ភាពតានតឹងរវាងកោះតៃវ៉ាន់ និងក្រុងប៉េកាំងបានកើនឡើងកម្ដៅខ្លាំងឡើងៗ មិនធ្លាប់មាននោះទេនៅមួយរយៈចុងក្រោយនេះ ខណៈដែលនៅប៉ុន្មានសប្ដាហ៍ថ្មីៗនេះទីក្រុងប៉េកាំងបានបង្កើនសម្ពាធយោធាកាន់តែខ្លាំងឡើងៗ ដោយមានទាំងយន្ដហោះចម្បាំងហោះក្រវែលកោះតៃវ៉ាន់ផងដែរ។
ក្រោយពេលសម្ពាធតានតឹងកើនខ្លាំងបែបនេះ មន្ត្រីជាន់ខ្ពស់នៃកោះតៃវ៉ាន់ បានបញ្ជាក់នៅក្នុងសារព័ត៌មានរ៉យទ័រថា ចាប់ពីឆ្នាំក្រោយទៅ ការហ្វឹកហ្វឺនបន្ថែម គឺជាកាតព្វកិច្ចសម្រាប់កងកម្លាំងបម្រុងមួយចំនួនរបស់កោះតៃវ៉ាន់ ដោយការហ្វឹកហ្វឺននឹងបង្កើនពីរយៈពេល៥ទៅ៧ថ្ងៃដែលមានបច្ចុប្បន្ននេះ ទៅដល់រយៈ ១៤ថ្ងៃ ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធកាន់តែខ្លាំងក្លា សម្រាប់កងកម្លាំងបម្រុងរបស់ខ្លួន។
បន្ថែមពីនេះ កងកម្លាំងបម្រុងទាំងនោះ ក៏ត្រូវតែធ្វើការបន្ថែមការធ្វើសមយន្ដបាញ់គ្រាប់ពិតច្រើនជាងទ្វេដងពីសមយុទ្ធនាពេលបច្ចុប្បន្ននេះ ហើយការហ្វឹកហ្វឺនផ្នែកប្រយុទ្ធក្នុងសង្គ្រាមវិញ ក៏នឹងពង្រីកបន្ថែមពីរយៈពេល ១២ម៉ោង ទៅដល់៥៦ម៉ោងផងដែរ។ កម្មវិធីហ្វឹកហ្វឺនថ្មីនេះ នឹងត្រូវអនុវត្តទៅលើកងកម្លាំងបម្រុងប្រមាណ ១៣% នៃកម្លាំងបម្រុងសរុប ១១ម៉ឺននាក់ដែលស្ថិតនៅក្នុងផែនការហ្វឹកហ្វឺននៅឆ្នាំក្រោយនេះ។
កោះតៃវ៉ាន់ បាននិងកំពុងផ្លាស់ប្ដូរបន្ដិចម្ដងៗ ពីកាតព្វកិច្ចយោធា មកជាកងកម្លាំងជំនាញស្មគ្រចិត្ត។ ប៉ុន្ដែ បើតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីឆ្នាំមុនបានឲ្យដឹងថា ការផ្លាស់ប្ដូរនេះ ក៏មានបញ្ហាមួយចំនួន និងធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តរបស់កងកម្លាំងបម្រុងជាង ២លាន៣សែននាក់របស់កោះតៃវ៉ាន់ផងដែរ ដោយក្នុងនោះមានពួកគេខ្លះបានត្អូញត្អែរពីការខ្ជះខ្ជាយពេលវេលាក្នុងការធ្វើសមយុទ្ធឥតប្រយោជន៍ និងការហ្វឹកហាត់ឡើងវិញជាដើម។
ថ្នាក់ដឹកនាំកោះតៃវ៉ាន់ ធ្លាប់បានលើកឡើងថា ស្ថានភាពតានតឹងរវាងកោះតៃវ៉ាន់នាពេលនេះ គឺមានសភាពធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ៤០ឆ្នាំចុងក្រោយនេះ ហើយតៃវ៉ាន់ក៏បានបន្ថែមនូវការចំណាយកាន់តែច្រើនឡើងដែរ ទៅគ្រឿងសព្វាវុធ ដែលផលិតនៅក្នុងស្រុក។