ក្រុមហ៊ុនSCG

ក្រុម​ហ៊ុន SCG ចាប់​ផ្ដើម​ដំណើរការជា​ផ្លូវ​ការ​​នូវ​រោងចក្រតម្លៃ៥ពាន់​លានដុល្លារអាម៉េរិក របស់ខ្លួន​នៅ​វៀតណាម


ក្រុម​ហ៊ុន ឡុង សឺន ប៉េត្រូខេមីខល (Long Son Petrochemicals) ដែលជាបុត្រសម្ព័ន្ធមួយនៃ​ក្រុមហ៊ុន SCG Chemicals របស់ប្រទេសថៃ បានចាប់ផ្តើម​ដំណើរការជា​ផ្លូវ​ការ​ហើយ​នូវរោងចក្រតម្លៃ៥ពាន់​លានដុល្លារអាម៉េរិក របស់ខ្លួន​នៅ​ប្រទេស​វៀតណាម។ ​នេះ​​​​​បើ​យោង​តាម​ការចុះ​ផ្សាយរបស់សារព័ត៌មានធំៗជាច្រើន​នៅថ្ងៃអង្គារ ទី០១ ខែ​តុលា នេះ។
ក្រុម​ហ៊ុន SCG ចាប់​ផ្ដើម​ដំណើរការជា​ផ្លូវ​ការ​​នូវ​រោងចក្រតម្លៃ៥ពាន់​លានដុល្លារអាម៉េរិក របស់ខ្លួន​នៅ​វៀតណាម
ដោយ
អំពី SCG

ក្រុមហ៊ុន SCG Chemicals បាន​គូសបញ្ជាក់​តាមរយៈ​សេចក្តីថ្លែងការណ៍ថា រោងចក្រតម្លៃ​ច្រើន​​ពាន់​លាន​ដុល្លា​​​អាម៉េរិក ខាង​លើ​​​នេះ​​នឹងផលិត​នូវ​​ផលិត​ផលគីមីឥន្ធនៈផ្សេងៗរួមទាំងវត្ថុធាតុដើមប្លាស្ទិក​ផងដែរ​ដើម្បីបម្រើ​ដល់​អតិថិជនទាំងក្នុង និងក្រៅប្រទេស។

ក្រុមហ៊ុន​​នេះ​​​​បាន​​​និយាយមុន​​នេះ​​​ថា រោង​ចក្រដែលមានតម្លៃ៥ពាន់លានដុល្លារ​អាម៉េរិក នៅក្នុងខេត្ត បា រៀ វង់ តៅ (Ba Ria Vung Tau) ប្រទេស​វៀត​ណាម ខាង​លើ​នេះ​​នឹងផលិត​វត្ថុធាតុ​ដើម​ប្លាស្ទិកចំនួន១,៤លានតោនក្នុងមួយឆ្នាំ ហើយ​បាន​បន្ថែ​ម​ថា វត្ថុធាតុដើម​សម្រាប់​ការ​ផលិតប្លាស្ទិក​នេះនឹងត្រូវនាំចូលភាគច្រើន​ពី​តំបន់មជ្ឈឹមបូព៌ា។

ក្រុមហ៊ុន​បាន​បញ្ជាក់​​ថា ក្នុងចំណោម​វត្ថុធាតុ​ដើម​ប្លាស្ទិកទាំង​​១,៤លាន​តោន​នេះនឹងរួម​មានវត្ថុធាតុដើមប្លាស្ទិកប៉ូលីអេទីឡែន (Polyethylene) ដែល​មាន​កំហាប់ខ្ពស់ចំនួន​៥០ម៉ឺនតោន វត្ថុធាតុដើមប្លាស្ទិកប៉ូលីអេទីឡែន (Polyethylene) ដែល​មាន​កំហាប់​ទាប​ចំនួន​៥០ម៉ឺនតោន និង​វត្ថុធាតុដើមប្លាស្ទិកប៉ូលីអេទីឡែន (Polyethylene) ធម្មតាចំនួន៤០ម៉ឺន​តោន​ផងដែរ​៕




អត្ថបទបន្ទាប់


ស្ថានទូតចិនប្រចាំកម្ពុជា ឯកភាពចំនួន៧ចំណុច លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន

ស្ថានទូតចិនប្រចាំកម្ពុជា ឯកភាពចំនួន៧ចំណុច លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កម្ពុជា-ចិន ដោយក្នុងនោះ ស្ថានទូតចិនប្រចាំកម្ពុ…

ត្រឹមរយៈពេល១ថ្ងៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរចូលជិត១ម៉ឺននាក់

អ្នកជំនាញក្នុងវិស័យទេសចរណ៍កម្ពុជាកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលកម្សាន្តនៅកម្ពុជាតាមរយៈផ្លូវអាកាសមានការកើនឡើងគួរឱ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ