
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបន្តថា «ការថយចុះនេះបណ្តាលមកពីយើងបាត់ភ្ញៀវទេសចរ ដែលធ្លាប់តែទៅលេងតាមរមណីយដ្ឋាន ដែលការថយចុះនេះ មិនត្រឹមតែប្រភេទសាច់ជ្រូកទេ គឹទាំងអស់តែម្តង»។ថ្វីត្បិតការផ្គត់ទាំងមូលមានការថយចុះបន្តិចមែន តែពលរដ្ឋខ្មែរបាននាំសម្រុកទិញទុក ដោយលោក ស្រ៊ុន ពៅ បានបន្ថែមថា«បងប្អូនប្រជាជនយើង គាត់អត់ទាន់យល់ គាត់នាំគ្នាភិតភ័យ សូម្បីតែអង្ករនាំគ្នាទិញ ទាល់តែអស់ រកអង្ករលក់អត់បាន »។
លោកបានបញ្ជាក់ថា បើទោះមានការទិញសាច់គ្រប់ប្រភេទស្តុកទុកពីសំណាក់ប្រជាពលរដ្ឋ ពីតមែន តែតម្លៃសាច់ទាំងនោះមិនមានការឡើងថ្លៃនោះទេ។ លោកថា«បើតាមការពិត យើងពិនិត្យមើលតម្លៃវាមិនសូវអីប៉ុន្មានទេ បញ្ហាដែលចោទធ្ងន់គឺអ្នកលក់រាយហ្នឹងបាទ ជាពិសេសគឺអ្នកលក់សាច់ជ្រូក សាច់គោ សាច់មាន់អីហ្នឹង តែបើតាមសត្វឃាតដ្ឋាន ឬតាមក្រុមហ៊ុនគេចិញ្ចឹមសត្វធំៗ ចិញ្ចឹមអីហ្នឹង ដូចជាអត់បានឡើងថ្លៃអីទេ ដូចជាតម្លៃធម្មតា តែអាជីវករខ្លះឆ្លៀតឱកាសពេលហ្នឹងឯង»។

ចំពោះករណីជំងឺ ប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជាវិញ ត្រូវបានលោក ស្រ៊ុន ពៅ បញ្ជាក់ថា ស្ទើរតែលែងមានទៅហើយនៅកម្ពុជា ដោយសារ តែមានការធ្វើជីវៈសុវត្ថិភាពច្រើននៅតាមទីសត្វឃាត និងកសិដ្ឋាននានា ទូទាំងប្រទេស។ ហើយបើតាមលោក ស្រ៊ុន ពៅ កម្ពុជានៅតែបន្តនាំចូលសាច់ជ្រូកពីប្រទេសថៃ តែមិនបាននាំចូលពីប្រទេសវៀតណាមនោះទេ ព្រោះថា សូម្បីតែវៀតណាមខ្លួនឯងក៏ផ្គត់ផ្គង់មិនគ្រាន់ផង គឺនាំចូលពីដូចគ្នា៕