ប្រតិបត្តិការយោធារបស់រុស្សុី

រុស្ស៊ីនឹងផ្អាកប្រតិបត្តិការយោធាភ្លាម ប្រសិនអ៊ុយក្រែនព្រមធ្វើតាមការចង់បានរបស់ខ្លួន


អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីត្រៀមខ្លួនរួចរាល់គ្រប់ពេលវេលាដើម្បីផ្អាកប្រតិបត្តិការយោធាភ្លាមៗ ដរាបណាប្រទេសអ៊ុយក្រែនព្រមអនុវត្តតាមការចង់បានរបស់ខ្លួន។ តើភាគីរុស្ស៊ីទាមទារចង់បានអ្វីខ្លះពីអ៊ុយក្រែន? ភាគីអ៊ុយក្រែនមិនបានឆ្លើយតប ឬប្រតិកម្មនឹងការលើកឡើងរបស់រុស្ស៊ី នោះទេ ខណៈដែលការចរចាជុំទី៣បានបញ្ចប់ទៅដោយទទួលបានផ្លែផ្កាតិចតួចបំផុត ប៉ុន្តែប្រទេសទាំងពីរបានសម្លឹងឃើញពីជំនួបចរចាជុំទី៤រួចហើយផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រុស្ស៊ីនឹងផ្អាកប្រតិបត្តិការយោធាភ្លាម ប្រសិនអ៊ុយក្រែនព្រមធ្វើតាមការចង់បានរបស់ខ្លួន

ភាគី​រុ​ស្ស៊ី​បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ចំនួន​៤​ចំណុច​សម្រាប់​ឲ្យ​ទីក្រុង​កៀវ​អនុវត្ត ជា​ថ្នូរ​នឹង​ការ​ព្រម​ផ្អាក​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dimitry Peskov បាន​ទាមទារ​ឱ្យ​អ៊ុយ​ក្រែ​ន​បញ្ឈប់​សកម្មភាព​យោធា ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដើម្បី​រក្សា​អព្យាក្រឹតភាព ទទួលស្គាល់​ផ្លូវការ​តំបន់​គ្រី​មៀ​ថា ជា​ទឹកដី​របស់​រុ​ស្ស៊ី និង​ទទួលស្គាល់​តំបន់​ផ្តាច់ខ្លួន Donetsk និង Lugansk ជា​រដ្ឋ​ឯករាជ្យ​។

នេះ​គឺជា​ការ​ទាមទារ​របស់​រុ​ស្ស៊ី​ដ៏​ច្បាស់លាស់​បំផុត​មួយ ដែល​ខ្លួន​ចង់បាន​ពី​អ៊ុយ​ក្រែ​ន​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា ប្រតិបត្តិការ​យោធា​ពិសេស ក្រោយ​ធ្វើ​ឡើង​អស់​ពេល​ជិត​ពី​រស​ប្តា​ហ៍​មកនេះ​។

បន្ថែម​ពីលើ​ការ​លើក​ឡើងជា​សាធារណៈ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង Dimitry Peskov រុ​ស្ស៊ី​បាន​អះអាង ថា អ៊ុយ​ក្រែ​ន​បានដឹង​ពី​លក្ខខណ្ឌ​ទាំងនេះ​មុន​ពេល​ដែល​ម៉ូ​ស្គូ​បាន​ប្រកាស​ទៅ​ទៀត ហើយ​ក្រុង​កៀវ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រសិនបើ​ខ្លួន​ព្រម​ធ្វើ​តាម​សំណើ​ទាំង​អស់នោះ អ្វី​ៗ​ទាំងអស់​អាច​ត្រូវ​បាន​បញ្ឈប់​ក្នុង​ពេល​ភ្លាម​ៗ​។

យ៉ាងណា​ក៏​ដោយ នៅ​មិន​មានការ​ឆ្លើយ​តប​ណាមួយ​ភ្លាម​ៗ​ពី​អ៊ុយ​ក្រែ​ន​ជុំវិញ​លក្ខខណ្ឌ ដែល​រុ​ស្ស៊ី​ទាមទារ​ខាងលើ​នេះ​ឡើយ​។

គួរ​ជម្រាប​ថា ក្នុង​រយៈពេល​១៣​ថ្ងៃ​មកនេះ​ការ​វាយប្រហារ រុ​ស្ស៊ី​បាន​វាយប្រហារ​សង្គ្រប់​លើ​អ៊ុយ​ក្រែ​ន ពី​ភាគ​ខាងជើង ខាងកើត និង​ខាងត្បូង ដោយ​វាយលុក​លើ​ទីក្រុង​សំខាន់​ៗ​នានា រួម​មាន​ទីក្រុង​កៀវ ខា​គី​វ និង​ក្រុង​កំពង់​ផែ ម៉ា​រី​ប៉ូ​ល​ជាដើម​។ ការ​លុកលុយ​ដែល​បាន​ចាប់ផ្តើម​តាំង​តែ​ពី​ថ្ងៃ​ទី ២៤​ខែកុម្ភៈ បាន​បណ្តាល​ឱ្យ​មាន​វិបត្តិ​ជនភៀសខ្លួន​រហូត​ដល់ ១​លាន​៧​សែន​នាក់​ហើយ​គិត​មក​ទល់​ពេល​នេះ ដែល​វា​ជា​ចំនួន​ជនភៀសខ្លួន​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ចាប់តាំងពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​មក​។ បញ្ហា​សង្គ្រាម​ឈ្លានពាន​នេះ ក៏​បាន​បង្ក​ឱ្យ​មានការ​ថ្កោលទោស​ពី​ប្រទេស​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក និង​នាំ​ឱ្យ​មានការ​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​លើ​ទីក្រុង​ម៉ូ​ស្គូ​ផង​ដែរ​។

ប៉ុន្តែ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​រុ​ស្សី​បាន​ទទូច​ដដែល​ជា​ដដែល​ថា រុ​ស្ស៊ី​មិន​បាន​ព្យាយាម​ក្តោប​យក​ទឹកដី​បន្ថែម​ទៀត​លើ​អ៊ុយ​ក្រែ​ន​ទេ ហើយ​បាន​បដិសេធ​ទៀត​ថា រុ​ស្ស៊ី​ក៏​មិន​ដែល​ចង់​កាន់កាប់​រដ្ឋធានី​កៀវ​របស់​អ៊ុយ​ក្រែ​ន​នោះ​ដែរ​។

សូម​ជម្រាប​ថា ការ​គូសបញ្ជាក់​អំពី​ការ​ទាមទារ​របស់​រុ​ស្ស៊ី​បាន​កើតឡើង​ស្រប​ពេល​ដែល​គណៈប្រតិភូ​មក​ពី​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​កិច្ចចរចា​ជុំ​ទី​៣​កាល​យប់​ថ្ងៃ​ចន្ទ​រួច​ហើយ ក្នុង​គោលបំណង​បញ្ចប់សង្គ្រាម​ឈ្លានពាន រុ​ស្ស៊ី មក​លើ អ៊ុយ​ក្រែ​ន ប៉ុន្តែ​ជំនួប​លើក​ទី​៣​នេះ​នៅ​តែ​មាន​វឌ្ឍនភាព​តិចតួច​ដដែល​។ យ៉ាងណា​ក៏​ដោយ ការ​ចរចារ​រក​សន្តិភាព​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​ម្តងទៀត​សម្រាប់​ជុំ​ទី​៤​នៅ​ថ្ងៃ​យប់​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​៕

None



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ចំពេលស្ថានការពិភពលោកកំពុងតានតឹង

ខណៈពេលដែលពិភពលោកទាំងមូលបានផ្ដោតទៅលើការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននោះ ប្រជាជនកូរ៉េខាងត្បូងកំពុងសម្រុកនាំគ្នាបោះឆ្នោតជ្រើសរើសប្រធានា…

សហភាពអឺរ៉ុបនឹងសម្រេចលុបចោលការពឹងផ្អែកការនាំចូលឧស្ម័ន ប្រេង និងធ្យូងថ្មពីរុស្ស៊ី

បន្ទាប់ពីជួបប្រជុំគ្នាជាច្រើនលើករួចមក និងមានភាពចម្រូងចម្រាស់ចំពោះកង្វល់ និងការប្រឈមមួយចំនួន នៅពេលនេះមេដឹកនាំសហភាពអឺរ៉ុបអះអាងថា ខ្លួនន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ