អាជ្ញាធរតៃវ៉ាន់បញ្ជូនមីកញ្ចប់វៀតណាមមកវិញ

អាជ្ញាធរតៃវ៉ាន់រកឃើញថាមីកញ្ចប់វៀតណាមជាង១តោន មានផ្ទុកសារធាតុអាចបង្កជាជំងឺមហារីក


កោះតៃវ៉ាន់ បានបញ្ជូនត្រឡប់ទៅវិញនូវមីកញ្ចប់វៀតណាមជាង១តោន ដោយនិយាយថា មីកញ្ចប់ម៉ាក Omachi ទាំងនោះ មានផ្ទុកសារធាតុអេទីឡែនអុកស៊ីតកម្រិតខ្ពស់ ដែលអាចបង្កទៅជាជំងឺមហារីកចំពោះអ្នកដែលទទួលទាន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express ។
អាជ្ញាធរតៃវ៉ាន់រកឃើញថាមីកញ្ចប់វៀតណាមជាង១តោន មានផ្ទុកសារធាតុអាចបង្កជាជំងឺមហារីក
ដោយ

រដ្ឋបាលចំណីអាហារ និងឱសថរបស់តៃវ៉ាន់ បានកំណត់រកឃើញថា មីកញ្ចប់របស់វៀតណាមមួយចំនួនដែលត្រូវបាននាំចូលដោយក្រុមហ៊ុនចិន Qianyu ទៅកាន់កោះតៃវ៉ាន់នោះ គឺមានផ្ទុកសារធាតុ អេទីឡែនអុកស៊ីត ក្នុងកម្រិតខ្ពស់ដល់ទៅ ជិត០,២០មីលីក្រាមនៅ ក្នុងមីមួយគីឡូក្រាម ដែលកម្រិតសារធាតុនេះ គឺមានលើសស្ដង់ដារកំណត់របស់តៃវ៉ាន់។

សារធាតុ អេទីឡែន អុកស៊ីត គឺត្រូវបានហាមឃាត់ប្រើនៅក្នុងចំណីនៅកោះតៃវ៉ាន់ ខណៈអាជ្ញាធរបានចាត់ទុកវា គឺជាសារធាតុគីមីម្យ៉ាងដែលអាចបង្កជាជំងឺមហារីក និងជំងឺសសៃប្រសាទមួយចំនួន ប្រសិនបើអ្នកទទួលទានវានៅក្នុងរយៈពេលយូរ។

ទោះយ៉ាងណា ក្រុមហ៊ុន Masan Consumer ដែលជាក្រុមហ៊នផលិតមីដ៏ធំរបស់វៀតណាមនោះ បានអះអាងថា ក្រុមហ៊ុនមិនបានលក់មីកញ្ចប់របស់ខ្លួនទៅឲ្យក្រុមហ៊ុនចិន Qianyuនោះទេ បើទោះបីជា ខ្លួនពិតជាមានការផលិតមីកញ្ចប់សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារតៃវ៉ាន់ក្ដី។

ក្រុមហ៊ុនផលិតមីកញ្ចប់វៀតណាមដដែលនេះ បានគូសបញ្ជាក់ថា ប្រទេស និងដែនដីនីមួយៗ គឺមានស្ដង់ដារចំណីអាហាររៀងៗខ្លួន ដូច្នេះហើយ ក្រុមហ៊ុន Masan Consumer គឺផលិតផលិតតម្រូវទៅតាមទីផ្សារនីមួយៗ។

ក្រុមហ៊ុន Masan បានបញ្ជាក់អះអាងថា មីកញ្ចប់ Omachi របស់ខ្លួន គឺផលិតឡើងបំពេញតាមស្ដង់ដារអាហាររបស់ប្រទេសវៀតណាម និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

ជុំវិញបញ្ហានេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម មិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ ដោយកំពុងតាមដានមើលបន្ថែមលើរឿងនេះសិន។

សូមបញ្ជាក់ថា នេះមិនមែន លើកទី១ទេ ដែលមីកញ្ចប់វៀតណាម ត្រូវបានអាជ្ញាធរនៅក្រៅប្រទេសហាមឃាត់។ ជាក់ស្ដែង នាពេលកន្លងទៅថ្មីៗនេះ ផលិតផលមីកញ្ចប់ជាច្រើនមុខរបស់វៀតណាម ក៏ត្រូវបានសហភាពអឺរ៉ុបប្រមូលយកពីទីផ្សារមកទុកវិញ លែងអនុញ្ញាតឲ្យលក់នៅក្នុងទីផ្សារអឺរ៉ុប ដោយសារតែបានរកឃើញថា មីកញ្ចប់ទាំងនោះ មានកម្រិតអេទីឡែនអុកស៊ីតខ្ពស់ ដូចគ្នាទៅនឹងការរកឃើញរបស់កោះតៃវ៉ាន់ដែរ។

បន្ថែមពីនេះ កាលពីខែកក្កដាកន្លងទៅនេះ ប្រទេសអាល្លឺម៉ង់ ក៏បានចេញព្រមានអំពីផលិតផលកញ្ចប់នាំចូលពីវៀតណាម ដែលមានផ្ទុកសាធាតុអេទីឡែនអុកស៊ីតខ្ពស់ដូចគ្នាដែរ៕




អត្ថបទបន្ទាប់


កម្ពុជានឹងបោះផ្សាយ«លក់មូលបត្ររដ្ឋក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ» ជាលើកដំបូងចាប់ពីខែកញ្ញាតទៅ

នៅទីបំផុតរាជរដ្ឋាភិបាល សម្រេចជាផ្លូវការហើយថា នឹងបោះផ្សាយលក់មូលបត្របំណុលរដ្ឋតម្លៃ ៣០០លានដុល្លារ ជាលើកដំបូងរបស់ខ្លួនចាប់ពី ខែកញ្ញា ឆ្នាំ២…

មីយ៉ាន់ម៉ារកចំណូលបាន ៨០០លានដុល្លារពីការនាំចេញឧស្ម័នទៅទីផ្សារចិន និងថៃនៅ៤ខែចុងក្រោយនេះ

របបយោធាមីយ៉ាន់ម៉ា រកបានប្រាក់ចំណូលដល់ទៅ ៨០០លានដុល្លារអាមេរិកពីការនាំចេញឧស្ម័នទៅកាន់ប្រទេសចិន និងថៃ នៅចន្លោះខែមេសា ដល់ខែកក្កដាឆ្នាំ២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ