អតិផរណានៅស្រីសង្កាកើនឡើងកើនឡើងខ្លាំង!

ស្រីលង្កាមានអតិផរណាកើនដល់ជាង ៥០% ស្របពេលសេដ្ឋកិច្ចកំពុងដួលរលំ


ទិន្នន័យផ្លូវការបានបង្ហាញនាពេលចុងក្រោយថ្មីនេះ បានឲ្យដឹងថា អតិផរណារបស់ប្រទេសស្រីលង្កា ដែលកំពុងមានសេដ្ឋកិច្ចដួលរលំទៅហើយនោះ បានឈានដល់កំណត់ត្រាខ្ពស់ជាប់ៗគ្នាលើកទី ៩ហើយ នៅក្នុងខែមិថុនាកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន AFP។
ស្រីលង្កាមានអតិផរណាកើនដល់ជាង ៥០% ស្របពេលសេដ្ឋកិច្ចកំពុងដួលរលំ

អតិផរណា​ស្រី​លង្ការ កើនឡើង​ដល់​ទៅ​ជាង ៥០% ខណៈ​ដែល​ប្រទេស​នេះ ក៏​កំពុង​ស្នើ​សុំ​ជំនួយ​ពី​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​ដួល​រលំ​នេះ ប៉ុន្ដែ IMF ក៏​បាន​ជំរុញ​ឲ្យ​ប្រទេស​នេះ ធ្វើ​យ៉ាងណា​ទប់ទល់​នឹង​តម្លៃ​ទំនិញ​ដែល​ចេះ​តែ​បន្ដ​ហក់​ឡើង​កាន់តែ​ខ្លាំង និង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​ផង​ដែរ​។

បើ​យោង​តាម​នាយកដ្ឋាន​ជំរឿន​និង​ស្ថិតិ​ប្រទេស​ស្រី​លង្កា​បាន​ឲ្យ​ដឹង​ថា វា​ជា​លើក​ដំបូង​ហើយ​ដែល​អត្រា​អតិផរណា​ប្រទេស​ស្រី​លង្កា​បាន​កើនឡើង​ជាង ៥០%​។ ទិន្នន័យ​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង នៅ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ បាន​ជំរុញ​ឱ្យ​ប្រទេស​ស្រី​លង្កា​គ្រប់គ្រង​អតិផរណា​របស់​ខ្លួន និង​ដោះស្រាយ​អំពើ​ពុក​រលួយ​ដ៏​ធ្ងន់ធ្ងរ ដើម្បី​សង្គ្រោះ​ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ចជាតិ​ឡើង​វិញ​។

មន្ត្រី IMF បាន​បញ្ចប់​ការ​ពិភាក្សា​ដោយ​ផ្ទាល់​រយៈពេល ១០ ថ្ងៃ​ជាមួយ​អាជ្ញាធរ​ស្រី​លង្កា​ក្នុង​ទីក្រុង Colombo កាលពី​ស​ប្ដា​ហ៍​មុន នេះ​បន្ទាប់​ពី​ប្រទេស​ស្រី​លង្កា បាន​ដាក់​ស្នើ​សុំ​ថវិកា​បន្ថែម​សម្រាប់​សង្គ្រោះ​សេដ្ឋកិច្ចជាតិ​ដ៏​យ៉ាប់​យឺន​នេះ​។

មែនទែន​ទៅ រូបិយ​បណ្ណ​រូពី​របស់​ប្រទេស​ស្រី​លង្កា បាន​បាត់បង់​តម្លៃ​ជាង​ពាក់កណ្តាល​ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​នេះ​។ ក៏​ប៉ុន្តែ អ្នក​សេដ្ឋកិច្ច​បាន​និយាយ​ថា តម្លៃ​អតិផរណា​កំពុង​កើនឡើង​ខ្លាំង​ជាង​ការ​បង្ហាញ​នៅ​ក្នុង​ស្ថិតិ​ផ្លូវការ​របស់​នាយកដ្ឋាន​ជំរឿន និង​ស្ថិតិ​ស្រី​លង្កា​ទៅ​ទៀត​។

ទោះបី​យ៉ាងណា យោង​តាម​សេដ្ឋវិទូ​នៅ​សកល​វិទ្យាល័យ​ច​ន ហ៊ូ​ប​គី​ន (Johns Hopkins) លោក​ស្ទី​វ ហ៊ាន​ក៍ (Steve Hanke) ដែល​ជា​អ្នក​តាមដាន​ការ​កើនឡើង​តម្លៃ​អតិផរណា​នៅ​ទូ​ទាំង​ពិភពលោក ថា​បច្ចុប្បន្ន​ប្រទេស​ស្រី​លង្កា​មាន​អតិផរណា​កើនឡើង​ឡើង ១២៨% ឯណោះ ដែល​ជា​ប្រទេស​ទី​ពីរ​បន្ទាប់​ពី​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ ដែល​មានការ​កើនឡើង​អត្រា​អតិផរណា​ដល់​ទៅ ៣៦៥%​។

លើស​ពី​នេះ​ទៅ​ទៀត ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ថាមពល​ធ្ងន់ធ្ងរ ប្រទេស​ស្រី​លង្កា​កំពុង​សង្កេត​មើល និង​ត្រៀម​បិទ​ស្ថាប័នរដ្ឋ​ដែល​មិន​សំខាន់​រយៈពេល​ពី​រស​ប្តា​ហ៍ រួម​ជាមួយនឹង​ការ​បិទ​សាលារៀន ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ផង​ដែរ​។

ដោយឡែក ប្រជាជន​ទាំង ២២ លាន​នាក់​របស់​ប្រទេស​ដែន​កោះ​មួយ​នេះ បាន​នឹង​កំពុង​ស៊ូទ្រាំ​យ៉ាង​ស្វិតស្វាញ ចំពោះ​មុខ​នឹង​ការ​ខ្វះខាត​យ៉ាងធ្ងន់ធ្ងរ​នៃ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​សំខាន់​ៗ រួម​ទាំង​អាហារ ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ ដែល​ខ្វះខាត​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​។

មិនតែប៉ុណ្ណោះ ការ​តវ៉ា​ពី​សំណាក់​ប្រជាជន ដែល​កំពុង​ជួប​បញ្ហា​ដ៏​លំបាក​នេះ នៅ​តែ​បន្ត​នៅ​ខាងក្រៅ​ការិយាល័យ​របស់​ប្រធានាធិបតី​ស្រី​លង្កា លោក​រ៉ា​ចា​ប៉ា​ស្កា (Gotabaya Rajapaksa) ដែល​ទាមទារ​ឱ្យ​លាលែង​ពី​តំណែង ជុំវិញ​ភាព​ចលាចល​ផ្នែក​សេដ្ឋកិច្ច​នេះ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និង​ការ​គ្រប់គ្រង​ដែល​គ្មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ចាក់ស្រេះ​ទាំងនេះ​ពី​សំណាក់​រដ្ឋាភិបាល​លោក​។

គួរ​ជម្រាប​ថា ប្រទេស​ស្រី​លង្កា​កាលពី​ខែមេសា​កន្លង​ទៅ បាន​ស្នើ​សុំ​ឲ្យ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ជួយ​ទ្រាំទ្រ​សេដ្ឋកិច្ច ដែ​ដួល​រលំ​នេះ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ជំពាក់​បំណុល​បរទេស​ជាង ៥១​ពាន់​លាន​ដុល្លារ គ្មាន​លទ្ធភាព​សង​នោះ​ទេ​៕




អត្ថបទបន្ទាប់


ប៊ុលហ្គារីបណ្ដេញក្រុមមន្ត្រី និងអ្នកការទូតរុស្ស៊ីចេញពីប្រទេស ចំពេលដែលភាពតានតឹងផ្លូវការទូតកើនកម្តៅខ្លាំង

អ្នកការទូតរុស្ស៊ីបាននិយាយថា យន្តហោះរុស្ស៊ីពីរគ្រឿងបានចាកចេញពីប្រទេសប៊ុលហ្គារីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ជាមួយនឹងបុគ្គលិកការទូតរុស្ស៊ី…

ធនាគារជាតិនៃកម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាទូទាត់ KHQR ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា

ធនាគារជាតិនៃកម្ពុជា សហការជាមួយ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ