អត្ថបទពាណិជ្ជកម្ម

SCG បន្ដគាំទ្រដល់ការសិក្សារបស់យុវជនកម្ពុជា តាមរយៈ ការផ្ដល់ជូនអាហារូបករណ៍ «SCG ចែករំលែកក្ដីសុបិនសម្រាប់បរិស្ថានបៃតងជំនាន់ថ្មី ឆ្នាំ២០២៤»


រាជធានីភ្នំពេញ- ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៤- ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់គ្រឿងសម្ភារៈសំណង់ ឈានមុខគេនៅក្នុងតំបន់អាស៊ាន បានប្រារព្ធរៀបចំកម្មវិធីប្រគល់អាហារូបករណ៍ «SCG ចែករំលែកក្ដីសុបិន សម្រាប់បរិស្ថានបៃតងជំនាន់ថ្មី ឆ្នាំ២០២៤» ជូនដល់សិស្សានុសិស្សមកពីបណ្ដាខេត្តនានានៅទូទាំងប្រទេស។
SCG បន្ដគាំទ្រដល់ការសិក្សារបស់យុវជនកម្ពុជា តាមរយៈ ការផ្ដល់ជូនអាហារូបករណ៍ «SCG ចែករំលែកក្ដីសុបិនសម្រាប់បរិស្ថានបៃតងជំនាន់ថ្មី ឆ្នាំ២០២៤»
ដោយ
អំពី SCG

កម្មវិធីដ៏ពោរពេញទៅដោយអត្ថន័យនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់​ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា , លោកស្រី Ek-on Khunacharoen ភារធារីនៃស្ថានទូតថៃប្រចាំប្រទេសកម្ពុជា, លោក Ratchayut Kasemchaisiri, អគ្គនាយកប្រចាំប្រទេស នៃក្រុមហ៊ុន SCG Cambodia, លោកគ្រូអ្នក​គ្រូសិស្សានុស្ស ថ្នាក់ដឹកនាំ និងបុគ្គលិក​​របស់ SCG ជាច្រើនរូបទៀត។

កម្មវិធីអាហារូបករណ៍ SCG ចែករំលែកក្ដីសុ​បិន ត្រូវបាន​បង្កើតឡើងដោយ​ក្រុមហ៊ុន SCG នៅក្នុង​ប្រទេស​កម្ពុជា តាំងពីឆ្នាំ២០១៤ មកម្ល៉េះ ក្នុងគោលបំណងផ្ដល់ជូននូវឱកាសអប់រំ សម្រាប់​សិស្សានុសិស្ស ដែលមានសមត្ថភាពលេចធ្លោនៅក្នុងការសិក្សា រួមទាំង​មានអត្តចរិតល្អ និង​ការប្តេជ្ញាចិត្តខ្ពស់​​ក្នុងការរៀនសូត្រ ពិសេស មានឆន្ទៈនៅក្នុងការចូលរួមចំណែក​អភិវឌ្ឍសហគមន៍​របស់​ពួកគេ។

គិតចាប់តាំងពីការបង្កើតឲ្យមាន​ម្មវិធី SCG ចែករំលែកក្ដីសុបិន មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន SCG បានផ្ដល់​ជូន​អាហារូបករណ៍​ដល់សិស្សសរុបចំនួន ២,០០០ នាក់ សរុបជាទឹកប្រាក់​មានដល់ទៅ ១លានដុល្លារ​អាមេរិក។ យ៉ាងណាមិញ នៅឆ្នាំ២០២៤នេះ កម្មវិធីអាហារូបករណ៍ SCG ចែករំលែកក្ដីសុបិន ដើម្បីបរិស្ថានបៃតងជំនាន់ថ្មី បានផ្ដល់ជូនអាហរូបករណ៍ចំនួន ១៥៦ បន្ថែមទៀត ដែលគិតជា​ទឹកប្រាក់មានតម្លៃប្រមាណ ៤៨,៤០០ ដុល្លារអាមេរិក សម្រាប់សិស្សានុសិស្ស​មកពី​រាជធានី/ខេត្តចំនួន៣ រួមមាន ភ្នំពេញ កណ្ដាល និងកំពត។

ថ្លែងនៅក្នុងពិធីដ៏វិសេសវិសាលនេះ ឯកឧត្តម សោម រតនា អនុរដ្ឋលេខានៃក្រសួង អប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន SCG បានដើរតួនាទីដ៏សំខាន់ នៅក្នុងការជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា។ ទន្ទឹមនឹងនេះ ជាផ្នែកមួយក្នុងទំនួលខុសត្រូវសង្គម SCG បានចូលរួមយ៉ាងសកម្ម នៅក្នុងគំនិតផ្ដួចផ្ដើម និងសកម្មភាពគាំទ្រ​ដល់ការអភិវឌ្ឍធនធានមនុស្ស​នៅកម្ពុជា។

ជាមួយគ្នានេះ លោកស្រី Ek-on Khunacharoen ភារធារី នៃស្ថានទូតថៃប្រចាំប្រទេសកម្ពុជា បានសង្កត់ធ្ងន់ដែរថា ការផ្ដល់ជូនអាហារូបករណ៍របស់ SCG នេះជារៀងរាល់ឆ្នាំនេះ មិនត្រឹមតែបង្ហាញ​ឲ្យឃើញ​​អំពីកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់ក្រុមហ៊ុន ក្នុងការជួយជំរុញលើក​ស្ទួយ​ដល់ការអប់រំយុវជន​កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ ក៏បង្ហាញឲ្យឃើញយ៉ាងច្បាស់ពី​ការប្តេជ្ញាចិត្ត​របស់ក្រុមហ៊ុន SCG នៅក្នុង​អភិវឌ្ឍ​ប្រកបដោយចីរភាព តាមរយៈការអប់រំ​នៅទូទាំងតំបន់អាស៊ាន។

លោក Ratchayut Kasemchaisiri អគ្គនាយកប្រចាំប្រទេស នៃក្រុមហ៊ុន SCG Cambodia បានគូសរំលេច​អំពី ការបន្ដប្តេជ្ញាចិត្តដ៏មោះមុត​របស់​ក្រុមហ៊ុនដ៏ធំមួយនេះ នៅក្នុងការរួមចំណែក​អភិវឌ្ឍ​វិស័យអប់រំ និងការពង្រីកកាន់តែធំទូលាយនូវគោលដៅយកចិត្តទុកដាក់ខ្ពស់បំផុតលើ​ផ្នែក​បរិស្ថាន។

លោក Kasemchaisiri បានមានប្រសាសន៍ថា « SCG ជឿជាក់ថា ធនធានមនុស្ស គឺជាធនធាន​ដ៏មានតម្លៃបំផុត សម្រាប់​ការអភិវឌ្ឍប្រទេសជាតិ។ គិតតាំងពីឆ្នាំ ២០១៤មក យើងបានផ្ដល់​ជូន​អាហារូបករណ៍ ដល់សិស្សានុសិស្សនៅក្នុង​ប្រទេសកម្ពុជា ហើយវា គឺជាការរួមចំណែកដ៏សំខាន់​នៅក្នុង​ការជំរុញ​លើកស្ទួយដល់អ្នកដឹកនាំជំនាន់ក្រោយ និងអ្នកបង្កើតស្នាដៃគំនិតច្នៃប្រឌិតថ្មីៗ។»

លោកបន្ថែមទៀតថា «SCG មានមោទនភាពក្នុង​ការគាំទ្រ​ដល់សិស្សានុសិស្សកម្ពុជា ដែលមាន​គុណតម្លៃ​នៅក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ សុចរិតភាព និងនិរន្ដរភាព។ មិនតែប៉ុណ្ណោះ យើង​ប្តេជ្ញាចិត្ត​ក្នុងការបន្ដផ្ដល់អាហារូបករណ៍សម្រាប់​សិស្សានុសិស្ស​នៅឆ្នាំបន្ដបន្ទាប់ទៀត។»

ក្រៅពីការរួមចំណែកជួយដល់វិស័យអប់រំនៅកម្ពុជា SCG ក៏មានការប្តេជ្ញាចិត្តខ្ពស់ ចំពោះ​និរន្ដរភាព​បរិស្ថាន​​​ផងដែរ ពោលគឺ ក្រុមហ៊ុនអន្តរជាតិមួយនេះ មានគោលដៅ នឹងកាត់បន្ថយ​ការបំភាយ​សារធាតុកាបូនសុទ្ធ ឲ្យនៅសល់កម្រិតសូន្យ នៅត្រឹមឆ្នាំ ២០៥០។ ជាក់ស្ដែង បច្ចុប្បន្ននេះ ការផលិតផលិតផលរបស់ក្រុមហ៊ុន SCG ដូចជា ស៊ីម៉ងត៍, បេតុង,​ ក្បឿងប្រក់ដំបូល និងសម្ភារៈ​សំណង់​ផ្សេងៗទៀត សុទ្ធតែបានប្រើប្រាស់​បច្ចេកទេសផលិត ដែលបញ្ចេញសារធាតុកាបូនទាបបំផុត ដែលរួមបញ្ចូលទាំងការប្រើប្រាស់វត្ថុធាតុដើមបៃតង និងឥន្ធនៈប្រកបដោយនិរន្ដរភាព ដូចជា ថាមពល​ជីវម៉ាសជាដើម។ លើសពីនេះ SCG ក៏បាននិងកំពុងបង្កើនការប្រើប្រាស់ថាមពលស្អាតជារៀងរាល់ឆ្នាំ ដូចជា​ការបំពាក់ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ឬសូឡា ​នៅតាមរោងចក្រជាដើម។ ជាងនេះទៅទៀត ក្រុមហ៊ុន SCG កំពុង​អនុវត្តគម្រោងជីវចម្រុះ និងការស្តារឡើងវិញ ដោយដាំដើមឈើបន្ថែមជុំវិញ​រោងចក្រ​របស់ខ្លួន ដើម្បីជួយពង្រីកទីធ្លាបៃតង និងលើកកំពស់បរិស្ថាន៕

អំពីក្រុមហ៊ុន SCG

ក្រុមហ៊ុន SCG គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុន​ដែលមានការអនុវត្ត​អាជីវកម្ម​ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រុមហ៊ុនកំពុង​បង្កើន​ប្រតិបត្តិការ​របស់ខ្លួនដោយការរួមបញ្ចូលនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកប​ដោយចីរភាព (SDGs) របស់​អង្គការ​​​សហប្រជាជាតិ តាមរយៈវិធីសាស្ត្រ “ESG 4 Plus” ដោយសង្កត់ធ្ងន់ទៅលើការកាត់បន្ថយ​ការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ឱ្យដល់កម្រិតសូន្យ ជំរុញភាពបៃតង កាត់បន្ថយវិសមភាព និង​ពង្រឹង​កិច្ច​សហការជាមួយនឹងភាពជឿទុកចិត្តតាមរយៈតម្លាភាព។




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ អេស៊ីលីដា ជិត ៧០០នាក់ ចូលរួមបរិច្ចាគឈាមជាលើកទី ៨ ដើម្បីសង្គ្រោះជីវិតមនុស្ស

ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ អេស៊ីលីដាចំនួន ៦៧០នាក់ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដែលបានរៀបចំ…

ក្រោយសម្រេចបញ្ចុះអត្រាការប្រាក់ជាថ្មី ប្រធានធនាគារកណ្ដាលអាម៉េរិក ប្រកាសថា លោក ដូណាល់ ត្រាំ

ក្រោយសម្រេចបញ្ចុះអត្រាការប្រាក់ជាថ្មីកាលពីថ្ងៃទី៧ ខែវិច្ឆិកា ប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) បានប្រកាសប្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ