ហាងលក់រាយ Sears ក្ស័យធន

ហាងលក់រាយខ្នាតយក្សអាមេរិក Sears ប្រកាសក្ស័យធន ដោយបន្សល់នូវបំណុលរាប់ពាន់លានដុល្លារ


ក្រុមហ៊ុន Sears Holdings Corp ដែលមានប្រតិបត្តិការអាជីវកម្មហាងលក់រាយដ៏ធំនៅរាប់រយសាខានៅសហអាមេរិក បានប្រកាសក្ស័យធនហើយ កាលពីពេលពាក់កណ្ដាលខែតុលាកន្លងទៅនេះ ក្រោយពីក្រុមហ៊ុននេះមិនមានលទ្ធភាពទូទាត់ប្រាក់ ជាង ១៣០ លានដុល្លារទៅឲ្យអតិថិជន ក៏ដូចជាដៃគូអាជីវកម្ម។
ហាងលក់រាយខ្នាតយក្សអាមេរិក Sears ប្រកាសក្ស័យធន (https://www.marketwatch.com)
ដោយ

ការក្ស័យធន​របស់​​ហាង​លក់រាយ Sears នេះ ក៏បានធ្វើ​ឲ្យមាន​ការភ្ញាក់​ផ្អើល និងមន្ទិល​សង្ស័យ​ពីអនាគត​​អាជីវកម្ម​លក់រាយ​​វ័យ​ចំណាស់ៗ​របស់​អាមេរិក​ផងដែរ ខណៈដែល​បច្ចុប្បន្ន​ការទិញ​លក់​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធើណែត កំពុង​មាន​ការពេញ​និយម​កាន់តែ​ខ្លាំង។

បើតាម​​សំណុំ​ឯកសារ​​​ដែល​ក្រុមហ៊ុន​នេះ បាន​ដាក់​ស្នើ​​ដើម្បី​ប្រកាស​​ក្ស័យធន បានបង្ហាញ​ឲ្យ​ដឹងថា ក្នុងផែនការ មាន​ហាង​​លក់​ទំនិញ យីហោ Sears រហូត​ដល់​ចំនួន ១៤២ ហាង​បន្ថែម​ទៀត​ នឹងត្រូវ​បិទ​ទ្វារ​នាពេល​ខាងមុខ​ដ៏ខ្លីនេះ ខណៈ​ចំណូល​ក្រុមហ៊ុន​នេះ បានធ្លាក់​ចុះអស់​រយៈពេល ១ទសវត្សរ៍​មក​ហើយ និងមាន​​សាខា​​រាប់រយហាង​រួចទៅ​ហើយ ត្រូវបាន​បិទទ្វារនា​ពេល​កន្លងមក។

ក្រុមហ៊ុន​​លក់រាយ​ដ៏ធំ​របស់​អាមេរិក Sears Holdings នេះ ត្រូវ​បាន​គេ​​ដឹងថា មានទ្រព្យ​សកម្ម ដែល​បានចុះ​បញ្ជី​​សរុប​ប្រមាណ ៦,៩​​ពាន់​​លាន​ដុល្លារ​អាមេរិក និង​បំណុលវិញ មាន​​រហូត​​ដល់ ជាង ១១,៣ ពាន់​លាន​ដុល្លារ​អាមេរិក ពោលគឺ​​បំណុល​មានច្រើន​ជាងទ្រព្យ​សកម្ម​​រហូត​ដល់ ជាង ៤ពាន់លាន​ដុល្លារ​អាមេរិក​ទៅ​ហើយ។

ការដួល​រលំ​​របស់​​ក្រុមហ៊ុន Sears Holdingនេះ មិនត្រឹម​តែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​លក់រាយ​របស់​អាមេរិក​នោះទេ ប៉ុន្ដែ ក៏បាន​ជះឥទ្ធិពល​​នៅបណ្ដា​ប្រទេស​​មួយ​ចំនួន ដែល​ស្ថិត​ក្រោមការ​វិនិយោគ​​ដោយ​ក្រុមហ៊ុន​នេះ​​ផងដែរ។

ជាក់ស្ដែង នៅប្រទេស​វៀតណាម ក្រុមហ៊ុន​ Sears បាន​វិនិយោគ​​រួមគ្នា​​ជាមួយ​នឹង​ ក្រុមហ៊ុន Roebuck និង ក្រុមហ៊ុនKmart នៅប្រទេស​វៀតណាម ហើយក្រុម​ហ៊ុន​ទាំង​បីនេះ បានក្លាយ​ជា​ក្រុម​ហ៊ុនមេ របស់​ក្រុមហ៊ុន​​វាយនភ័ណ្ឌ​វៀតណាម Thanh Cong ព្រម​ទាំងបាន រួម​ចំណែក ​៧% នៃប្រាក់​ចំណូល របស់ក្រុមហ៊ុន វាយន​ភ័ណ្ឌ​នេះជា​​រៀងរាល់ឆ្នាំ។  

បើតាម សារព័ត៌មានវៀត​ណាម Express បានឲ្យ​ដឹងថា យ៉ាងហោច​ណាស់ ក្រុមហ៊ុន Sears របស់​អាមេរិកនេះ នៅជំពាក់​បំណុល​​ក្រុមហ៊ុន​វាយ​នភ័ណ្ឌវៀតណាម Thanh Cong ប្រមាណ ៤លាន​ដុល្លារ​អាមេរិក​ទៀត ក្រោយពី​ការប្រកាស​ក្ស័យធន​នេះ។

បើតាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន Sears គេគ្រោង​នឹងលក់​​ទ្រព្យសកម្ម​​របស់​ខ្លួន និងចាប់​ផ្ដើមបិទ​ហាងហាង​ដែលមិន​ផ្ដល់​ប្រាក់​ចំណេញ ប្រមាណ ១៤២ ហាង នៅចុងឆ្នាំនេះ ហើយ​ក្រុមហ៊ុននេះ ក៏មាន​បំណង​​ធ្វើការ​រៀបចំឡើង​វិញ នូវហាង​លក់រាយ​​តូចៗ​របស់ខ្លួន ដែលមាន​ប្រមាណ ៧០០ ហាង ដែលជា​ហាង​​ល្អ​បំផុត​របស់​ក្រុមហ៊ុន​នេះ​ផងដែរ៕ 

None



អត្ថបទបន្ទាប់


គេហ​ទំព័រ​ក្រសួង​ទេសចរណ៍​កម្ពុជា មិន​មាន​ធ្វើ​បច្ចុប្បន្នភាព (No Update)?

គេហទំព័រ​ផ្លូវការ​ក្រសួង​ទេសចរណ៍​កម្ពុជា www.tourismcambodia.org មិនបានធ្វើបច្ចុប្បន្នភាពអស់រយៈពេលជាង​១​ឆ្នាំ​មក​ហើយ។ មក​ដល់​ល្ងាច​ម៉…

ពលរដ្ឋ​ខ្មែរ​ធ្លាប់​ចាញ់​បោក​ព័ត៌មាន​ក្លែងក្លាយ (Fake News) អស់​ច្រើន​រយ​លាន​ដុល្លារ!

ព័ត៌មាន​ក្លែងក្លាយ (Fake News) ជា​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ឡើង​តាម​មធ្យោបាយ​ផ្សេងៗ​ដើម្បី​បន្លំ បោក​បញ្ឆោត​សាធារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ