រថយន្តអគ្គិសនី

រថយន្តអគ្គិសនីនៅទូទាំងពិភពលោកនឹងឈានដល់៨៥លានគ្រឿង នៅត្រឹមដំណាច់ឆ្នាំ២០២៥


ក្រុមហ៊ុនស្រាវជ្រាវ ហ្គាតន័រ (Gartner) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានព្យាករថា នៅត្រឹមដំណាច់ឆ្នាំ២០២៥ ចំនួនរថយន្តអគ្គិសនីសរុប ដែលធ្វើចរាចរណ៍លើដងផ្លូវទូទាំងពិភពលោកនឹងឈានដល់៨៥លានគ្រឿង ដោយក្នុងនោះប្រទេសចិន ឈានមុខគេ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
រថយន្តអគ្គិសនី
ដោយ

លោក ចូណាថាន់ ដាវិនផត (Jonathan Davenport) អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Gartner បានលើកឡើងថា ទោះបីជាឧបសគ្គមួយចំនួនបានជះផលប៉ះពាល់ដល់ទីផ្សាររថយន្តអគ្គិសនីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះយ៉ាងណាក្ដី ក៏ក្រុមហ៊ុននេះបានព្យាករថា ចំនួនសរុបនៃរថយន្តអគ្គិសនី ដែលប្រើប្រាស់ទូទាំងពិភពលោកនឹងកើនឡើងដល់៦៤លានគ្រឿង នៅឆ្នាំ២០២៤នេះ ហើយនឹងបន្តកើនឡើង៣៣% ឈានដល់៨៥លានគ្រឿង នៅត្រឹមដំណាច់ឆ្នាំ២០២៥។

លោកបានគូសបញ្ជាក់ថា កំណើននៃការប្រើប្រាស់រថយន្តអគ្គិសនី នៅឆ្នាំ២០២៥ នឹងត្រូវបានជំរុញជាចម្បងដោយសារកំណើន៥៨% នៃការលក់រថយន្តអគ្គិសនី ក្នុងប្រទេសចិន និងកំណើននៃការលក់២៤%នៅអឺរ៉ុប ដែលសរុបបញ្ចូលគ្នាស្មើនឹង៨២%នៃរថយន្តអគ្គិសនីសរុបដែលត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក។

ចំនួនរថយន្តអគ្គិសនី ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិន ត្រូវបានព្យាករថា នឹងកើនឡើងខ្ពស់ជាងគេនៅទូទាំងពិភពលោករហូតដល់ឆ្នាំ២០២៥ និងលើសពីនេះ។ ទន្ទឹមនឹងនេះ តម្រូវការរថយន្តអគ្គិសនី ក៏កំពុងកើនឡើងជាលំដាប់ផងដែរនៅទ្វីបអឺរ៉ុប និងទ្វីបអាម៉េរិកខាងជើង ដែលបូកបញ្ចូលគ្នាត្រូវបានព្យាករថា នឹងមានចំណែក៣៦% នៃរថយន្តអគ្គិសនី ដែលត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោកនៅឆ្នាំ២០២៤ នេះ។

ក្រុមហ៊ុន Gartner បានព្យាករថា នៅត្រឹមឆ្នាំ២០២៥ រថយន្តអគ្គិសនីដែលធ្វើចរាចរណ៍លើដងផ្លូវក្នុងប្រទេសចិន នឹងកើនឡើងដល់៤៩លានគ្រឿង បើធៀបនឹងជាង២០លានគ្រឿងនៅអឺរ៉ុប និងជាង១០លានគ្រឿងនៅទ្វីបអាម៉េរិកខាងជើង។ ទន្ទឹមនេះ ខណៈដែលការលក់រថយន្តអគ្គិសនីកើនឡើងជារៀងរាល់ឆ្នាំ ការដោះស្រាយបញ្ហាកង្វះខាតវត្ថុធាតុដើមសម្រាប់ការផលិតរថយន្តអគ្គិសនី កំពុងបង្កជាបញ្ហាប្រឈមដ៏ធំមួយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កន្លែងផ្តល់ទិដ្ឋាការរួមរបស់ក្រុមហ៊ុន Emirates និងតម្លៃសំបុត្រគួរឲ្យទាក់ទាញធ្វើឱ្យទីក្រុងឌូបៃជាគោលដៅដ៏ល្អសម្រាប់អ្នកដំណើរកម្ពុជា

ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកបានធ្វើឱ្យការធ្…

ហេតុអ្វីអាជ្ញាធរឥណ្ឌូនេស៊ី ហាមមិនឱ្យលក់ទូរសព្ទ iPhone 16 នៅប្រទេសខ្លួន?

ក្រសួងឧស្សាហកម្មរបស់ឥណ្ឌូនេស៊ី បានចេញសេចក្ដីប្រកាសមួយកាលពីពេលថ្មីៗនេះដោយហាមមិនឱ្យលក់ទូរសព្ទ iPhone 16 នៅក្នុងប្រទេសខ្លួន។ តើមានមូលហេតុអ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ