ឥឡូវនេះ អ្នកដំណើរមកពីប្រទេសកម្ពុជាអាចកក់សំបុត្រតម្លៃចាប់ពី USD0 (*) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។ ការផ្តល់ជូននេះមានរហូតដល់ថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤ ហើយអនុវត្តចំពោះបណ្តាញជើងហោះហើរទាំងមូលរបស់ Vietjet រួមទាំងផ្លូវអាកាសសំខាន់ៗពីសៀមរាប-ហាណូយផងដែរ។
លើសពីនេះ អ្នកដំណើរក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ ៥០% លើសំបុត្រ Deluxe លើគ្រប់ផ្លូវហោះហើរទាំងអស់របស់ Vietjet ជាមួយនឹងអត្ថប្រយោជន៍បន្ថែម រួមទាំងការដាក់ឥឥវ៉ាន់ឥតគិតថ្លៃ ការជ្រើសរើសកៅអី និងការផ្លាស់ប្តូរដំណើរកម្សាន្ត (***)។ ប្រូម៉ូសិននេះ អនុវត្តចំពោះការកក់សំបុត្រ និងជើងហោះហើរចាប់ពីពេលនេះដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤។ តស់! កក់សំបុត្រដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ នៅលើគេហទំព័រ www.vietjetair.com តាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air ឬនៅការិយាល័យកក់សំបុត្រផ្លូវការ និងភ្នាក់ងារទូទាំងពិភពលោក។
កាលពីដើមខែនេះ ក្រុមហ៊ុន Vietjet បានប្រកាសពីការកើនឡើងនៃប្រេកង់ហោះហើរនៅលើផ្លូវសៀមរាប-ហាណូយ ដោយបង្កើនជើងហោះហើរពីបួនទៅប្រាំពីរជើងក្នុងមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤។ ទីក្រុងហាណូយ ជាទីក្រុងប្រវត្តិសាស្ត្រមានអាយុកាលជាង ១,០០០ ឆ្នាំ នេះពេលវេលាដ៏ល្អបំផុតនៅក្នុងរដូវស្លឹកឈើជ្រុះ ដែលធ្វើឱ្យវាក្លាយជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរក្នុងការស្វែងយល់ពីវប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែបនៃទីក្រុងនេះ។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ក៏អាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ដ៏ទូលំទូលាយរបស់ Vietjet ទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក តាមរយៈរដ្ឋធានីរបស់ប្រទេសវៀតណាម។
ក្រុមហ៊ុន Vietjet ក៏កំពុងជំរុញផ្លូវហោះហើរផ្សេងទៀតពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដើម្បីបំពេញតម្រូវការការធ្វើដំណើរសម្រាប់រដូវបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងដំណើរការឡើងវិញនូវផ្លូវហោះហើរទីក្រុងហូជីមិញ-តៃណាន ចាប់ពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ហើយចាប់ផ្តើមការតភ្ជាប់ថ្មីរវាងរដ្ឋធានីអាស៊ីអាគ្នេយ៍ដ៏សំខាន់ពីរគឺ ហាណូយ និងគូឡាឡាំពួ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ជើងហោះហើរពីហាណូយទៅប៊ូសាន ណាហ្គោយ៉ា ហ៊ីរ៉ូស៊ីម៉ា និងពីទីក្រុងហូជីមិញ ទៅវៀងច័ន្ទ និងកោះបាលី ក៏នឹងមានតម្រូវការធ្វើដំណើរកើនឡើងផងដែរ។
(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ
(**) មិនរាប់បញ្ចូលរដូវកាលមមាញឹក ថ្ងៃឈប់សម្រាកសាធារណៈ
(***) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត