួន​លើ​ការ​នាំចេញ​ស្រូវ​ទៅ​ក្រៅ​ប្រទេស​របស់​ឈ្មួញ​ធំៗ ព្រោះ​នៅ​បណ្ដា​ប្រទេស​ផ្សេង ដូចជា ថៃ ឬ​វៀតណាម ជាដើម គេ​មិន​ត្រូវ​ឲ្យ​លក់​ស្រូវចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ តែ​បើ​លក់​អង្ករ​បាន។ 

ប៉ុន្ដែ កម្ពុជា ហាក់​បាន​បើក​ចំហ​ឬ​ធូរ​រលុង​សម្រាប់​ផ្សារ​នាំ​ស្រូវ​ចេញ​នេះ ខុស​ពី​ការ​នាំ​អង្ករ​ចេញ ដែល​វា​គឺ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ស្របច្បាប់​ត្រូវ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង ឬ​កង្វះ​ស្រូវ​កិន ហើយ​វា​ក៏​ធ្វើ​ឲ្យ​ខាត​បង់​ដល់​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ផង​ដែរ។ លោក​ឧកញ៉ា គឹម សាវុធ សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​រឹត​ត្បិត​ផ្លូវ​ច្បាប់ លើ​ឈ្មួញ​នាំ​ស្រូវ​ចេញ ឲ្យ​ដូច​ក្រុមហ៊ុន ឬ​ឈ្មួញ​នាំ​អង្ករ​ចេញ​ដែរ។ 

សូម​ជ្រាប​ដែរ​ថា ការ​នាំ​អង្ករ​ចេញ​ពេញ​១​ខែ​មករា ឆ្នាំ​២០១៨​នេះ មាន​ប្រមាណ​ជាង ៦២​ពាន់​តោន ខណៈ​ដែល​ការ​នាំចេញ​អង្ករ​ពេញ​១​ឆ្នាំ​២០១៧ កន្លង​ទៅ មាន​ជាង ៦៣​ម៉ឺន​តោន ពោល​គឺ​កើន​ឡើង​ជាង ១១​ម៉ឺន​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៦៕

None



អត្ថបទបន្ទាប់


MEF នឹង​ខំ​រុញ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​ចំណូល​មិន​មែន​សារពើ​ពន្ធ ឲ្យ​ចេញ​នៅ​ត្រីមាស​ទី១​ឆ្នាំនេះ

ក្រោយ​ពី​សង្កេត​ឃើញ​ថា ចំណូល​មិន​មែន​សារពើ​ពន្ធ​មាន​ការ​រីក​កើន​ឡើង​ជា​លំដាប់ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (MEF) បាន​បើក​កិច្ច​ប្…

ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​ធំៗ​៣​កន្លែង នឹង​បើក​ស្វាគមន៍​រដូវ​ប្រមូល​ផល​ស្រូវ​ថ្មី​នា​ពាក់​កណ្ដាល​ឆ្នាំ​នេះ

ឡ​សម្ងួត​ស្រូវ​និង​ឃ្លាំង​ស្តុក​ស្រូវ​ថ្មី​ធំៗ ដែល​បាន​និង​កំពុង​សាងសង់​នៅ​លើ​ទីតាំង​ខេត្ត​ចំនួន​៣ នៅ​កម្ពុជា នឹង​ត្រូវ​បើក​ទ្វារ​ស្វាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ