បើតាមមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង
ជំនួយនេះ នឹងអាចទៅដល់ប្រទេសកូរ៉េខាងជើងនៅក្នុងខែកញ្ញាខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន
Kyodo
នាពេលមុននេះ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន
លោក គីម យ៉ុន ជុល មន្ត្រីបង្រួមបង្រួមកូរ៉េខាងត្បូង
បានឲ្យដឹងថា ពេលវេលា និងការបន្ថែមនូវទំហំជំនួយ ទៅកាន់កូរ៉េខាងជើង នឹងត្រូវបានសម្រេចនៅពេលក្រោយ
អាស្រ័យលើការគាំទ្រនៃការផ្គត់ផ្គង់ស្បៀងអាហារ។
លោក គីម បន្ថែមថា ខាងក្រសួងពាក់ព័ន្ធនឹងជំរុញធ្វើយ៉ាងណាឲ្យបញ្ចប់ដំណើរការក្នុងការបញ្ជូនជំនួយអង្ករទៅកូរ៉េខាងជើងនេះ
នៅក្នុងខែកញ្ញាខាងមុខ។
សេចក្ដីប្រកាស ត្រូវបានបញ្ចេញ បន្ទាប់ពីកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានផ្ដល់ជំនួយមនុស្សធម៌តម្លៃ ៨លានដុល្លារអាមេរិក ដល់ភ្នាក់ងារអង្គការសហប្រជាជាតិ។ និងទឹកប្រាក់ ៤,៥លានដុល្លារអាមេរិកទៀត ទៅកាន់កម្មវិធីស្បៀងអាហារពិភពលោក និង៣,៥ ដុល្លារ ទៅកាន់មូលនិធិ កុមារ ឬUNICEF សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារនៅកូរ៉េខាងជើង ដែលកំពុងត្រូវការជំនួយ។
ភ្នាក់ងារអង្គការសហប្រជាជាតិទាំងពីរនេះ កាលពីខែឧសភា បានចេញរបាយការណ៍ មួយ ដោយបានប៉ាន់ប្រមាណថា មានមនុស្ស១០,១ លាននាក់ ឬស្មើនឹងប្រមាណ ៤០% នៃចំនួនប្រជាជនសរុបនៅកូរ៉េខាងជើង គឺកំពុងស្ថិតនៅស្ថានភាពអសន្ដិសុខស្បៀង និងត្រូវការជំនួយបន្ទាន់។
មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងនិយាយថា ប្រទេសខ្លួននឹងផ្ដល់ជំនួយជាស្បៀងអាហារទៅឲ្យប្រទេសកូរ៉េខាងជើងនេះ គឺស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតក្នុងមួយទសវត្សរ៍នេះ។ ហើយកូរ៉េខាងត្បូងសង្ឃឹមដែថា នឹងជំរុញដល់ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការជាអន្តររវវាងកូរ៉េទាំងពីរផងដែរ។