អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata មានមោទនភាពក្នុងការគាំទ្រកម្ពុជាបំបែកកំណត់ត្រាពិភពលោក


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគន៍ឈានមុខគេនៅកម្ពុជា បានសម្តែងនូវការចូលរួមអបអរសាទរដែលប្រទេសកម្ពុជាបានបំបែកកំណត់ត្រាឯកទត្តកម្មពិភពលោក “បេះដូងក្រដាសច្រើនជាងគេ” ជិតបួនលានបេះដូង ក៏ដូចជាបង្ហាញពីមោទនភាពរបស់ខ្លួន ដែលបានចូលរួមជាជាម្ចាស់ជំនួយក្នុងយុទ្ធនាការដ៏ពិសេសមួយនេះ។”
ក្រុមហ៊ុន Smart Axiata មានមោទនភាពក្នុងការគាំទ្រកម្ពុជាបំបែកកំណត់ត្រាពិភពលោក
ដោយ

ប្រទេសកម្ពុជាបានបំបែកកំណត់ត្រាពិភពលោក (Guinness World Record) ក្នុងការបត់បេះដូងក្រដាសបានចំនួនជាង ៣,៩លានបេះដូង ដែលកំណត់ត្រាចាស់បានទៅលើប្រទេស អង់គ្លេស កាលពីឆ្នាំ ២០១៩ ជាមួយនឹងការបត់បានជាង ៥ ម៉ឺនបេះដូងក្រដាស។

ការបំបែកកំណត់ត្រាឯតទគ្គកម្មបត់ក្រដាសបេះដូង មានវត្តមាន ក្រោមយុទ្ធនាការ #BeyondTheGames ដែលមានពាក្យស្លោក «បេះដូងលោតក្នុងចង្វាក់តែមួយ» ក្នុងន័យគាំទ្រ លើកទឹកចិត្ត និងបង្ហាញក្ដីស្រឡាញ់ដល់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Game) និងកីឡាប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ។

ដោយឡែក ក្រុមហ៊ុន Smart Axiata គឺជាម្ចាស់ជំនួយមួយ ក្នុងចំណោមម្ចាស់ជំនួយទាំង ៥ ដែលបានផ្តល់ការ បរិច្ចាគជាទឹកប្រាក់ចំនួន ៥០០រៀល ចំពោះរាល់បេះដូងក្រដាសដែលបានបត់ រហូតដល់ ១​ លានបេះដូង។ មិនតែប៉ុណ្ណោះ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ​ ក៏បានចូលរួមយ៉ាងពេញទំហឹងក្នុងការចូលរួមផ្សព្វផ្សាយពីរបៀបបត់ ការចូលរួមបត់ផ្ទាល់ពីបុគ្គលិកក្រុមហ៊ុន និងការដាក់បេះដូងដែលបត់រួចចូលក្នុងហឹបយុទ្ធនាការនៅគ្រប់បណ្តា Smart Shop នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុនSmart Axiata ក៏បានចូលរួមអបអរសាទរនូវសមិទ្ធិផលដ៏ អស្ចារ្យមួយនេះផងដែរ៖ «ក្រុមហ៊ុន SMART សូមចូលរួមអបអរសាទរ​ដែលប្រទេសកម្ពុជាទទួលជោគជ័យជា ខ្លាំងក្នុងការបំបែកកំណត់ត្រា Guinness World Record ក្នុងការបត់បេះដូងក្រដាសច្រើនបំផុតក្នុងពិភពលោក លើសពីការរំពឹងទុក។​ យើងពិតជាមានកិត្តិយសក្រៃលែង ដែលបានគាំទ្រ និងនិងចូលរួមចំណែកជាម្ចាស់ឧបត្ថមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ពិសេសមួយនេះ ដែលបណ្តុះស្មារតីសាមគ្គីរួបរួមគ្នាសម្រាប់ប្រជាជនកម្ពុជាផងដែរ។»

ជាក់ស្តែង ក្រុមហ៊ុន Smart Axiata តែងតែបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកបង្រួបបង្រួមសង្គម ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍសង្គមខ្មែរ និងបណ្តុះទេពកោសល្យជំនាន់ក្រោយ តាមរយៈការចូលរួមចំណែកក្នុងការងារសង្គមក្នុងវិស័យផ្សេងៗជាអចិន្ត្រៃយ៍។ ជាក់ស្តែង ក្រុមហ៊ុន Smart Axiata បានចូលរួមឧបត្ថម្ភការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីកីឡាជាតិលើកទី ១ នៅក្នុងឆ្នាំ ២០១៦ ដែលទទួលបានឱកាសពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមជាម្ចាស់ ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជាតិនេះផងដែរ។




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata និង UNESCO បន្តភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបន្តគាំទ្រកម្មវិធីអប់រំសម្រាប់យុវជនក្រៅសាលាទូទាំងប្រទេស

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជា បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកម្មវិធីសមមូលអប់…

អាមេរិកចំណាយ១,២ពាន់លានដុល្លារសាងសង់អគារស្ថាទូតថ្មីនៅទីក្រុងហានូយ

សហរដ្ឋអាមរិកបានចំណាយថវិកា១,២ពាន់លានដុល្លារ សម្រាប់ការសាងសង់អគារស្ថានទូតថ្មីនៅទីក្រុងហានូយប្រទេសវៀតណាម ដោយការបើកសម្ពោធបុកគ្រឹះសាងសង់អគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ