គ្រោះអត់ឃ្លានពិភពលោក

អង្គការ WFP៖ មនុស្សប្រឈមនឹងភាពអត់ឃ្លាននៅទូទាំងពិភពលោកកើនដល់ ៤៥លាននាក់ហើយ


ទីភ្នាក់ងារស្បៀងអាហារមួយរបស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់នៅថ្ងៃច័ន្ទទី០៨ វិច្ឆិកា ថា មនុស្សដែលកំពុងប្រឈមនឹងភាពអត់ឃ្លានក្នុង៤៣ប្រទេស ជុំវិញពិភពលោក បានកើនឡើងដល់ ៤៥លាននាក់ហើយ ខណៈមនុស្សជាច្រើនលាននាក់ផ្សេងទៀត បានស្ថិតនៅក្នុងភាពអត់ឃ្លានរួចទៅហើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
រូបតំណាង៖ កង្វះខាតស្បៀអាហារនៅប្រទេសអាហ្វហ្គានីស្ថាន
ដោយ

កម្មវិធី​ស្បៀងអាហារ​ពិភពលោក World Food Programme (WFP) ដែល​ជា​ភ្នាក់ងារ​មួយ​របស់​អង្គការសហប្រជាជាតិ បាន​អះអាង​ថា ចំនួន​មនុស្ស​ដែល​កំពុង​ប្រឈម​នឹង​ភាព​អត់ឃ្លាន​បាន​កើនឡើង​ពី ៤២​លាន​នាក់ នៅ​ដើមឆ្នាំ​២០២១ មក​ដល់ ៤៥​លាន​នាក់​នៅ​ចុងឆ្នាំ​ដដែល​។

ប្រការ​នេះ ក៏​ដោយសារ​តែ​គេ​មើលឃើញ​ពី អសន្តិសុខ​ស្បៀងអាហារ​សម្រាប់​មនុស្ស​ប្រមាណ​៣​លាន​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​កំពុង​ប្រឈម​មុខ​នឹង​ភាព​អត់ឃ្លាន ក្រោយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​។

នាយក​ប្រតិបត្តិ នៃ​កម្មវិធី​ស្បៀ​អាហារ​ពិភពលោក លោក David Beasley បាន​និយាយ​ថា មនុស្ស​ប្រហែល​១០​លាន​នាក់​ទៀត កំពុង​ផុងខ្លួន​កាន់តែ​ជ្រៅ​នៅ​ក្នុង​វិបត្តិ រួម​មាន​ជម្លោះ​នយោបាយ បញ្ហា​អាកាសធាតុ​ប្រែប្រួល និង​កូ​វី​ដ​១៩​ជាដើម​។

លោក David បាន​បន្ថែម​ថា នៅ​មាន​កត្តា​ជា​ច្រើ​ទៀត ដែល​រុញច្រាន​ឲ្យ​ចំនួន​មនុស្ស​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន​កើនឡើង​កាន់តែ​ច្រើន នោះ​ក៏​ដោយសារ​តែ បច្ចុប្បន្ន​ថ្លៃ​សាំង​ឡើងថ្លៃ ស្បៀងអាហារ​ពិភពលោក ក៏​ឡើងថ្លៃ បញ្ហា​ទាំង​អស់នេះ នាំ​ឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ទៅ​ក្នុង​វិបត្តិ​ថ្មី​មួយទៀត​។

ជាក់ស្តែង បើ​តាម​របាយការណ៍ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា នៅ​អំឡុង​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ តម្លៃ​ស្បៀងអាហារ​បាន​ហក់​ឡើង​ជាង ៣១%​។ ខណៈ​តម្លៃ​ស្បៀងអាហារ​នៅ​បី​ខែ​ចុង​ក្រោយ​រាប់​ពី​ខែសីហា ដល់​ខែតុលា នៅ​បន្ត​ឡើងថ្លៃ​មិន​ស្រាកស្រាន្ដ ពោល​គឺ​បាន​កើនឡើង ៣%​បន្ថែម​ទៀត​នៅ​ខែតុលា បើ​ធៀប​នឹង​ខែកញ្ញា​។

សូម​ជម្រាប​ថា បើ​តាម​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ការ​ចំណាយ​លើ​ការ​ទប់ទល់​នឹង​គ្រោះ​អត់ឃ្លាន​នៅ​ទូ​ទាំង​ពិភពលោក​បច្ចុប្បន្ន​នេះ​មាន​ចំនួន ៧​ពាន់​លាន​ដុល្លារ កើនឡើង​ពី ៦,៦​ពាន់​លាន​ដុល្លារ​កាលពីដើម​ឆ្នាំ​នេះ​៕ 

None



អត្ថបទបន្ទាប់


តើវិស័យអចលនទ្រព្យនៅឆ្នាំ២០២២ នឹងមានការប្រែប្រួលយ៉ាងណាខ្លះ?

ក្រុមអ្នកជំនួញ និងវិនិយោគិនធំៗក្នុងវិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យអចលនទ្រព្យរបស់កម្ពុជានៅឆ្នាំក្រោយនេះ ក្រោយរា…

ជប៉ុនពិចារណាលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាង ២៦០ពាន់លានដុល្លារ

ប្រទេសជប៉ុនកំពុងពិចារណាបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់ខ្លួនពីវិបត្តិកូវីដ១៩ ក្នុងទំហំទឹកប្រាក់ជាង ២៦០ពាន់លានដុល្លារអាមេរិក។ កញ្ចប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ