ការធ្លាក់ចុះនៃប្រាក់យ៉េនជប៉ុន

ការធ្លាក់ចុះទាបបំផុតនៃប្រាក់យ៉េនជប៉ុនអាចបង្កហានិភ័យអ្វីខ្លះដល់ប្រទេសនេះ?


ការធ្លាក់ចុះយ៉ាងឆាប់រហ័សរបស់ប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់ដុល្លារអាមេរិកបានគំរាមគំហែងដល់ការរាំងស្ទះសេដ្ឋកិច្ចជប៉ុន ដោយជំរុញឱ្យតម្លៃអាហារ និងថាមពលនាំចូលកើនឡើងបន្ថែមទៀត ខណៈដែលបញ្ហាទាំងនេះកំពុងបង្កើនហានិភ័យដល់វិស័យការងារ និងការហូរចេញមូលធន ទៅកាន់ក្រៅប្រទេសកាន់តែច្រើនឡើង។ នេះបើតាមការចេញផ្សាយរបស់កាសែត Nikkei Asia។
ការធ្លាក់ចុះទាបបំផុតនៃប្រាក់យ៉េនជប៉ុនអាចបង្កហានិភ័យអ្វីខ្លះ?

រូបិយបណ្ណជប៉ុន​នេះ​បានធ្លាក់ចុះទាប​ជ ១៥០ យ៉េន​ស្មើនឹង១ដុល្លារអាមេរិក ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន​​គិតក្នុង​​ក្នុង​រយៈពេល ៣២ ឆ្នាំ​មក​។ ការ​​​លក់​ចេញ​ប្រាក់​យ៉េន​បាន​កើន​ឡើង​​ដោយសារ​​តម្រូវ​ការ​ប្រាក់​ដុល្លារ​កើនខ្ពស់​​នៅ​​ក្នុង​ចំណោមអ្នក​​​នាំ​ចូល និង​ក្រុម​​អ្នក​ឆ្លៀតឱកាសជួញដូរ​ប្រាក់ដុល្លារ ដែល​បាន​ចំណេញ​ខ្ពស់​​ពី​គម្លាត​​អត្រា​ការ​​ប្រាក់​រូបិយបណ្ណរបស់​ជប៉ុន និងអាមេរិក​ដែលកំពុងមាន​ទំហំ​កាន់​តែ​​រីក​ធំ​ឡើង​ៗ​នោះ​។

បញ្ហាដ៏ធំបំផុតដែលបង្កឡើងដោយប្រាក់យ៉េនធ្លាក់​ចុះ​នេះ​ គឺតម្លៃអាហារ និងថាមពល​ចេះ​តែ​​កាន់តែកើន​ឡើង ខណៈ​ដែល​​ជប៉ុនពឹងផ្អែក​លើការនាំចេញ​សម្រាប់​​ការ​ផ្គត់​ផ្គង់​អាហារ​​ប្រហែល ៦០% និងថាម​ពល​​​ប្រហែល​ ៩០​%​។ តម្លៃសម្រាប់​វិស័យ​ទាំង២នេះ​ បានកើនឡើងបន្ទាប់ពីការលុកលុយ​របស់រុស្ស៊ី​លើ​អ៊ុយក្រែន។

ទោះបីជាគេបានដោះស្រាយបញ្ហា​នេះ​​តាំងពីពេលនោះ​មក​ក៏ដោយ​ក៏​តម្លៃ​ប្រេងឆៅ និងស្រូវសាលីនៅតែកើនឡើង​​ប្រហែល ៤០​% គិត​​ជា​ប្រាក់​យ៉េនតាំង​ពី​ដើម​រហូត​ពេលនេះ​ ​ធ្វើ​ឱ្យជប៉ុន​បាត់​បង់​ប្រាក់​ចំណូល​កាន់​តែច្រើន​ឡើង​។​

ការ​ធ្លាក់​ចុះ​ប្រាក់យ៉េនខ្លាំងពេកក៏អាចមានន័យថា​​ផ្នែក​ការ​ងារ​ជួរ​មុខ​កំពុង​តែ​មានបញ្ហា​ផងដែរ​ ហើយ​ប្រាក់​យ៉េនធ្លាក់​ចុះ​នេះ ​​អាច​ធ្វើ​ឱ្យ​​ប្រទេស​ជប៉ុន​​មិន​សូវ​ទាក់​ទាញ​ពលករ​ចំណាក​ស្រុក​មក​​ពី​ប្រទេស​មួយ​ចំនួន​​ដូច​ជា​​វៀតណាមជា​ដើម​​។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបាន​ប៉ាន់​​ប្រមាណថា ជប៉ុន​នឹងត្រូវ​ការ​កម្មករ ៥ លាននាក់ទៀត​ នៅចន្លោះពេលនេះដល់ឆ្នាំ ២០៤០​​ដើម្បីបំពេញតាមគោលដៅកំណើនរបស់រដ្ឋាភិបាល។​

ពេល​នោះ​ហើយ​ដែលប្រទេស​​ជប៉ុន​អាច​នឹង​​មានហានិភ័យនៃការហូរ​ចេញ​​មូល​ធន​​ពី​ប្រទេស​នេះ​កាន់តែច្រើន។ ការធ្លាក់ថ្លៃរបស់ប្រាក់យ៉េន កំពុង​​ធ្វើ​ឱ្យអ្នកវិនិយោគ​ នឹង​ដាក់ប្រាក់បន្ថែមទៀតនៅក្នុងការវិនិយោគ​លើ​រូបិយបណ្ណ ឬក៏​ផ្សារ​ហ៊ុនបរទេសផ្សេងទៀតក្រៅពីជប៉ុន ដោយ​បញ្ហានេះ បង្កើន​ការ​​ព្រួយបារម្ភ​ថា ​ប្រាក់បញ្ញើ​ចំនួន​ ១០០ ទ្រីលានលានយ៉េន ​ប្រហែល​ជាង ៦៦៤ ពាន់​លាន​ដុល្លារ​​របស់ជប៉ុន​ ​នោះ​អាចចាប់ផ្តើមហូរចេញពីប្រទេស​នេះកាន់តែច្រើនឡើងៗ​ហើយ​​។

លោក ដៃស៊ុកេ ការ៉ាកាម៉ា (Daisuke Karakama) ប្រធាន​ធនាគារ​ មីហ្ស៊ុហូ (Mizuho)​ បាននិយាយថា ប្រទេសជប៉ុនដែលធ្លាប់តែ​មានអតិរេកគណនីចរន្តដ៏ធំបំផុតមួយកំពុងតែ​ផ្លាស់ប្តូរ​ទៅជាមាន​​​ឱនភាពជាលំដាប់​ទៅ​វិញ​។

ស្ថាប័ន​ស្រាវជ្រាវ និងវិភាគសេដ្ឋកិច្ច Nikkei NEEDS បាន​ព្យាករ​ថា ប្រសិនបើប្រាក់យ៉េនបន្ត​ស្ថិត​នៅប្រហែល ១៥០យ៉េន ក្នុង​១ដុល្លារ​ ហើយតម្លៃ​ប្រេងឆៅបាន​ឡើងដល់ ១០០ ដុល្លារក្នុង១បារ៉ែល​ ​ដែលបានកើន​ឡើង​ពីតម្លៃ​បច្ចុប្បន្ន​ជាង ៨០​ ដុល្លារក្នុងមួយធុងបារ៉ែល ​អតិរេកគណនីចរន្ត​របស់ជប៉ុននឹងធ្លាក់ចុះមក​នៅចន្លោះពី ៦ ពាន់​៧រយលាន​ដុល្លារទៅ​ ២០ ពាន់​លាន​ដុល្លារ​​នៅ​ក្នុងឆ្នាំ​សារពើពន្ធ​ ២០២៣​ និ​ង​២០២៤ ពោលគឺ​ធ្លាក់ចុះ​ពីចំនួន​ជិត​ ៨០ ពាន់លានដុល្លារ​ក្នុងសារពើពន្ធឆ្នាំ​២០២១​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


សង្វៀនប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសចាប់ផ្តើមជាថ្មី ក្រោយលោកស្រី Liz Trussប្រកាសលាលែង

ព័ត៌មាន
លោកស្រី Liz Truss បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស បន្ទាប់ពីកាន់តំណែងនេះបានរយៈពេល៤៤ថ្ងៃ ដែលជាការកាន់តំណែងនាយករដ្ឋមន្ត្រីដ៏ខ្លីប…

លោក បៃដិន គ្មានការព្រួយបារម្ភពីភាពចលាចលរបស់ចក្រភពអង់គ្លេស ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកឡើយ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី២០តុលា បាននិយាយថា លោកគ្មានព្រួយបារម្ភពីភាពចលាចលនយោបាយរបស់ចក្រភពអង់គ្លេសចំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ