កញ្ញា រចនា បុគ្គលិកអ្នកគិតលុយនៅហាងលក់សម្លៀកបំពាក់មួយកន្លែង នៅរាជធានីភ្នំពេញ ឲ្យដឹងថា ឥឡូវនេះ អតិថិជន ជាញឹកញាប់តែងសួររក ស្កែនឃ្យូអរកូដ អេស៊ីលីដាម៉ូបាល ដោយពួកគាត់មិនសូវប្រើប្រាស់ក្រដាសប្រាក់ទេ ។
កញ្ញា រចនា បាននិយាយយ៉ាងដូច្នេះថា «ចាស៎ ឥឡូវនេះ ពេលគិតលុយ ភ្ញៀវសួររក ស្កែនឃ្យូអរ អេស៊ីលីដាម៉ូបាល ច្រើនគួរសមដែរ ។ គាត់ថា ស្រួលមិនពិបាករឿងអាប់លុយអាប់អី ។»
នៅតាមផ្លូវជាតិលេខ៣ អ្នកស្រី អឿន ផារី ម្ចាស់អាហារដ្ឋានមួយកន្លែង នៅផ្សារប៉ាំងកាសី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បាននិយាយថា គាត់ដាក់ឲ្យប្រើសេវាទូទាត់ដោយស្កែនឃ្យូអរ តាម អេស៊ីលីដាម៉ូបាល ព្រោះវាងាយស្រួល ហើយ«ខ្ញុំមិនបាច់ប៉ះពាល់ក្រដាសលុយដែរ ។»
អ្នកស្រី អឿន ផារី និយាយថា «ឥឡូវ គេប្រើច្រើន ស្កែនឃ្យូរអ តាមអេស៊ីលីដាម៉ូបាលហ្នឹង ។ ភ្ញៀវចង់ទូទាត់ជាលុយរៀលក៏បាន ជាដុល្លារក៏បាន ។ ស្រួលមែនទែន ខ្ញុំមិនពិបាកអាប់លុយអីទេ» ៕