កូរ៉េខាងត្បូងនឹងផ្ដល់ប្រាក់កម្ចី១៣៧ពាន់លានដុល្លារដល់ក្រុមហ៊ុននាំចេញ

កូរ៉េខាងត្បូងនឹងផ្ដល់ប្រាក់កម្ចី ១៣៧ពាន់លានដុល្លារដល់ក្រុមហ៊ុននាំចេញរហូតដល់ដំណាច់ឆ្នាំនេះ


ក្រសួងហិរញ្ញវត្ថុកូរ៉េបាននិយាយនៅថ្ងៃទី៤ ខែកញ្ញានេះថា ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ប្រាក់កម្ចីការប្រាក់ទាបដល់ទៅចំនួន ១៣៧ពាន់លានដុល្លារ ដល់ក្រុមហ៊ុននាំចេញរហូតដល់ដំណាច់ឆ្នាំនេះ និងលើកលែងថ្លៃសេវាដំណើរការសុំទិដ្ឋាការសម្រាប់ភ្ញៀវទេសចរជនជាតិចិន ដើម្បីជំរុញបង្កើនការនាំចេញ និងទេសចរណ៍ផងដែរ។
កូរ៉េខាងត្បូងនឹងផ្ដល់ប្រាក់កម្ចី១៣៧ពាន់លានដុល្លារដល់ក្រុមហ៊ុននាំចេញ
ដោយ

រដ្ឋាភិបាលកូរ៉េខាងត្បូងមានបំណងបង្កើនចំនួនភ្ញៀវទេសចរចិនឱ្យដល់ ១លាន៥សែននាក់នៅក្នុងមួយខែ គឺកើនឡើងពីចំនួនបច្ចុប្បន្នដែលមានប្រមាណ ១ លាននាក់ក្នុងមួយខែ តាមរយៈការពន្លឿនការលើកលែងថ្លៃទិដ្ឋាការ និងសម្របសម្រួលព្រឹត្តិការណ៍ទេសចរណ៍ជាមួយក្រុមអ្នកលក់រាយ។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េលោក ឆូ គ្យុងហូ (Choo Kyung-ho) បានប្រាប់ក្រុមអ្នកបង្កើតគោលនយោបាយក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី៣ខែកញ្ញានេះថា នៅក្នុងខែកញ្ញានេះ ជញ្ជីងពាណិជ្ជកម្មទំនងជានៅតែមានអតិរេកនៅឡើយ ខណៈដែលការធ្លាក់ចុះនៃការនាំចេញនឹងកាន់តែធូរស្រាលជាងមុន ហើយការនាំចេញទំនងជានឹងហក់ឡើងនៅក្នុងត្រីមាសទី៤ឆ្នាំនេះ។


ទោះយ៉ាងណា ក្រុមអ្នកវិភាគនៅសាជីវកម្ម ING បានព្យាករថា កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងនៅត្រីមាសទី៣ឆ្នាំនេះ នឹងថយចុះមកនៅត្រឹម ០,២% បើធៀបនឹងត្រីមាសទី២ ដែលមានអត្រាកំណើន០,៦% ហើយការធ្លាក់ចុះនេះ គឺដោយសារតែតម្រូវការក្នុងស្រុកបានធ្លាក់ចុះបន្ថែមទៀត។
លោក ឆូ បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីទាក់ទងនឹងសេដ្ឋកិច្ចនៅថ្ងៃនេះថា សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងថ្មីៗនេះបានមើលឃើញពីការប្រែប្រួលប្រចាំខែមួយចំនួនប៉ុន្តែជាទូទៅវាកំពុងតែសាងសង់មូលដ្ឋានឆ្ពោះទៅរកការងើបឡើងវិញ។
ការនាំចេញរបស់កូរ៉េបានធ្លាក់ចុះក្នុងរយៈពេល១១ខែជាប់ៗគ្នាគិតត្រឹមខែសីហា ដោយសារតែតម្រូវការធ្លាក់ចុះ សម្រាប់គ្រឿងបន្ទះឈីប និងផលិតផលប្រេង ប៉ុន្តែប្រទេសនេះក៏បានរាយការណ៍ពីអតិរេកពាណិជ្ជកម្មសម្រាប់រយៈពេល៣ខែជាប់ៗគ្នាផងដែរ។
យ៉ាងណាមិញ ការនាំចេញគ្រឿងបន្ទះឈីបបានឈានដល់ ៨,៦ពាន់លានដុល្លារនៅក្នុងខែសីហា ដោយស្ថិតនៅពីលើតម្លៃមធ្យមប្រចាំខែ ចំនួនជិត៧ពាន់លានដុល្លារក្នុងត្រីមាសទី១ និងលើសតម្លៃជាមធ្យមប្រចាំខែ ៧,៥ពាន់លានដុល្លារដែលធ្លាប់សម្រេចបានក្នុងត្រីមាសទី២ឆ្នាំនេះទៅទៀត។

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វីលោកហ្សេលេនស្គី សម្រេចផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិក្នុងពេលសង្គ្រាម ហើយប្រមុខដឹកនាំថ្មីជានរណា?

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានសម្រេចចិត្តធ្វើការផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ ក្រោយប្រ…

អាជ្ញាធររឹបអូសសាច់ខូចគុណភាពបានជាង១១តោនៅខែសីហា ខណៈអ្នកជំនាញបារម្ភរំហូរសាច់បង្កកធ្វើឲ្យប៉ះពាល់ទីផ្សារក្នុងស្រុក

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធបង្ក្រាបក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ