អត្ថបទក្រុមហ៊ុន

សាលារៀនចំនួន ៦ នៅកម្ពុជាទទួលបានពានរង្វាន់ជាតិ «សាលាមេត្រីបរិស្ថាន»


សាលារៀនចំនួន៦ ក្នុងចំណោមសាលារៀនចំនួន៤៨ នៅកម្ពុជាបានទទួលពានរង្វាន់ «សាលាមេត្រីបរិស្ថានជាតិ» ពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរិស្ថាន ក្រោមកិច្ចសហការរបស់ក្រុមហ៊ុន Smart Axiata ជាមួយនិងការទទួលស្គាល់អំពីការលើកកម្ពស់និរន្តរភាពបរិស្ថានរបស់សាលារៀនក្នុងប្រតិបត្តិការ និងការបង្រៀនរបស់ពួកគេ។
ការចូលរួមប្រគល់ពានដល់សាលាឆ្ពើមខាងបរិស្ថាន ពីសំណាក់ក្រសួងអប់រំ ក្រសួងបរិស្ថាន ​និងក្រុមហ៊ុនស្មាត

សាលាបឋមសិក្សាចំនួន ៣ ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់គឺ៖

១. សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង (ជ័យលាភីមាស)

២. សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប (ជ័យលាភីប្រាក់)

៣. សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ (ជ័យលាភីសំរិទ្ធ)

វិទ្យាល័យចំនួន ៣ ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់គឺ

១​. វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ (ជ័យលាភីមាស)

២. វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ (ជ័យលាភីប្រាក់)

៣. វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង (ជ័យលាភីសំរិទ្ធ)

ដោយហេតុថាសាលារៀនមួយចំនួនត្រូវបានបើកឡើងវិញ ជាមួយនិងវិធានការដ៏ខ្ជាប់ខ្ជួន ក្នុងការប្រយុទ្ទប្រឆាំងជំងឺរាតត្បាតជាសកលកូវីដ១៩ ពានរង្វាន់សាលាមេត្រីបរិស្ថាន គឺជាការក្រើនរំលឹកដ៏ទាន់ពេលវេលាមួយ​ អំពីការអប់រំដល់យុវជនកម្ពុជា​អំពីសារៈសំខាន់នៃការការពារបរិស្ថាន ដែលសំខាន់ជាងពេលណាៗទាំងអស់។ 

សាលារៀនជ័យលាភីទាំងអស់ត្រូវបានជ្រើសរើសដោយក្រុមអ្នកជំនាញមកពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរិស្ថាន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៤ ចំនុច៖ តើសាលារក្សាប្រតិបត្តិការបៃតងដោយរបៀបណា តើការសិក្សាអំពីបរិស្ថានត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា និងសកម្មភាពក្រៅកម្មវិធីសិក្សាក្នុងសាលាដោយរបៀបណា តើការអនុវត្តកម្មវិធីនិរន្តរភាពរបស់សាលាមានប្រសិទ្ធភាពយ៉ាងដូចម្តេច តើសាលាបានបញ្ចូលកម្មវិធីអប់រំបរិស្ថានរបស់ពួកគេទៅក្នុងសហគមន៍មូលដ្ឋានតាមរយៈភាពជាដៃគូ និងកិច្ចខិតខំប្រឹងប្រែងដោយរបៀបណា។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានបានមានប្រសាសន៏ថា៖ «ការប្រឡងប្រណាំងកម្មវិធីពានរង្វាន់សាលាមេត្រីបរិស្ថាន មានគោលបំណងលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រដើម្បីកសាងអនាគតដ៏រុងរឿង និងបណ្ដុះគំនិតឱ្យស្រឡាញ់បរិស្ថានដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។»

សាលាជ័យលាភីចំនួន៦ ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ៥ លានរៀល ៤ លានរៀល និង ៣​ លានរៀល សម្រាប់ជ័យលាភីមាស ប្រាក់ និង សំរិទ្ធ រៀងៗខ្លួន ដែលនឹងត្រូវប្រើដើម្បីពង្រីកកិច្ចខឹតខំប្រឹងប្រែងនៃកម្មវិធីនិរន្តភាព និងការអនុវត្តកម្មបរិស្ថានល្អបំផុត។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន​ Smart Axiata មានប្រសាន៍ថា៖ «ការអប់រំ និងបរិស្ថានគឺជាវិស័យអាទិភាពពីរដ៏សំខាន់សម្រាប់ពួកយើងនៅក្រុមហ៊ុន Smart  ហើយយើងមានមោទនភាពដែលបានគាំទ្រកម្មវិធីពានរង្វាន់នេះ ដោយបានដាក់បញ្ចូលវិស័យទាំងពីរនេះជាវិស័យអាទិភាពដែលនាំមកនូវផលវិជ្ជមានជាច្រើនប្រកបដោយអត្ថន័យ។ តាមរយ:ការទទួលស្គាល់សាលាទាំងនេះសម្រាប់ការអនុវត្តប្រកប​ដោយ​ភាពច្នៃប្រឌិត និងនិរន្តរភាព យើងសង្ឃឹមថា ពួកយេីងនឹងក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរក្នុងជំនាន់មួយ ដែលយុវជនកម្ពុជាស្ថិតនៅជួរមុខនៃការប្រយុទ្ធ ដើម្បីអភិរក្សបេតិកភ័ណ្ឌធម្មជាតិដ៏កម្ររបស់ព្រះរាជាណាចក្រ និងធ្វើឱ្យមានផលវិជ្ជមានពិតប្រាកដ ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។»

ពានរង្វាន់សាលាមេត្រីបរិស្ថានជាតិ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១៧ បន្ទាប់ពីប្រទេសកម្ពុជា​បាន        អនុម័ត​សេចក្តីណែនាំថ្នាក់ជាតិស្តីអំពី ពានរង្វាន់សាលាមេត្រីបរិស្ថាន ដោយអនុលោមតាមគោលការណ៍ណែនាំ និងពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន ដែលជាឯកសារយោង និងស្តង់ដារតំបន់សម្រាប់សាលារៀនដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីទំនួលខុសត្រូវសង្គមនិងកម្មវិធីនិរន្ដរភាពរបស់ក្រុមហ៊ុន Smart សូមតាមដានលើទំព័រហ្វេសប៊ុក Smart For Cambodia www.facebook.com/smartforcambodia

None



អត្ថបទបន្ទាប់


វៀតណាម បង្ហាញមហិច្ឆតាផលិតរថយន្តអគ្គិសនីក្នុងស្រុកកាន់តែធំ

សមាគមផលិតរថយន្តវៀតណាម បានដាក់ចេញនូវផែនការអភិវឌ្ឍ វិស័យផលិតរថយន្តអគ្គិសនីក្នុងស្រុក ដោយអះអាងថា រថយន្តអគ្គិសនី គឺជា និន្នាការដែលមិនអាចផ្…

សិង្ហបុរីចាប់ផ្ដើមកម្រើកឆ្លងកូវីដ-១៩ឡើងវិញ ប៉ុន្ដែរដ្ឋាភិបាលបន្តជំហរ «រស់នៅជាមួយកូវីដ-១៩»

គេនៅចាំបានថា កាលពី បីសប្តាហ៍មុន នាយករដ្ឋមន្ត្រីសិង្ហបុរី លោកលី សៀនឡុង បានចេញមកប្រកាសថា ប្រទេសរបស់លោកបានសម្រេចការចាក់វ៉ាក់សាំង បានគ្រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ