បច្ចេកវិទ្យា AI

ក្រុមហ៊ុនយក្ស SoftBank និង Open AI អំពាវនាវឱ្យក្រុមហ៊ុនជប៉ុន ជាង៥០០ រួមគ្នាជួយកសាងបណ្ដាញ AI នៅប្រទេសជប៉ុន


ក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាយក្សជប៉ុន SoftBank Group និងក្រុមហ៊ុនបច្ចេកយក្សអាម៉េរិក OpenAI ដែលជាអ្នកអភិវឌ្ឍកម្មវិធី ChatGPT ដ៏ល្បីល្បាញ មានគោលបំណងរួមគ្នាជួយកសាងហេដ្ឋារចនាសម្ព័ន្ធបណ្ដាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI របស់ប្រទេសជប៉ុន រួមទាំងការសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងរោងចក្រថាមពលផងដែរ ហើយបានអំពាវនាវឱ្យក្រុមហ៊ុនជប៉ុន ជាង៥០០ នៅក្នុងទីក្រុងតូក្យូ ជួយរួបរួមសាមគ្គីគ្នាក្នុងកិច្ចការដ៏សំខាន់នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
បច្ចេកវិទ្យា AI
ដោយ

ក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាយក្សជប៉ុន SoftBank Group និងក្រុមហ៊ុនបច្ចេកយក្សអាម៉េរិក OpenAI ដែលជាអ្នកអភិវឌ្ឍកម្មវិធី ChatGPT បានរៀបចំវេទិកាធុរកិច្ចដ៏ធំមួយដែលមានការចូលរួមពីក្រុមហ៊ុនជប៉ុនជាង៥០០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៣ ខែកុម្ភៈ ដោយអញ្ជើញតំណាងមកពីឧស្សាហកម្មជាច្រើនរាប់ចាប់ពីឧស្សាហកម្មដឹកជញ្ជូន ភស្តុភារកម្ម រហូតដល់ឧស្សាហកម្មហិរញ្ញវត្ថុ ដើម្បីឱ្យអ្នកទាំងនោះចែករំលែកទិន្នន័យរបស់ពួកគេក្នុងគោលបំណងប្រមូលទិន្នន័យយកទៅអភិវឌ្ឍ AI ជំនាន់ថ្មី Generative AI សម្រាប់ឧស្សាហកម្ម។

នាយកប្រតិបត្តិក្រុមហ៊ុនយក្សជប៉ុន SoftBank Group លោក ម៉ាសាយ៉ូស៊ី សាន់ (Masayoshi Son) និងនាយកប្រតិបត្តិក្រុមហ៊ុនយក្សអាម៉េរិក OpenAI លោក ស៊ែម អាល់មែន (Sam Altman) គ្រោងចូលជួបសនវាការសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្គើរូ អ៊ីស៊ីបា (Shigeru Ishiba) នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ នៅវិមានផ្លូវការរបស់នាយករដ្ឋមន្ត្រី។ តាមការរំពឹងទុក គំនិតផ្តួចផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធ AI នេះអាចនឹងត្រូវបានប្រកាសនៅក្នុងជំនួបនោះ។

សូមបញ្ជាក់ថា នាយកប្រតិបត្តិក្រុមហ៊ុនយក្សជប៉ុន SoftBank Group លោក ម៉ាសាយ៉ូស៊ី សាន់ (Masayoshi Son) និងនាយកប្រតិបត្តិក្រុមហ៊ុនយក្សអាម៉េរិក OpenAI លោក ស៊ែម អាល់មែន (Sam Altman) ស្ថិតក្នុងចំណោមធុរជនមួយក្រុមធំ ដែលបានសន្យាបោះទុនវិនិយោគក្នុងទំហំរហូតដល់ទៅ៥០០ពាន់លានដុល្លារអាម៉េរិក លើការកសាងហេដ្ឋារចនាសម្ព័ន្ធ AI ធំបំផុតជាប្រវត្តិសាស្ត្រនៅលើទឹកដីសហរដ្ឋអាម៉េរិកក្នុងរយៈពេល៤ឆ្នាំខាងមុខ នៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានជាមួយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២១ ខែមករា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហេតុអ្វីកសិដ្ឋានចិញ្ចឹមជ្រូកគួរបង្កើតក្រុមហ៊ុន ឬសហគ្រាសចែកចាយសាច់ជ្រូកដោយខ្លួនឯង?

តម្លៃ និងការចិញ្ចឹមជ្រូកនៅកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការនាំច…

តើការដំឡើងពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ជះផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងទំហំប៉ុន្មានទ្រីលានដុល្លារ?

ការដំឡើងពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើទំនិញនាំចូលពីប្រទេសកាណាដា ម៉ិកស៊ិក និងចិន ដែលសុទ្ធតែជាដៃគូពាណិជ្ជកម្មធំៗរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ