ក្រុមហ៊ុន អេសស៊ីជី ឧបត្ថម្ភសម្ភារៈសំណង់ដល់វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ២កន្លែងនៅភ្នំពេញ


សាលាបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ជំនាញចំនួន ០២ នៅក្នុងរាជធានីភ្នំពេញ បានទទួលជំនួយឧបត្ថម្ភជាសម្ភារៈសំណង់និងបរិក្ខារប្រើប្រាស់ ពីក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិជាហូរហែរបស់ក្រុមហ៊ុនជាមួយនឹងស្ថាប័នទាំងពីរនេះ ដើម្បីរួមចំណែកដល់វិស័យបណ្ដុះបណ្ដាលជំនាញនិងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ។
ក្រុមហ៊ុន អេសស៊ីជី ឧបត្ថម្ភសម្ភារៈសំណង់ដល់វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ២កន្លែងនៅភ្នំពេញ
ដោយ

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ហៅកាត់ថា CTSDI និងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) បានសហការជាដៃគូជាមួយក្រុមហ៊ុន អេសស៊ីជី នាពេលកន្លងមក សម្រាប់កម្មវិធីបណ្ដុះបណ្ដាលជំនាញមេជាងសំណង់ ដែលជាកម្មវិធីមួយដើម្បីលើកកម្ពស់ជំនាញរបស់មេជាងសំណង់មកពីខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា ។ 

សម្ភារៈសំណង់និងបរិក្ខារប្រើប្រាស់ដែលបានឧបត្ថម្ភ រួមមាន ស៊ីម៉ងត៍ ក្បឿង ទុយោ និងគ្រឿបបរិក្ខារបន្ទប់ទឹក ព្រមព្រៀងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ផ្ដល់ជូនដល់វិទ្យាស្ថានទាំងពីរសម្រាប់ប្រើប្រាស់តាមតម្រូវការសាងសង់នានា និងសម្រាប់សិស្សនិស្សិតប្រើប្រាស់នៅក្នុងរោងជាងខណៈពួកគេទទួលការបណ្ដុះបណ្ដាលជំនាញ ។ 

លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា សម្ភារៈអំណោយទាំងនេះគឺសម្រាប់ការប្រើប្រាស់របស់វិទ្យាស្ថាននៅក្នុងការសាងសង់សំណង់នានាតាមតម្រូវការ និងសម្រាប់រោងជាងរបស់សិស្សនិស្សិត ។ 

ក្រុមហ៊ុន អេសស៊ីជី ឧបត្ថម្ភសម្ភារៈសំណង់ដល់វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ២កន្លែងនៅភ្នំពេញ

លោក រ៉ាត់ឆាយុត ថ្លែងយ៉ាងដូច្នេះថា «យើងមានមោទនភាពដែលបានសហការជាដៃគូជាមួយ CTSDI និង NTTI ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍជំនាញនិងធនធានមនុស្សនៅកម្ពុជា ។ នៅក្រោមកិច្ចសហប្រតិបត្តិការទាំងនេះ យើងបានបណ្ដុះបណ្ដាលនិងលើកកម្ពស់ជំនាញរបស់និស្សិតនិងមេជាងសំណង់ជាច្រើនរយនាក់មកពីគ្រប់ទិសទីទូទាំងប្រទេស ។» 

លោក រ៉ាត់ឆាយុត បានបន្ថែមថា «តាមរយៈសកម្មភាព CSR របស់ខ្លួន អេសស៊ីជី នឹងបន្តផ្ដល់ប្រយោជន៍ជាហូរហែដល់សង្គមកម្ពុជាវិញ ហើយការអភិវឌ្ឍធនធានមនុស្សនិងបរិស្ថាន គឺជាវិស័យពីរស្ថិតក្នុងចំណោមអាទិភាពសំខាន់បំផុតរបស់យើង ។» 

ក្រុមហ៊ុន អេសស៊ីជី ឧបត្ថម្ភសម្ភារៈសំណង់ដល់វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ២កន្លែងនៅភ្នំពេញ

នៅក្នុងឱកាសប្រគល់-ទទួលជំនួយឧបត្ថម្ភពីរកន្លែងផ្សេងគ្នា មន្ត្រីតំណាងរបស់វិទ្យាស្ថាន CTSDI និងវិទ្យាស្ថាន NTTI បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អេសស៊ីជី សម្រាប់កិច្ចសហប្រតិបត្តិការនិងជំនួយឧបត្ថម្ភទាំងនេះ ។

លោក រស់ ប៉ែត នាយក CTSDI បានអរគុណចំពោះ អេសស៊ីជី ដែលបានផ្ដល់ជំនួយឧបត្ថម្ភនាពេលកន្លងមក ដោយលោកបានបញ្ជាក់ថា ជំនួយទាំងនោះបានបម្រើដល់សេចក្ដីត្រូវការរបស់វិទ្យាស្ថាន ។ លោក រស់ ប៉ែត បានបន្តថា នៅពេលអនាគត លោកសង្ឃឹមថា ក្រុមហ៊ុន អេសស៊ីជី នឹងបន្តជួយដល់គម្រោងផ្សេងៗទៀតរបស់វិទ្យាស្ថានផងដែរ ។ 

នៅឯវិទ្យាស្ថាន NTTI លោក ម៉ុម សូម៉ាច នាយករងរដ្ឋបាលនិងហិរញ្ញវត្ថុនៃវិទ្យាស្ថាន ដែលទទួលជំនួយឧបត្ថម្ភតាងនាងឲ្យថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏បានថ្លែងអំណរគុណដល់ អេសស៊ីជី ផងដែរ ហើយលោកក៏បានស្នើសុំឲ្យក្រុមហ៊ុនបន្តជួយដល់វិទ្យាស្ថាននៅក្នុងបណ្ដាឆ្នាំទៅមុខទៀតផង ។ 

អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ាន នៅក្នុងវិស័យផលិតស៊ីម៉ងត៍និងសម្ភារៈសំណង់ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។ ជាផ្នែកមួយនៃសកម្មភាព CSR របស់ខ្លួន អេសស៊ីជី បានចាប់ដៃគូជាមួយ CTSDI និង NTTI ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់សិស្សនិស្សិត និងមេជាងសំណង់ជាច្រើនរយនាក់ នៅក្រោមកម្មវិធី បណ្ដុះបណ្ដាលមេជាងសំណង់ (Contractor Academy) របស់ខ្លួន ៕ 




អត្ថបទបន្ទាប់


អ្នកដំណើរពីបរទេសចាក់វ៉ាក់សាំងរួច២ដូស អាចចូលមកកម្ពុជាបានដោយមិនចាំបាច់​ធ្វើចត្តាឡីស័ក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលើកលែងការធ្វើចត្តាឡីស័កសម្រាប់ជនជាតិខ្មែរ និងបរទេសទាំងអស់ ដែលធ្វើដំណើរចូលកម្ពុជា ប្…

កម្ពុជាសង្ឃឹមថា ការពិនិត្យវាយតម្លៃរបស់អាមេរិកអំពីសិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSPសម្រាប់កម្ពុជា “នឹងមានលទ្ធផលជាវិជ្ជមាន”

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសថា សម្រាប់កម្ពុជាក៏ដូចជា ក្រសួងពាណិជ្ជកម្ម គឺមានមានក្ដីសង្ឃឹមថា ការពិនិត្យវាយត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ