អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata តែងតាំងនាយកប្រតិបត្តិថ្មី


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានផ្តល់ការជូនដំណឹងអំពីការតែងតាំងលោក ហ្សែដ ស្យាតារា (Ziad Shatara) ជានាយកប្រតិបត្តិថ្មីប្រចាំក្រុមហ៊ុន។ លោក ហ្សែដ ស្សាតារា នឹងបន្តតំណែងពី លោក Feiruz Ikhwan ដែលបានកាន់តួនាទីជានាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយនេះតាំងពីឆ្នាំ ២០២១ បន្ទាប់ពីលោកបានកាន់តំណែងជានាយកផ្នែកហិរញ្ញវត្ថុ (CFO) នៅក្នុងឆ្នាំ ២០១៨កន្លងមក នា ថ្ងៃទី១ កុម្ភៈ ២០២៣។
ក្រុមហ៊ុន Smart Axiata តែងតាំងនាយកប្រតិបត្តិថ្មី

លោក​ ហ្សែដ មានបទពិសោធន៍ និងស្នាដៃជាច្រើនក្នុងវិស័យទូរគមនាគមន៍ ដោយរូបលោកបានកាន់តំណែងខ្ពស់ៗក្នុងការគ្រប់គ្រងកិច្ចការងារប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសជាច្រើន រួមមានប្រទេសហ្សកដានី បង់ក្លាដែស និងអ៉ី តាលីផងដែរ។​​ ថ្មីៗកន្លងមកនេះ លោក ហ្សែដបានបម្រើការងារជានាយកប្រតិបត្តិនៃក្រុមហ៊ុន Umniah Mobile Co. ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសហ្សកដានី។​ ​បន្ថែមពីបទពិសោធន៍ និងស្នាដៃដ៏ឆ្នើមរបស់លោកក្នុងការចាប់ផ្តើម​ដំណើរការ និងពង្រីកប្រតិបត្តិការអាជីវកម្មទូរគមនាគមន៍​​​​ លោក ហ្សែដ ក៏មានជំនាញខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ការបម្រើសេវាកម្មដល់អតិថិជន និងប្រតិបត្តិការលក់រាយផងដែរ។​ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច ក៏ដូចជាបរិញ្ញា​​ប័ត្រផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងសេដ្ឋកិច្ច Budapest ​ ផងដែរ។

លោកបណ្ឌិត Tan Sri Halim Shafie ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការតែងតាំងតំណែងរបស់លោក ហ្សែដ ស្សាតារា​។​ លោកបានលើកឡើងថា « ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata​ ពិតជាមានកិត្តិយសក្នុងការតែងតាំងលោក ហ្សែដ ដែលជាបុគ្គលប្រកបដោយទេពកោសល្យខ្ពស់ក្នុងការដឹឹកនាំឈានមុខគេក្នុងវិស័យទូរគមនាគមន៍ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata ។»

លោកបណ្ឌិត Hans Wijayasuriya នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុនវិនិយោគ Axiata Group និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍​ Pan-Asian Telecommunication Business​ បានសម្តែងពីមតិយល់ស្រប ដូចគ្នាទៅនឹងលោក Tan Sri Halim ក៏ដូចជាចូលរួមអបអរសាទរចំពោះការតែងតាំងនេះផងដែរ។ លោកបានមានប្រសាសន៍ថា «យើងពិតជាទន្ទឹងរង់ចាំនូវការរីកចម្រើនដំណាក់កាលបន្ទាប់របស់ក្រុមហ៊ុន Smart Axiata​ ក្រោមការដឹកនាំរបស់លោក ហែ្សដ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។​ ក្រុមការងារនៅ Smart Axiata ជាបុគ្គលិកដែលប្រកបដោយទេពកោសល្យខ្ពស់ ហើយជាការពិតណាស់ លោក ហែ្សដ នឹងនាំមកនូវបទពិសោធន៍ឆ្នើុមជាច្រើនឆ្នាំនៅក្នុងវិស័យមួយនេះ​ ដើម្បីបន្តធានានូវការលូតលាស់រីកចម្រើនរបស់ក្រុមហ៊ុន ក៏ដូចជាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ដែលជាស្នាដៃបន្សល់ទុករបស់អ្នកដឹកនាំមុនៗ​​ រួមមាន លោក Feiruz Ikhwan និងលោក Thomas Hundt ដែលបានកាន់តំណែងជានាយកប្រតិបត្តិចាប់ពីឆ្នាំ២០១៣​ រហូតដល់ឆ្នាំ ២០២១​ មុនពេលដែលលោក ត្រូវបានតែងតាំង តំណែងជានាយកផ្នែកបច្ចេកវិទ្យា និងយុទ្ធសាស្រ្តនៅក្រុមហ៊ុន Axiata Group ​ក្នុងឆ្នាំ ២០២១ ផងដែរ។»​

បន្ទាប់ពីកាន់តួនាទីថ្មីនៅក្នុងប្រទេសកម្ពុជា លោក ហ្សែដ ​បានបង្ហាញពីសេចក្តីសោមនស្សរីករាយក្នុងការទទួលបានឪកាស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុន ក៏ដូចជាក្នុងវិស័យទូរគមនាគមន៍​និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាននៅកម្ពុជា៖​ «ខ្ញុំពិតជាមានភាពរីករាយ និងមានកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមបម្រើការងារជាមួយ​ក្រុមហ៊ុន Smart Axiata។ ថ្នាក់ដឹកនាំមុន និងក្រុមការងារ បានកសាងនូវសមទ្ធិផល ជាច្រើនសម្រាប់ ក្រុមហ៊ុន​ Smart ដែលពួកគាត់បានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដែលឈានមុខគេនៅក្នុងទីផ្សារកម្ពុជា ពោរពេញដោយមោទនភាពក្នុងការបម្រើការអតិថិជនជាង ៧​លាន ៥សែននាក់ ជាមួួយនឹងផលិត​​ផល និងសេវាកម្មឌីជីថលជាច្រើន។​ ខ្ញុំពិតជារំភើបក្នុងការ​ទទួលបាននូវឱកាសមួយនេះ ដើម្បីដឹកនាំក្រុមការងារដ៏ឆ្នើម​ឲ្យឆ្ពោះទៅកាន់ភាពរីកចម្រើនដំណាក់កាលបន្ទាប់នៃ​ការវិវត្តរបស់ក្រុមហ៊ុន Smart Axiata ដើម្បីបំពេញនូវតួនាទីរបស់យើងក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជា ក៏ដូចជាបន្តបំពេញនូវតម្រូវការរបស់អតិថិជនជាមួយនឹងគុណភាពសេវាកម្មល្អបំផុតគួរជាទីគាប់ចិត្តផងដែរ។»​

លោកបណ្ឌិត Tan Sri Halim Shafie ក៏បានសម្តែងពីការស្ងើចសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់អតីតនាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុនមួយនេះផងដែរ «តំណាងឲ្យក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata ក៏ដូចជាក្រុមការងារទាំងមូល ខ្ញុំចង់ឆ្លៀតឱកាសនេះដើម្បីសម្តែងនូវការថ្លែងអំណរគុណដល់លោក Feiruz ចំពោះសមិទ្ធិផល និងការរួមចំណែកដ៏ធំធេងរបស់លោកក្នុងការដឹកនាំក្រុមហ៊ុនមួយនេះឲ្យឆ្ពោះទៅរកសក្តានុពល និងភាពរីកចម្រើន ស្របពេល ដែលឧស្សាហកម្មកំពុងតែវិវត្តខ្លួន រួមទាំងការបណ្តុះបណ្តាលទេពកោសល្យជំនាន់ក្រោយផងដែរ។​ លោកបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងជោគជ័យរបស់ Smart Axiata ក៏ដូចជាកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការចាប់យកឱកាស ថ្មីៗនាពេលខាងមុខ។​ យើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យក្នុងការងារបន្ទាប់ ដែលលោកត្រូវបានតែងតាំងក្នុងតួនាទីជាន់ខ្ពស់មួយនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Axiata Group។​»

ក្រុមហ៊ុន Smart Axiata Co., Ltd. បច្ចុប្បន្នកំពុងបម្រើអតិថិជនចំនួន ៧លាន​៥សែននាក់ នៅក្នុងប្រទេសកម្ពុជា ហើយបានក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G ។ បច្ចេកវិទ្យា 4G LTE របស់ Smart ដែលផ្តល់សេវាអ៉ីនធឺណិតចល័តលឿនបំផុតក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះមានសេវាគ្របដណ្តប់នៅទូទាំង ២៥ ខេត្តក្រុង។ Smart Axiata គឺជាផ្នែកមួយនៃក្រុមហ៊ុន Axiata Group Berhad ដែលជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីដោយមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែស កម្ពុជា នេប៉ាល់ មីយ៉ាន់ម៉ា ថៃ និងប៉ាគីស្ថាន និងមានអតិថិជនជាង ១៥០ លាននាក់។

ជាមួយនឹងទស្សនៈវិស័យក្នុងការក្លាយខ្លួនជា «ជើងឯកឌីជីថលជំនាន់ក្រោយ» ក្រុមហ៊ុន Axiata Group បានពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួន ដោយវិវត្តខ្លួនពីការផ្តោតសំខាន់ដំបូងទៅលើទូរគមនាគមន៍ចល័តនៅក្នុងតំបន់​​ ឲ្យទៅជាសម្ព័ន្ធក្រុមហ៊ុន ​ ដែលពង្រឹងការរីកចម្រើន និងការបង្កើតថ្មី ឈរលើស​សរស្តម្ភចំនួន ៣​​ ​ គឺ ​​ទូរគមនាគមន៍ឌីជីថល ​ពាណិជ្ជកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ៕




អត្ថបទបន្ទាប់


អាមេរិក និងសម្ព័ន្ធមិត្តបន្ថែមទណ្ឌកម្មលើមីយ៉ាន់ម៉ា ក្រោយ២ឆ្នាំនៃរដ្ឋប្រហារ និងការបង្ក្រាបដ៏ព្រៃផ្សៃ

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសមីយ៉ាន់ម៉ា ចំពេលរដ្ឋប្រហារដែលដឹកនាំដោយមេរបបយោធាលោក មីន អ៊ុងឡាំង…

ក្រសួងការបរទេស៖ កម្ពុជានឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ