វិស័យទេសចរណ៍ថៃ

ក្រុមប្រឹក្សាទេសចរណ៍ថៃ នឹងដាក់សម្ពាធរដ្ឋាភិបាលឲ្យបញ្ចប់ការរឹតត្បិតការធ្វើដំណើរអន្តរជាតិនៅត្រឹមខែមិថុនានេះ


ដោយសារតែនៅរយៈពេល ២ខែចុងក្រោយនេះ ចំនួនទេសចរបរទេសមកកាន់ប្រទេសថៃ ស្ថិតក្នុងចំនួនសូន្យនោះ ក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) នឹងដាក់សម្ពាធទៅកាន់រាជរដ្ឋាភិបាលថៃ ដើម្បីឲ្យបញ្ចប់ការរឹតត្បិតការធ្វើដំណើរអន្តរជាតិនៅត្រឹមខែមិថុនា នឹងចរចាឲ្យមានការធ្វើដំណើរទៅមកឡើងវិញ ជាមួយប្រទេសដែលមានអត្រារាលដាលនៃកូវីដ-១៩ ក្នុងកម្រិតទាបជាដើម។
ថៃទទួលបានទេសចរអន្តរជាតិ៤,៥ម៉ឺននាក់ ក្រោយបើកប្រទេស
ដោយ

ស្ថិតិ​ទេសចរណ៍​សម្រាប់​​រយៈពេល​៥ខែដំបូង របស់​ក្រសួង​ទេសចរណ៍ និងកីឡា​ថៃបាន​បង្ហាញថា​ ជាមួយនឹង​ស្ថាន​ភាព​ដាក់ប្រទេស​ក្នុងគ្រាអាសន្ន និង​លុបចោល​ការហោះហើរ​​ចូលមក​ក្នុងប្រទេសថៃ បានធ្វើឲ្យ​ប៉ះពាល់​​​ដល់​ការធ្វើដំណើរ​នៅ​ក្នុង​ខែមេសា និងឧសភាកន្លងទៅនេះ។

ចំនួន​ទេសចរ​បរទេស កាលពីខែ​មករា ដល់ខែ​ឧសភា មានការធ្លាក់ចុះ​ដល់ទៅ ៦០% ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំមុន ដោយមាន​ចំនួនភ្ញៀវ​ទេសចរមកនៅត្រឹមតែ​ប្រមាណ ៦,៦៩ លាន​នាក់​​ប៉ុណ្ណោះ ដែលមាន​តិចជាងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​រហូតដល់​ទៅ  ១០លាននាក់​។ ជាមួយគ្នានេះ ចំណូល​ពីទេសចរណ៍​​អន្តរជាតិ ក៏មានការធ្លាក់ចុះ ៥៩,៦%ផងដែរ ដែលមានចំណូល​ត្រឹមតែជិត ១១ ពាន់លាន​ដុល្លារអាមេរិក។

លោក Chairat Trirattanajarasporn ប្រធាន​ក្រុមប្រឹក្សាទេសចរណ៍ថៃ​បាន​ឲ្យដឹងថា ប្រតិបត្តិករ​ទេសចរណ៍​ទាំងឡាយ​កំពុងមាន​​តម្រូវការ​ខ្លាំង​ពី​ភ្ញៀវទេសចរ​បរទេស។

លោកបន្ថែមថា «ភាគច្រើន​នៃពួកយើង គឺ​អាច​ទ្រាំទ្រ​បាន​រហូតដល់​ចុងខែ​មិថុនានេះ ប៉ុន្ដែ​មានប្រតិបត្តិករ​ទេសចរណ៍​ជា​ច្រើន​ក៏នឹង​ឈប់​សងបំណុល​ និងទូទាត់​​ប្រាក់​នានា​ផងដែរ នៅពេលដែលពួកគេ​មិនមាន​ចំណូល​​សេសសល់នោះ»។

ប្រទេសថៃ​​ក៏កំពុង​បង្កើត​ឲ្យមាន​គម្រោង​បើក​​ការធ្វើដំណើរ​​ឆ្លង​ព្រំដែន​រវាង​គ្នា​ទៅវិញទៅមក ជាមួយ​ប្រទេស​ដៃគូ ដែលគម្រោងនេះ​ហៅថា Travel Bubble។ គម្រោងនេះ ត្រូវបាន​ក្រុមប្រឹក្សាទេសចរណ៍ថៃ រំពឹងថា នឹងអាច​ចុះហត្ថលេខា​កាន់តែឆាប់​ សម្រាប់​អ្នកដំណើរ​ជាពាណិជ្ជករ​បរទេស​ ចាប់ផ្ដើម​ធ្វើដំណើរ​របស់ពួកគេ​មកកាន់ប្រទេសថៃ​នៅក្នុងខែកក្កដាខាងមុខ។

លោក Chairat បានគូសបញ្ជាក់ដែរថា ទេសចរធ្វើដំណើរ​ជាក្រុម​ និងអ្នកដំណើរ​ឯករាជ្យ​ ដែល​រំពឹងថា នឹង​មកកម្សាន្ដ​ក្នុងប្រទេសថៃ នៅខែកញ្ញានោះ នឹងត្រូវការ​ពេលវេលា​ច្រើនទៀត​ដើម្បី​រៀបចំ ព្រោះតែ​ដំណើរការទិដ្ឋាការ។ លោកបន្ថែមទៀត​ថា រាជរដ្ឋាភិបាល​គួរតែ​ផ្ដល់​នូវ​កម្មវិធី​តាមដាន​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ នៅពេល​ធ្វើដំណើរ​​ក្នុងប្រទេសថៃ ដើម្បី​តាមដាន​ថា ​ពួកគេ​បាន​ទៅកន្លែង​ដូចគ្នា​ ដែល​អ្នក​ជំងឺ​កូវីដ-១៩ បានទៅដែរ ឬយ៉ាងណា។

យ៉ាងណាក៏ដោយចុះ បើតាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ គឺលោក Phiphat Ratchakitprakarn បាន​ឲ្យដឹងថា បើទោះបីមាន​​ការព្រមព្រៀង​បង្កើត​ឲ្យមានគម្រោង Travel Bubble សម្រាប់​បើកព្រំដែន​រវាងគ្នា​ជាមួយប្រទេស​​ដែលមាន​ការឆ្លងកូវីដ-១៩ ធ្លាក់ចុះទាប​ក៏ដោយចុះ ប៉ុន្ដែ ប្រទេសថៃ ទំនងជា​មិនអាច​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ នៅក្នុង​កក្កដាទេ ហើយប្រទេសនេះ ក៏​មិនសង្ឃឹមថា នឹងមានលំហូរ​ទេសចរបរទេស​​​ច្រើន​នោះដែរ នៅឆ្នាំនេះ។

លោក Phiphat បន្ថែមថា អាជ្ញាធរ​ទេសចរណ៍ថៃ បាន​ចាត់តាំង​ការិយាល័យ​ចំនួន ៥ នៅក្នុងប្រទេសចិន ដើម្បីពិចារណា​ក្នុង​ការចរចា​ទាក់ទង​នឹង​បទបញ្ញត្តិ​លើគម្រោង​ Travel Bubble ដោយ​នឹងជ្រើសរើស​អនុវត្ត​ចំពោះ​ទីក្រុង​មួយចំនួនសិន។

នៅក្នុងអំឡុង​រយៈពេល ៥ខែ​ដំបូង​នៃឆ្នាំនេះ ការធ្វើដំណើរ​ក្នុងស្រុក​សរុបមានចំនួនជាង ៤០លាន​នាក់ ធ្លាក់ចុះ​ប្រមាណ​ជាង ៥៨% ខណៈដែលប្រាក់ចំណូល​ក៏មានការ​ធ្លាក់ចុះ​៥៧,៩%ដែរ ដែលមាន​មកនៅត្រឹម ជាង ៦ពាន់លាន​ដុល្លារ។


ប្រភព៖ បាងកកប៉ុស្ដិ៍

None



អត្ថបទបន្ទាប់


បញ្ហាកាត់លុយទូរស័ព្ទដោយគ្មានមូលហេតុ៖ ទូរគមនាគមន៍កម្ពុជាត្រៀមដំណោះស្រាយ ដោយគ្រាន់តែចុចលេខ ១២០០ ដើម្បីផ្ដាច់សេវាកម្មនានា

អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានប្រាប់សារព័ត៌មានខេមបូណូមីសថា នៅក្នុងខែមិថុនានេះ ទូរគមនាគមន៍កម្ពុជាបានកំណត់យកលេខ ១២០០ សម្រា…

នាយករដ្ឋមន្ត្រី​អូស្ត្រាលីនិយាយថា អូស្រ្តាលីមិនខ្លាច​សម្លុតរបស់ចិនទេ

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថា លោកនឹងមិន​ខ្លាច​ ឬចុះចាញ់​ការសម្លុត​នោះទេ នៅពេលអ្នកកាសែតសួរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ