ឱកាសឥណ្ឌា

ឥណ្ឌាសម្លឹងឃើញឱកាស ស្របពេលដែលប្រទេសស្រីលង្កា និង ប្រទេសនេប៉ាល់ កំពុងផុងខ្លួនក្នុងវិបត្តិសេដ្ឋកិច្ច


វិបត្តិសេដ្ឋកិច្ចស្រីលង្កា និងបញ្ហាទុនបម្រុងអន្តរជាតិកំពុងដុនដាបនៅប្រទេសនេប៉ាល់ រួមទាំង ភាពចលាចលពាក់ព័ន្ធនឹងគោលនយោបាយ និងហិរញ្ញវត្ថុនៅប្រទេសប៉ាគីស្ថាន គឺកំពុងធ្វើឱ្យប្រទេសជិតខាង ឥណ្ឌា កំពុងឈឺក្បាលក្នុងពេលដំណាលគ្នាដើម្បីដោះស្រាយបញ្ហាទាំងនេះ ក៏ប៉ុន្តែវិបត្តិនៅប្រទេសទាំងនេះ ក៏នឹងផ្ដល់ឱកាសសម្រាប់ទីក្រុងញូដេលីក្នុងការពង្រឹងទំនាក់ទំនងក្នុងតំបន់ និង ប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិនផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ឥណ្ឌាសម្លឹងឃើញឱកាស ក្នុងវិបត្តិ
ដោយ

ក្រសួងការបរទេសឥណ្ឌាកាលពីកាលពីដើមខែមេសាបាននិយាយថា ឥណ្ឌាក្នុងរយៈពេល ២ ទៅ ៣ ខែចុងក្រោយនេះ បានពង្រីកការផ្តល់ឥណទានដែលមានតម្លៃ ២ពាន់៥រយលានដុល្លារសម្រាប់ផ្គត់ផ្គង់ប្រេងឥន្ធនៈ និង អាហារ ព្រមទាំងជំនួយផ្សេងទៀត ដើម្បីជួយសម្រួលដល់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា។ វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសដីកោះនេះ អាចប៉ះពាល់ដល់ប្រទេសដែលជាសម្ព័ន្ធមិត្តក្បែរខាង ដែលរួមមានឥណ្ឌា ម៉ាល់ឌីវ និង ម៉ូរីស ដោយសារប្រទេសទាំងនេះ មានកិច្ចសហប្រតិបត្តិការរួមមានសន្តិសុខដែនសមុទ្រ ការប្រឆាំងភេរវកម្ម និង ការប្រយុទ្ធប្រឆាំងនឹងការជួញដូរ និង ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

ទន្ទឹមនឹងនេះ ការធ្លាក់ចូលទៅក្នុងវិបត្តិស្រីលង្កាកំពុងកើតឡើងនៅក្នុងប្រទេសនេប៉ាល់ ខណៈដែលទុនបំរុងប្តូរបរទេសបន្តបាត់បង់។ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា និងនេប៉ាល់ ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ និងការផ្ញើប្រាក់ពីពលករដែលធ្វើការនៅក្រៅប្រទេស ហើយលំហូរនៃប្រាក់ចំណូលទាំងអស់នេះត្រូវបានបំផ្លាញដោយសារជំងឺរាតត្បាតកូវីត ១៩។

ក្នុងនោះ ការឡើងថ្លៃប្រេងឥន្ធនៈដែលកើតចេញពីសង្រ្គាមដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន កំពុងធ្វើឱ្យប្រទេសនេះកាន់តែធ្លាក់ចូលទៅក្នុងវិបត្តិមួយកម្រិតទៀត។

គួររំលឹកថា ប្រទេសស្រីលង្កា និង នេប៉ាល់ រួមជាមួយនឹងប៉ាគីស្ថាន គឺជាប្រទេសហត្ថលេខីនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅក្រោមមហិច្ឆតារបស់មហាយក្សចិន ដែលអ្នករិះគន់មួយចំនួនបានហៅថា ជាការទូតអន្ទាក់បំណុលនៃយុទ្ធស្រាស្តរបស់ចិន ដោយសារតែប្រាក់កម្ចីដ៏គួរឱ្យភ្ញាក់ផ្អើលដែលប្រទេសទាំងនេះកំពុងយកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

យ៉ាងណាមិញ ការពង្រីកជំនួយរបស់ឥណ្ឌាទៅដល់ប្រទេសក្នុងតំបន់ដែលកំពុងជួបវិបត្តិ គឺជាគន្លឹះនៃគោលនយោបាយរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi ។ គោលនយោបាយនេះផ្តោតលើការផ្តល់នូវការតភ្ជាប់កាន់តែធំទៅលើហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង សន្តិសុខ និងទំនាក់ទំនងកាន់តែទូលំទូលាយនៅតំបន់ជិតខាង។ ប្រទេសឥណ្ឌារំពឹងទុកថា តាមរយៈជំនួយរបស់ទីក្រុងញូវដេលីនឹងកាត់បន្ថយឥទ្ធិពលរបស់ចិននៅក្នុងប្រទេសទាំងនេះផងដែរ៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

None



អត្ថបទបន្ទាប់


បុរី មេគង្គ លែន នឹងមានការដាក់បង្ហាញគម្រាងទាំង២ រួមជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងច្រើនមហាសាល នៅផ្សារធំថ្មី

ដោយមានការគាំទ្រនិងចាប់អារម្មណ៍ ពីណាក់អតិថិជនរបស់ បុរី មេគង្គ លែន យ៉ាងច្រើនច្រើនសន្ធឹកសន្ធាប់ ពេលនេះបុរី មេគង្គ លែន នឹងមានការរៀបចំតាំ…

ចំណេញអស់ស្ទះ! ទទួលបានទឹកប្រាក់ត្រលប់១០០% រាល់ការទិញទំនិញ

អតិថិជនដែលបានបង្កើតកាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ ទាំងអស់ក្នុងពេលនេះ អាចទិញទំនិញទាំងក្នុង និងក្រៅប្រទេស ហើយនិងទទួលបានទឹកប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ