អត្ថបទក្រុមហ៊ុន

ឃីង ម៉ាជេស្ទីក វីឡាទោលបែបអភិជនរបស់បុរី ប៉េង ហួត បង្ហាញខ្លួនជាផ្លូវការក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ បញ្ចុះតម្លៃ 9% និងផ្ដល់ជូនឡានអាគុយដ៏ទំនើបភ្លាមៗ


នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះ បុរី ប៉េង ហួត បានបើកសម្ពោធលក់ជាផ្លូវការវីឡាទោលបែបអភិជនដ៏ប្រណីតឈ្មោះថា វីឡា ឃីង ម៉ាជេស្ទីក ក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ ជាមួយការបញ្ចុះតម្លៃ 9% ភ្លាមៗសម្រាប់ការកក់វីឡា ឃីង ម៉ាជេស្ទីក និងការបញ្ចុះតម្លៃជាច្រើនទៀតសម្រាប់ប្រភេទផ្ទះផ្សេងនៅគ្រប់គម្រោង។
ការបើកលក់ជាផ្លូវការ វីឡាទោលបែបអភិជន ឃីង ម៉ាជេស្ទីក​ នៃគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ បញ្ចុះតម្លៃ 9% និងផ្ដល់ជូនឡានអាគុយដ៏ទំនើបភ្លាមៗ

មិនតែប៉ុណ្ណោះ ក្នុងឱកាសបើកលក់រយៈពេល៣ថ្ងៃនេះ (ថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២២) អតិថិជននឹងទទួលបានកាដូឡានអាគុយដ៏ទំនើប (Golf Cart) មួយគ្រឿង ព្រមទាំងកាដូអនុស្សាវរីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចមានជម្រើសបង់ប្រាក់ជាមួយធនាគារដៃគូ ដោយបង់រំលស់ជាមួយអត្រាការប្រាក់ចាប់ពី 4.39% ឡើងទៅ ចំណែកទំហំកម្ចីរហូតដល់ 100%។

វីឡា ឃីង ម៉ាជេស្ទីក ដែលជាវីឡាទោលដ៏ប្រណីតស្កឹមស្កៃម៉ូដចុងក្រោយរបស់បុរី ប៉េង ហួត មានលក្ខណៈពិសេសប្លែកពីវីឡាទោលមុនៗ ដោយមុខងារនីមួយៗនៃគេហដ្ឋានត្រូវបានរចនាឡើងដោយគិតគូរពីភាពទាន់សម័យ ផាសុកភាពនៃការរស់នៅ និងគុណភាពសំណង់ជាប់លាប់គង់វង្សបានច្រើនជំនាន់។ នៅជាន់ផ្ទាល់ដី និងជាន់ទី១ សុទ្ធតែមានរៀបចំជាបន្ទប់ពហុមុខងារដែលអតិថិជនអាចកែច្នៃជាបន្ទប់ផ្សេងៗដូចជា បន្ទប់ហាត់កីឡា បន្ទប់សម្រាប់មនុស្សចាស់ បន្ទប់ធ្វើការដែលអាចប្រជុំបាន ឬបន្ទប់សម្រាប់កូនៗលោកអ្នកលេងកម្សាន្តបានយ៉ាងមានផាសុកភាព។

អ្វីដែលកាន់តែពិសេសនោះគឺ បន្ទប់មេគ្រួសារត្រូវបានលើកទៅរៀបចំនៅជាន់ទី២ដែលជាជាន់ខ្ពស់ជាងគេនៃគេហដ្ឋាន ស័ក្ដិសមនឹងងារជាមេគ្រួសារនៃភូមិគ្រឹះដ៏ខ្ពង់ខ្ពស់នេះ ដោយប្រើផ្ទៃប្រមាណជា 55% នៃជាន់ទី២តែម្ដង។ មិនតែប៉ុណ្ណោះ បុរី ប៉េង ហួត បានគិតគូរដល់សុវត្ថិភាព និងភាពងាយស្រួលក្នុងការចុះឡើងនៃគេហដ្ឋាននេះដោយបំពាក់ជណ្ដើរយន្តរួចជាស្រេចដើម្បីផ្ដល់ភាពងាយស្រួលដល់សមាជិកគ្រួសារចាស់ៗ និងចំណេញពេលវេលាសម្រាប់សមាជិកគ្រប់គ្នាក្នុងផ្ទះតែម្ដង ព្រមទាំងបង្ហាញពីភាពស៊ីវិល័យនៃការរស់នៅសម័យថ្មីនេះ។

គួរបញ្ជាក់ផងដែរថា គម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ គឺជាគម្រោងលំនៅឋានទំនើបចម្រុះ​លក្ខណៈអេកូធម្មជាតិបែបរ៉ូមែនទិក ផ្សារភ្ជាប់ជាមួយការរចនាខ្លោងទ្វារដែលមានគំនិតច្នៃប្រឌិតខ្ពស់ សួនច្បារធំទូលាយ ស្ពាននៃក្ដីស្រលាញ់ដែលជាអត្តសញ្ញាណនៃគម្រោងផ្ទាល់ ព្រមជាមួយម៉ូដផ្ទះទាន់សម័យច្រើនជម្រើសស័ក្ដិសមសម្រាប់អ្នកដែលស្រលាញ់ការរស់នៅជាមួយបរិស្ថានធម្មជាតិ ស្ងប់ស្ងាត់តែពោរពេញដោយសេចក្ដីសុខរមនា។ គម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ មានប្រភេទផ្ទះច្រើនជម្រើសដូចជា វីឡាកូនកាត់ LV, វីឡាកូនកាត់ LA, វីឡាភ្លោះ, វីឡាព្រីន, វីឡាព្រីន ប៊ី, វីឡាចាស្មីនណា ម៉ូដឺន, វីឡាឃ្វីន, និងវីឡា ឃីង ម៉ាជេស្ទីក ដែលទើបតែបញ្ចូលបន្ថែមដើម្បីបំពេញតម្រូវការអតិថិជនដែលត្រូវការឯកជនភាព កិត្តិយស និងកិត្យានុភាពក្នុងការរស់នៅបែបអភិជន។

គួរឱ្យចាប់អារម្មណ៍ណាស់មែនទេ? សូមកុំឱ្យឱកាសចំណេញនេះរំលងផុត ព្រោះការផ្ដល់ជូននេះមានត្រឹមតែថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នេះតែប៉ុណ្ណោះ។

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមអញ្ជើញអតិថិជន ការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ឬ ទាក់ទងតាមលេខទូរសព្ទ៖ 098 / 016 / 017 596 789 ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាមួយអេស៊ីលីដា KHQR អតិថិជនអាចទូទាត់ការកុម្ម៉ង់តាម Nham24 បានយ៉ាងងាយស្រួល!

ព័ត៌មាន
ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជកម្មខ្មែរធំជាងគេមួយ ដែលតែងគិតគូរពីការអភិវឌ្ឍនូវសេវាកម្ម ពិសេសសេវាធនាគារឌីជីថល សម្ដៅដល់ការជួយផ្ដល់នូវ…

ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាលគឺជាកម្មវិធីដំបូង នៅកម្ពុជា

ព័ត៌មាន
ក្រសួងព័ត៌មាន បានកំណត់កាលបរិច្ឆេទនៃកម្មវិធីប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដែលគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ