វិស័យថាមពល

ក្រុមហ៊ុនផលិតប្រេងធំៗ៣របស់រុស្ស៊ី គ្រោងច្របាច់បញ្ចូលគ្នា ទៅជាក្រុមហ៊ុនតែមួយ


កាសែត Wall Street Journal បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលរុស្ស៊ី និងក្រុមនាយកប្រតិបត្តិក្រុមហ៊ុនផលិតប្រេងបានជួបពិភាក្សាគ្នាពីការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនផលិតប្រេងធំៗរបស់រុស្ស៊ីឱ្យទៅជាក្រុមហ៊ុនផលិតប្រេងតែមួយ។ ប្រសិនបើមានការច្របាច់បញ្ចូលគ្នាមែននោះ ក្រុមនេះនឹងក្លាយជាក្រុមហ៊ុនផលិតប្រេងធំបំផុតទី២នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។
វិស័យថាមពល
ដោយ

ក្រោមផែនការដ៏មានសក្តានុភាពមួយរបស់រដ្ឋាភិបាលរុស្ស៊ី ក្រុមហ៊ុន Rosneft PJSC ដែលគាំទ្រដោយរដ្ឋនឹងកាន់កាប់ក្រុមហ៊ុន Gazprom Neft និងក្រុមហ៊ុន Lukoil PJSC ដែលគ្រោងច្របាច់បញ្ចូលគ្នា។ តែយ៉ាងណាការចរចាគ្នាលើផែនការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនទាំងនេះក្នុងរយៈពេលជាច្រើនមកនេះ មិនទាន់អាចឈានរកកិច្ចព្រមព្រៀងគ្នានៅឡើយទេ ដែលអាចធ្វើឱ្យផែនការប្រកបដោយមហិច្ឆតានេះមានការប្រែប្រួល។

យ៉ាងណាក៏ដោយមកទល់ពេលនេះ ក្រុមហ៊ុន Lukiol និងក្រុមហ៊ុន Gazprom Neft មិនទាន់បានឆ្លើយបំភ្លឺពាក់ព័ន្ធបញ្ហានេះនៅឡើយទេ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមហ៊ុន Rosneft បានប្រាប់កាសែត Wall Street Journal ថា ព័ត៌មាននេះ គឺមិនពិតនោះទេ។

ដោយឡែក អ្នកនាំពាក្យរបស់ Lukoil បានអះអាងថា ទាំងក្រុមហ៊ុន និងម្ចាស់ភាគហ៊ុនរបស់ខ្លួនមិនបានចូលរួមការចរចាពាក់ព័ន្ធការច្របាច់បញ្ចូលគ្នានេះនោះទេ។ ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំងបានប្រាប់កាសែត Wall Street Journal ថា លោកមិនបានដឹងអំពីកិច្ចព្រមព្រៀងនេះទេ។

យ៉ាងណាក៏ដោយ ប្រសិនបើក្រុមហ៊ុនទាំងនេះសម្រេចបានកិច្ចព្រមព្រៀងមែន ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនផលិតប្រេងឆៅដ៏បំផុតនៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Aramco របស់ប្រទេសអារ៉ាប៊ីសាអូឌីត៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីសិង្ហបុរី ព្រួយបារម្ភពីការកើនឡើងជម្លោះពាណិជ្ជកម្ម ក្រោយលោក ត្រាំ វិលមកកាន់សេតវិមានជាថ្មី

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក ឡរ៉េន វង្ស (Lawrence Wong) បានថ្លែងដោយបើកចំហរដោយបានបង្ហាញពីការព្រួយបារម្ភរបស់លោកចំពោះភាពតានតឹងផ្នែកពាណិជ្ជ…

តើមានកត្តាអ្វីធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុន ធ្លាក់ចុះជាង៥០% នៅត្រីមាសទី៣ឆ្នាំនេះ?

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ប្រទេសជប៉ុន កំពុងជួបបញ្ហាធ្លាក់ចុះប្រាក់ចំណេញ នៅចំពេលមានបញ្ហាឧស្សាហកម្មរថយន្តដូចជាការកើនឡើងការប្រកួតប្រជែង ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ