ហិរញ្ញវត្ថុ

រុស្ស៊ី និងវេណេស៊ុយអេឡានឹងចាត់វិធានការរួមគ្នា ដើម្បីឆ្លើយតបនឹងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ


ប្រទេសរុស្ស៊ី និងវេណេស៊ុយអេឡា បានអះអាងកាលពីពេលថ្មីៗថា ខ្លួននឹងចាត់វិធានការរួមគ្នា ដើម្បីឆ្លើយតបនឹងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេពីសំណាក់ប្រទេសនៅបស្ចិមលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ហិរញ្ញវត្ថុ
ដោយ

លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយនៅទីក្រុងការ៉ាកាសប្រទេសវេណេស៊ុយអេឡា ថា រុស្ស៊ីមានផែនការផ្ទាល់ខ្លួនរបស់ខ្លួន ហើយវ៉េណេស៊ុយអេឡា ក៏មានបំណងចាត់វិធានការមួយចំនួនដែរ។ ដូច្នេះហើយការផ្លាស់ប្តូរបទពិសោធន៍គ្នានៅក្នុងតំបន់នេះ គឺមានប្រយោជន៍ខ្លាំងណាស់ ដើម្បីស្វែងរកយុត្តិធម៌ទាំងអស់គ្នា។ នេះគឺជាទិសដៅសំខាន់ដែលពួកគេត្រូវធ្វើការរួមគ្នា។

នៅក្នុងជំនួបជាមួយនឹងលោក ហ្គីល (Yvan Gil) ដើម្បីផ្លាស់ប្តូរទស្សនគ្នាពីបញ្ហានេះក្នុងពេលធ្វើកិច្ចទស្សនកិច្ចនៅវេណេស៊ុយអេឡា លោក ឡាវរ៉ូវ បាននិយាយថា វេណេហ្ស៊ុយអេឡា បានរងគ្រោះដោយសារគោលនយោបាយរបស់អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលលោកបានពិពណ៌នាថា ជាអំពើ«ព្រៃផ្សៃ និងជញ្ជក់ឈាមគេ»។

លោក ឡាវរ៉ូវ បានបន្ថែមថា ការរឹបអូសយកយន្តហោះ Boeing មួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនវេណេស៊ុយអេឡា អេមត្រាស៊ឺ (Emtrasur) ពីសំណាក់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១២ ខែកុម្ភៈ គឺជាទង្វើមួយ ដែលវេណេស៊ុយអេឡា ត្រូវរួមគ្នាជាមួយនឹងរុស្ស៊ី ដើម្បីឆ្លើយតបនឹងបញ្ហានេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបន្ថែមទៀតថា ក្រៅពីការរឹបអូសយកយន្តហោះនេះ ទ្រព្យសម្បត្តិនិងទុនបម្រុងរបស់វេណេស៊ុយអេឡា ក៏ត្រូវបានបង្កកនៅបណ្តាប្រទេសបស្ចិមលោកដូចជាការបង្កកទុនបម្រុងរបស់រុស្ស៊ីអ៊ីចឹងដែរ។ ជាការពិត នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ និងជាក់ស្តែងទៅលើច្បាប់អន្តរជាតិ និងការអនុវត្តនៃប្រតិបត្តិការទំនាក់ទំនងស៊ីវិល័យក្នុងពាណិជ្ជកម្ម ការវិនិយោគ និងវិស័យផ្សេងទៀត។​​​​​​​

លោក ឡាវរ៉ូវ បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី និងវេណេស៊ុយអេឡា បានឈានដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រមានស្ថិរភាព ហើយប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនល្បឿន និងបរិមាណនៃកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងវិស័យថាមពលនុយក្លេអ៊ែ​ និងផលិតកម្មប្រេងផងដែរ​៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ហេតុអ្វីអ្នកជំនាញសេដ្ឋកិច្ចកំពូលរបស់ IMF មានការព្រួយបារម្ភខ្លាំងចំពោះបំណុល៣៤ទ្រីលានដុល្លាររបស់អាម៉េរិក?

លោក អូលីវីយេ ប្លង់ឆាដ (Olivier Blanchard) ដែលជាអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ជនជាតិបារាំង នៅវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ ភីតធើសុន (Pet…

ក្រុមហ៊ុនផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple នៅវៀតណាម ត្រូវការកម្មករជាង១០ម៉ឺននាក់ឆ្នាំនេះ

ក្រុមហ៊ុនមួយចំនួនដែលបានបណ្ដាក់ទុននៅប្រទេសវៀតណាម និងជាអ្នកផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក Apple នឹងជ្រើស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ