អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន Smart Axiata ប្រកាសឈ្មោះស្ថាប័នមួយក្រុមដំបូងដែលទទួលបានជំនួយពីមូលនិធិទឹកប្រាក់ចំនួន1លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩


ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថាខ្លួនបានចាប់ផ្តើមផ្តល់ជំនួយពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារបស់ខ្លួនដើម្បីប្រឆាំងវីរុសកូវីដ១៩ ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge) វិទ្យាស្ថានបើកទូលាយ (Open Institute) អង្គការមិត្តសំលាញ់អន្តរជាតិ (Friends International) និង ក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications។
ក្រុមហ៊ុន Smart Axiata ផ្តល់ប្រាក់ចំនួន១លានដុល្លារដល់ស្ថាប័នចំនួន៤ ដើម្បីប្រឆាំងវីរុសកូវីដ១៩

គម្រោង​របស់​ស្ថាប័ន​ក្រុម​ដំបូង ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​និង​ដៃគូ​វាយតម្លៃ​ផ្ដោត​លើ​សកម្មភាព​រួម​មាន​៖ 

១. ការ​ផ្ដល់​ឧបករណ៍​ធ្វើតេស្ត និង​ឧបករណ៍​ការពារ​ខ្លួន​ផ្ទាល់​ប្រឆាំង​វីរុស​កូ​វី​ដ​១៩  រហូត​ដល់​រយៈពេល 2 ខែ​សម្រាប់​ការ       ពិនិត្យ​និង​ការ​ធ្វើ​រោគវិនិច្ឆ័យ ក្នុង​នោះ​មានការ​ធ្វើតេស្ត​ម៉ូលេគុល​ដល់​អ្នកជំងឺ​រាប់​ពាន់​នាក់ ដែល​ដឹកនាំ​ដោយ​វិទ្យាស្ថាន   ប៉ាស្ទ័រ​កម្ពុជា

២. កម្មវិធី​ភ្នាក់ងារ​សុវត្ថិភាព​កុមារ​ដែល​ផ្ដោត​សំខាន់​លើ​បុគ្គល​និង សហ​គម​ន៏​ដែល​មិន​មានឱកាស​និង​លទ្ធភាព នៅ​តាម​ខេត្ត​ចំនួន ៧ ដែល​ដឹកនាំ​ដោយ អង្គការ​មិត្តសំលាញ់​អន្តរជាតិ

៣. វេទិកា​ព័​ត៍​មាន​និង​ការ​ចូលរួម​ទាក់ទង​និង​វីរុស​កូ​វី​ដ​១៩ ដែល​មាន​ប្រធានបទ ស្ដី​អំពី​អាជីព និង ការ​អប់រំ ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន​សារព័ត៌មាន Southeastern Globe Communications

៤. ការ​អភិវឌ្ឍ​មាតិកា​តាម​អន​ឡាញ​សម្រាប់​កម្មវិធីរ​សិក្សា​តាម​អ៊ិ​ន​ធឺ​ណិ​ត​ថ្នាក់​ជាតិ ដោយ​ផ្ដល់​សំដៅ​ដល់​សិស្ស​ថ្នាក់​ទី​១២ ដោយ​ដឹកនាំ​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ​។

លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា «​កម្មវិធី​ផ្ដួចផ្ដើម​ទាំង​បួន​ដំបូង​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ផ្ដល់​ជំនួយ​មូលនិធិ​នេះ គឺ​ផ្តោត​សំខាន់​លើ​វិស័យ​ដែល​យើង​គាំទ្រ​ដូច​ជា បច្ចេកវិទ្យា​ទូរគមនាគមន៍​សម្រាប់​វិស័យ​អប់រំ ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ កា​រក្សា​ចម្ងាយ​ពី​គ្នា និង​ការ​រក្សា​អនាម័យ​ផ្ទាល់ខ្លួន​»​

លោក​ថា «​បេក្ខជន​ទាំងអស់​ដែល​យើង​បាន​សន្យា​ផ្តល់​ជំនួយ​មូលនិធិ​នេះ​មានការ​ប្តេជ្ញា​ចិត្ត​ស្រប​និង ក្រុមហ៊ុន Smart ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់ បច្ចេកវិទ្យា ការ​ច្នៃប្រឌិត និង​ការ​ផ្តល់​អំណាច​ដល់​សង្គម ដើម្បី​ទប់ស្កាត់ និង​ជៀសវាង​ឲ្យ​ផុត​ពី​ការ​ឆ្លង​រាលដាល​វីរុស​នេះ​ជាមួយ​គ្នា ហើយ​សង្ឃឹមថានឹង​ផ្លាស់​ផ្ដូ​រ​ជីវិត​រស់នៅ មក​ជា​ធម្មតា​ឡើង​វិញ​នា​ពេល​ឆាប់​ៗ​នេះ​»​

មូលនិធិ​របស់​ក្រុមហ៊ុន Smart ដែល​បើក​ទទួល​ពាក្យសុំ​ពី​ស្ថាប័ន​នានា​កាលពី​ខែ​មុន មាន​គោលបំណង​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​មាន​សមត្ថភាព​ចូលរួម​ដោះស្រាយ​តម្រូវការ​បន្ទាន់​បំផុត​របស់​ប្រទេស​កម្ពុជា​ក្នុង​កំឡុង​ពេល​និង​ក្រោយ​ពេល​មាន​វិបត្តិ​។ហើយជា​ទឹកប្រាក់​លើស​ពី​ការ​ប្តេជ្ញា​ក្នុង​ការ​បរិច្ចាគ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំទៅ​ក្នុង​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន ដែល​មាន​ច្រើន​ជាង ១%​នៃ​ប្រាក់​ចំណូល​ឌុ​ល​របស់​ខ្លួន​។

សម្រាប់​ពាក្យ​ស្នើរ​សុំ​នៅ​បន្ត​បើក​សម្រាប់​មូលនិធិ​ជំនួយ​ដើម្បី​ប្រឆាំង​វីរុស​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន Smart ហើយ​រាល់​សំណើរ​ទាំងអស់​អាច​ដាក់​ស្នើ​តាម​អ៊ិ​ន​ធឺ​ណិ​ត​ដោយ​ផ្អែក​លើ​លក្ខ​ណ្ឌ​វិនិច្ឆ័យ​ច្បាស់លាស់​តាម​រយៈ https://bit.ly/3aQsrJV

ការ​ដាក់​ស្នើ​នឹង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​យ៉ាង​ហ្មត់ចត់​ដោយ​គណៈកម្មាធិការ​ផ្ទៃក្នុង​មុន​ពេល​បញ្ជូន​ទៅ​គណៈកម្មាធិការ​វាយតម្លៃ​រួម ដែល​មាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និង​អ្នកតំណាង​ឯករាជ្យ​កម្ពុជា​ចំនួន ២ រូប​។ រាល់​គម្រោង​ដែល​ត្រូវ​បាន​អនុម័ត គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​អភិបាលកិច្ច​យ៉ាង​ហ្មត់ចត់ ដែល​រួម​មាន ការ​ធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព វាស់​ស្ទង់​ឥទ្ធិពល​នៃ​ការ​ប្ដេជ្ញា​ចិត្ត និង​របាយការណ៍​ការ​ចំណាយ​ច្បាស់លាស់ ដែល​ជា​ផ្នែក​មួយ​នៃ​តម្រូវការ​របាយការណ៍​ចាំបាច់​៕

None



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល អនុញ្ញាតឲ្យក្រសួងវប្បធម៌បើកសារមន្ទីរនានាឡើងវិញហើយ តែត្រូវមានវិធានការការពារឲ្យបានម៉ត់ចត់

នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានចេញលិខិតមួយជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយបានសម្រេចអនុញ្ញាតឲ្យបើកសារមន្ទីរនានាឡើងវិញទូទាំងប្រទេស ច…

គេហដ្ឋាន​របស់​កំពូល​ស្ថាបត្យករ​កម្ពុជា លោក វណ្ណ មូលីវណ្ណ ប្រកាស​ដាក់​លក់​តម្លៃ ៧​លាន​ដុល្លារ

គេហដ្ឋាន​នៅ​ភ្នំពេញ​របស់​ស្ថាបត្យករ​គួរ​ឱ្យ​គោរព​បំផុត​មួយ​រូប​នៅ​កម្ពុជា គឺ​លោក វណ្ណ មូលីវណ្ណ ត្រូវ​បាន​ប្រកាស​ដាក់​លក់​តម្លៃ ៧​លាន​ដុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ