ក្រុមហ៊ុន Samsung

តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung កើនឡើងជាង១៥ដងនៅត្រីមាសទី២ឆ្នាំនេះ?


ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូង បានកើនឡើងជាង១៥ដង នៅក្នុងត្រីមាសទី២ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឡើងដល់ជាង៧ពាន់លានដុល្លារ ដោយសារការងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មបន្ទះឈីប បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលជាយូរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។
ក្រុមហ៊ុន Samsung
ដោយ

ក្រុមហ៊ុន Samsung ដែលផលិតបន្ទះឈីបធំជាងគេបំផុតក្នុងពិភពលោកបានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនបានឈានដល់ជាង៧,៥ពាន់លានដុល្លារ នៅត្រីមាសទី២ឆ្នាំនេះ ដោយកើនឡើងជាង១៤៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រាក់ចំណូលវិញបានកើនឡើងជាង២៣%ឡើងដល់ជាង៥៣ពាន់លានដុល្លារក្នុងពេលដូចគ្នានេះ។

កំណើនប្រាក់ចំណេញនេះបានកើតឡើងស្របពេលក្រុមហ៊ុន Samsung បានព្យាយាមកាត់បន្ថយគម្លាតជាមួយនឹងក្រុមហ៊ុនគូប្រជែងក្នុងស្រុក SK Hynix ដែលផលិតបន្ទះឈីប HBM ប្រើក្នុងកម្មវិធីបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់សម្រាប់ក្រុមហ៊ុន Nvidia ដែលមានមូលដ្ឋាននៅទីក្រុង Silicon Valley សហរដ្ឋអាម៉េរិក។

ពេលនេះក្រុមហ៊ុន Samsung កំពុងឆ្លងកាត់ដំណើរការវាយតម្លៃដើម្បីទទួលបានការផ្គត់ផ្គង់បន្ទះឈីប HBM របស់ខ្លួនទៅឱ្យក្រុមហ៊ុន Nvidia ប៉ុន្តែគេមិនទាន់ច្បាស់ថា តើក្រុមហ៊ុន Samsung នឹងអាចជាប់ការធ្វើតេស្តនេះនៅពេលណានោះទេ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ការបោះឆ្នោតនៅអាម៉េរិកកាន់តែគៀក ខណៈរលកប្រឆាំងនឹងជរាភាពរបស់លោក ចូ បៃដិន កាន់តែកើន

លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានប្រកាសជាចំហរថា លោកនឹងមិនបោះបង់បេក្ខភាពឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី៥ ខែវិ…

ហ្វីលីពីន ទាមទារឱ្យចិន បង់ប្រាក់១លានដុល្លារជុំវិញការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង

ប្រមុខយោធាហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ហ្វីលីពីនកំពុងទាមទារឱ្យចិនបង់ប្រាក់ប្រមាណ១លានដុល្លារជាសំណងសម្រាប់ការខូចខាតទ្រព្យសម្បត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ