កំពង់ផែក្រុងព្រះសីហនុ

កម្ពុជា ស្នើឱ្យជប៉ុនជួយពន្លឿនការលើកកម្ពស់សមត្ថភាពកំពង់ផែក្រុងព្រះសីហនុ ដើម្បីជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ច


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យភាគីជប៉ុន ជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់សមត្ថភាពកំពង់ផែក្រុងព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែតំបន់ និងជាមជ្ឈមណ្ឌលឡូជីស្ទីក នៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។
កំពង់ផែក្រុងព្រះសីហនុ
ដោយ

ការស្នើរបែបនេះរបស់ឯកឧត្តម ធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក្នុងឱកាសចូលរួមក្នុងវេទិកាអន្តរអនាគតអាស៊ីលើកទី២៩ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណទៅកាន់មិត្តជប៉ុន ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងនៅដើមអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានសម្ពោធ និងបើកការដ្ឋានដែលជាជំនួយរបស់មិត្តជប៉ុនជាបន្តបន្ទាប់រួមមាន ផ្លូវជាតិលេខ៥ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក និងគម្រោងបើកការដ្ឋានលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ដំណាក់កាលទី២ ជំហានទី១។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីជប៉ុន ជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក នៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញឱ្យភាគីពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឱ្យបានកាន់តែឆាប់រហ័សដើម្បីធានាបានថាគម្រោងការនេះនឹងអាចបញ្ចប់តាមផែនការដែលបានគ្រោងទុក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញនូវការតាំងចិត្តថា នឹងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើគម្រោងសិក្សាផែនការមេធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក នៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យការសិក្សាគម្រោងនេះអាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ៕

None



អត្ថបទបន្ទាប់


ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី ព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច៥,៦%នៅឆ្នាំ២០២៤ មុនកើនឡើងដល់៥,៩%នៅឆ្នាំ២០២៥

ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី ព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ៥,៦% នៅឆ្នាំ២០២៤ មុនកើនឡើងដល់៥,៩% នៅឆ្នាំ២០២៥។ក…

តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនសាជីវកម្មពិភពលោកធ្លាក់ចុះជាលើកដំបូងនៅត្រីមាសទី១ឆ្នាំនេះ?

តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនសាជីវកម្មពិភពលោកមានការធ្លាក់ចុះជាលើកដំបូងយ៉ាងដូច្នេះ? ប្រាក់ចំណេញរបស់ក្រុមហ៊ុនសាជីវកម្មជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ