ជាមួយគ្នាដែរ យើងខ្ញុំសូមធ្វើការណែនាំមជ្ឈមណ្ឌលកីឡាផ្លាទីនីម (ភី អេស ស៊ី) ដែលជាមជ្ឈមណ្ឌលកីឡាចំរុះមួយ ដែលផ្តល់នូវប្រភេទកីឡាជាច្រើន រួមមាន ក្លឹបហាត់វាយកូនហ្គោល តារាងបាល់ទាត់ តារាងវាយសី តារាងបាល់ទះ និង តារាងបាល់បោះ ដែលមានទីតាំងនៅក្នុងគម្រោង បុរី ប៉េងហួត ហ្គ្រេនស្តាផ្លាទីនីម តាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្លឹបហាត់វាយកូនហ្គោល ធី ថែម (Tee Time) របស់មជ្ឈមណ្ឌលកីឡាផ្លាទីនីម មានកន្លែងវាយកូនហ្គោលដ៍ទំនើបចំនួន ៥២ ប្លុក និងមានផ្តល់ជូននូវ វគ្គបង្រៀនវាយកូនហ្គោលលំដាប់ វី អាយ ភី ផងដែរ សម្រាប់សមាជិក វី អាយ ភី រយៈពេល ៦ខែ និង ១២ខែ ដែលបង្រៀនដោយ លោកគ្រូដ៏ជំនាញពីប្រទេសជប៉ុន និងមានបទពិសោធន៍យូរឆ្នាំ ។
លើសពីនេះទៅទៀត មជ្ឈមណ្ឌលកីឡាផ្លាទីនីម (ភី អេស ស៊ី) ក៏ផ្តល់ជូននូវតារាងបាល់ទាត់ មានទីតាំងធំទូលាយ ដែលមានតារាងតូចនិងតារាងធំសម្រាប់បំពេញតំរូវការរបស់លោកអ្នក ។ ចំណែកឯក្លឹបកីឡា ផោវវើ ហ៊្សូន (power zone) ដែលមានកីឡាវាយសី បាល់ទះ បាល់បោះ នឹងបើកដំណើរការនៅក្នុងខែកក្កដាខាងមុខនេះ។
សម្រាប់ការបើកដំណើរការសាកល្បង នាថ្ងៃទី១ ខែមិថុនាឆ្នាំ២០១៩ នេះ មជ្ឈមណ្ឌលកីឡាផ្លាទីនីម ក៍មានការបញ្ចុះ ពិសេសរហូតដល់ ៥០ ភាគរយ ដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ដល់ ១៥ ខែ មិថុនា និង ការបញ្ចុះតម្លៃរហូតដល់ ៣០ ភាគរយ ដែលមានសុពលភាពចាប់ពីថ្ងៃទី ១៦ ដល់ ៣០ ខែ មិថុនា។
មជ្ឈមណ្ឌលកីឡាផ្លាទីនីមបើកដំណើរការចំនួនប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ចាប់ពីម៉ោង ៨ព្រឹក ដល់ ៩យប់។
សម្រាប់ព័តមានបន្ថែម សូមទាក់ទងមកលេខ ០១២ ៥៧៨ ៩៣០ / ០៨៦ ៩០៩ ២៥២ នឹងខាងផ្នែកកីឡាចំរុះ សូមទាក់ទងមកលេខ ០១២ ៨២៦ ៧២០/ ០៨៦ ៩០៦ ៦៩៥ ឬចូលទៅកាន់ www.platinumsports-center.com ឬ អ៊ីម៉ែល [email protected] ។
សម្រាប់ព័ត៌មានលម្អិត អ្នកក៏អាចចូលទៅកាន់ Facebook: Platinum Sports Center – PSC