ការ​បញ្ចុះ​តម្លៃ​មាន​សុពលភាព​ត្រឹម​ថ្ងៃទី១៩ តុលា ២០១៩!

បុរី ប៉េង ហួត បន្ត​ការ​បញ្ចុះ​តម្លៃ​ រហូត​ដល់​១០​ម៉ឺន​ដុល្លារ លើ១០គម្រោងព្រមគ្នា


ដោយ​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ក្លា និង​ដើម្បី​ឆ្លើយតប​តាម​សំណើ​របស់​អតិថិជន បុរី ប៉េង ហួត នៅបន្ត​ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ រហូត​ដល់​១០​ម៉ឺន​ដុល្លារ លើ​១០​គម្រោង​ព្រមគ្នា រហូត​ដល់​ថ្ងៃ​ទី១៩ ខែ​តុលា​នេះ។
ដោយ

ជាមួយនឹងបទពិសោធន៍ជិត15 ឆ្នាំ ក្នុងនាមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងលំនៅឋានជាច្រើន លើទីតាំងផ្សេងៗគ្នា ដែលពោរពេញដោយសក្តានុពលខ្លាំង។ ជាពិសេសគម្រោងទាំង ១០ ខាងលើនេះស្ថិតនៅតាមតំបន់អភិវឌ្ឍផ្សេងៗគ្នា ជុំវិញរាជធានីភ្នំពេញ ដែលរួមមាន តំបន់ទីក្រុងរណប ៦០ ម៉ែត្រ តំបន់បឹងស្នោ និង តំបន់ជ្រោយចង្វារ  សុទ្ធសឹងតែជា តំបន់ប្រមូលផ្តុំទៅដោយលំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានសក្ដានុពលខ្លាំង សម្រាប់ការវិនិយោគ និងរស់នៅផងដែរ ។ 

-ជាក់ស្តែងតំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រ បន្តការទាក់ទាញវិនិយោគិនធំៗជាច្រើន  មកអភិវឌ្ឍក្នុងតំបន់នេះ ដែលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ជាច្រកសេដ្ឋកិច្ច តភា្ជប់ទៅកាន់ផ្លូវជាតិលេខ ២ និង លេខ ៣ បានយ៉ាងលឿន។ មិនត្រឹមតែគម្រោងអភិវឌ្ឍលំនៅស្ថានប៉ុណ្ណោះទេ យើងសង្កេតឃើញថា សូម្បីតែសាលាអន្តរជាតិ ISPP និង ក្រុមហ៊ុនStar Auto Cambodia (Mercedes-Benz) ផ្សារទំនើប ភីអេច ដាយមិនផ្លេស ក៏បានឈានជើងចូលមកក្នុងតំបន់អភិវឌ្ឍដ៏មានប្រជាប្រិយភាពមួយនេះដែរ។

ចំណែកឯ តំបន់តាមបណ្តោយផ្លូវជាតិលេខ ១ ចាប់ពីស្ពានព្រះមុនីវង្ស ដល់តំបន់បឹងស្នោ កំពុងតែរីកដុះដាលទៅដោយគម្រោងអភិវឌ្ឍលំនៅដ្ឋានជាច្រើន រួមទាំងផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ បានក្លាយជាទីតាំងប្រជុំជននិង ជាតំបន់ពាណិជ្ជកម្មមួយផងដែរ ជាពិសេសតំបន់បឹងស្នោរផ្ទាល់តែម្តង។ តំបន់បឹងស្នោ ក៏លែងស្ងប់ស្ងាត់ដូចកាលពីមុនឡើយ ក្រោយពេល គម្រោងដ៏ធំមួយរបស់បុរី ប៉េង ហួត ដែលមានឈ្មោះថា ហ្រ្គេនស្តាផ្លាទីនីម បានលេចរូបរាងឡើងលើផ្ទៃដីជាង២០០ហិចតា ហើយគម្រោងដ៏ធំនេះ បានប្រែក្លាយតំបន់បឹងស្នោជាទីក្រុងរណបមួយ ដ៏សម្បូរបែប ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ថែមទៀតផង។ 

ក្រៅតែពីភាពសម្បូរបែបខាងលើ ក្នុងគម្រោងដ៏ធំនេះផងដែរក៏បានបែងចែកតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្ម ជាច្រើនប្រភេទ។

- សម្រាប់តំបន់តាមបណ្តោយផ្លូវជាតិលេខ៦Aវិញ ក៏កំពុងតែអភិវឌ្ឍឥតឈប់ឈរដែរ នាពេលបច្ចុប្បន្ន និងនាពេលអនាគត ជាពិសេសតំបន់ព្រែកលាបដែលកំពុងតែរីកដុះដាលទៅដោយ ផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាច្រើន បានក្លាយជាទីតាំងប្រជុំជន អំណោយផលទៅដល់ការធ្វើអាជីវកម្ម និងរស់នៅ។

សូមបញ្ជាក់ផងដែរថាគ្រប់ប្រភេទវីឡាក្នុងគម្រោងទាំង១០ ខាងលើ សុទ្ធសឹងតែ រចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕




អត្ថបទបន្ទាប់


អូស្ត្រាលី​លក់កោះ​មួយ តម្លៃ ៣២លានដុល្លារ ទៅ​ឲ្យ​ក្រុមហ៊ុន​អង់គ្លេស

កោះ Dunk ដែល​រងការ​បំផ្លិច​បំផ្លាញ​ដោយសារ​ព្យុះ​ស៊ីក្លូន​ និង​ធ្លាប់​ជា​ឋានសួគ៌​របស់​អូស្ត្រាលី​ ដែល​គេ​បាន​បំភ្លេចចោល​តាំងពីឆ្នាំ​២០…

ធនាគារ អេស៊ីលីដា ចុះអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិគន្ធបុប្ផា ជំរុញដល់ការកៀរគរមូលនិធិជំនួយ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា ស្តីពីការប្រើប្រាស់សេវាកម្ម របស់ធនាគារ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ