អគារ​ស្កឹមស្កៃ

អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ខ្ពស់​ជាង​គេ​ទាំង​១០​នៅ​កម្ពុជា


ការ​អភិវឌ្ឍ​សំណង់​អគារ​នៅ​កម្ពុជា​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ កំណើន​អគារ​ខ្ពស់ៗ​ទាំង​អស់​នេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់ និង​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​ការ​ចូលរួម​បណ្តាក់​ទុន​រវាង​វិនិយោគិន​ក្នុង​ស្រុក​និង​បរទេស។
អគារ​ភ្លោះ The Bridge ស្ថិត​ក្នុង​ចំណោម​អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ខ្ពស់​បំផុត​ទាំង​១០ នៅ​កម្ពុជា។
ដោយ

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​ឆ្នាំ​២០១៧ អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ខ្ពស់ៗ​ចាប់​ពី ៥​ជាន់​ឡើង​ទៅ មាន​សរុប​​ជាង ៩០១​អគារ​នៅ​រាជ​ធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ ហើយ​បើ​គិត​ពី​គម្រោង​អគារ​ដែល​មាន​កម្ពស់ ៥០​ជាន់ រហូត ៥៥​ជាន់ ៦០​ជាន់ ក៏​មាន​ច្រើន​ដែរ ដែល​ខ្លះ​ស្ថិត​​នៅ​ក្នុង​គម្រោង និង​ខ្លះ​កំពុង​​សាងសង់​យ៉ាង​មមាញឹក។ 

សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស សូម​លើក​យក​តែ​អគារពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ខ្ពស់​ជាង​គេ​ទាំង ១០ នៅ​ប្រទេស​កម្ពុជា ដែល​កំពុង​តែ​សាងសង់​និង​សាងសង់​រួចរាល់​តែ​ប៉ុណ្ណោះ មាន​ដូចខាង​ក្រោម​នេះ៖

ទី១ អគារ The Peak កម្ពស់ ៥៥​ជាន់

រូបគំរូ​នៃ​អគារ​ The Peak នៅ​ក្នុង​ផ្ទាំង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន។

The Peak បាន​បោះទុន​វិនិយោគ​ទឹក​ប្រាក់​​ចំនួន ៥៨០​លាន​ដុល្លារ​អាមេរិក មាន​កម្ពស់​ចំនួន ៥៥​ជាន់ ដែល​ក្នុង​នោះ មាន​ខុនដូ ផ្សារ​ទំនើប កន្លែង​ការិយាល័យ​កម្រិត A មាន ៣៥​ជាន់ និង ២០​ជាន់ នៅ​ខាង​លើ នឹង​ត្រូវ​រៀបចំ​សម្រាប់​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ឈ្មោះ​ថា Shangri-La ជា​សណ្ឋាគារ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ដែល​មក​ពី​ទីក្រុង​ហុងកុង។

អគារ The Peak សង់​ឡើង​ផុត​ពី​ដី​បាន​ច្រើន​គួរសម​ហើយ គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៨។ (រូបភាព​៖ ហេង ភារម្យ)

បច្ចុប្បន្ន គម្រោង​វិនិយោគ​អគារ The Peak កំពុងតែ​សាងសង់​យ៉ាង​មមាញឹក វិនិយោគ​ដោយ​ក្រុមហ៊ុន វើល​ប្រ៊ីដ ឡែនដ៍ (WorldBridge Land) ដែល​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​មក​ពីសិង្ហ​បុរី Oxley Holdings ដែល​ជា​គម្រោង​ដ៏​ធំ​ជាង​គេ​មួយ​របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើល ប្រ៊ីដ គ្រុប ផង​ដែរ។ អគារ The Peak មាន​ទីតាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​អគារ​ភ្លោះ The Bridge នោះ​ទេ។ 

អគារ​នេះ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការមន រាជ​ធានី​ភ្នំពេញ។ អគារ The Peak គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ​នេះ។

ទី២ អគារ​​ភ្លោះ The Bridge ៤៥​​ជាន់

អគារ​ភ្លោះ The Bridge នេះ ជា​​ការ​​សហការ​​វិនិយោគ​​រួមគ្នា​​រវាង​​ក្រុមហ៊ុន Worldbridge Land របស់​​លោក​​ឧកញ៉ា សៀ ឫទ្ធី និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​មក​ពី​ប្រទេស​សិង្ហបុរី ដែល​មាន​ឈ្មោះ​ថា Oxley Holdings ដោយ​បាន​បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​តំបន់​ពិសេស​តាម​បណ្តោយ​វិថី​រដ្ឋសភា និង​ជិត​ស្ថានទូត​អូស្រ្តាលី ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការមន រាជ​ធានី​ភ្នំពេញ។ 

The Bridge មាន​លក្ខណៈ​ពិសេស​និង​មុខងារ​ប្រើប្រាស់​ចម្រុះ ដូចជា ផ្សារ​ទំនើប​កម្ពស់ ៤​ជាន់ ខុនដូ ដែល​មាន ៧០០​យូនីត ការិយាល័យ និង Home Office ចំនួន ៩០០​ប្លុក។

អគារ The Bridge ដ៏​ស្កឹមស្កៃ គ្រោង​នឹង​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៨នេះ។

អគារ​ការិយាល័យ អគារ​ស្នាក់នៅ​រួម​ដ៏​ធំ​ទំនើប​មិន​ធ្លាប់​មាន​នៅ​កម្ពុជា សាងសង់​លើ​ផ្ទៃ​ដី​ចំនួន​១០០៩០​ម៉ែត្រ​ការ៉េ ដោយ​មាន​អគារ​ភ្លោះ​ចំនួន​២ កម្ពស់​៤៥​ជាន់ ដែល​បច្ចុប្បន្ន​រាប់​ចាត់ទុក​ថា ជា​អគារ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា។  Home Office (Soho) ជា​ការិយាល័យ​ដែល​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ផ្ទះ​ស្នាក់នៅ​ផង និង​អាច​ធ្វើ​ជា​កន្លែង​ធ្វើការ​ផង។

ប៉ុន្តែ បើ​គិត​ពី​អគារ​បច្ចុប្បន្ន​ដែល​សាងសង់​ខ្ពស់​ជាង​គេ​បង្អស់​នៅ​កម្ពុជា គឺ​អគារ​ភ្លោះ The Bridge ដែល​មាន​កម្ពស់ ៤៥​ជាន់។ លោក ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើល ប្រ៊ីដ គ្រុប ធ្លាប់​បាន​ប្រាប់ ខេមបូណូមីស ថា អគារ​ភ្លោះ​ខ្ពស់ The Bridge នឹង​បើក​ទ្វារ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ឆ្នាំ​២០១៨ នេះ​ហើយ ដើម្បី​ឆ្លើយត​បទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​អតិថិជន។

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «សូម​អរគុណ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ តាំង​ពី​គម្រោង​ទី១ ទី២ និង​អាច​រហូត​ទី​៣​ទៀត ដោយសារ​តែ​ភាព​ជឿជាក់ ដូច្នេះ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​អភិវឌ្ឍ ខ្ញុំ​មិន​ធ្វើ​ឲ្យ​អតិថិជន​ខក​ចិត្ត​នោះ​ទេ»។

ទី៣ អគាពាណិជ្ជ​កម្ម Olympia CITY

អគារ Olympia City ដែល​អភិវឌ្ឍ​ដោយ​ឧកញ៉ា​ ពុង ឃាវសែ។ (រូបភាព៖ ហេង ភារម្យ)

គម្រោង​អគារ​ពាណិជ្ជកម្ម Olympia City ជា​គម្រោង​របស់​អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន​កាណាឌីយ៉ា គ្រុប និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ OCIC កំពុង​មមាញឹក​សាងសង់​សំណង់​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម និង​សណ្ឋាគារ ដែល​មាន​កម្ពស់​រហូត​ដល់ ៥៥​ជាន់ ស្ថិត​នៅ​ជុំវិញ​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ទី៤ គម្រោង​មជ្ឈមណ្ឌល Sino Plaza 

គម្រោង​មជ្ឈមណ្ឌល Sino Plaza ជា​គម្រោង​វិនិយោគ​របស់​ចិន។ (រូបភាព៖ ហេង ភារម្យ)

គម្រោង​មជ្ឈមណ្ឌល Sino Plaza ជា​គម្រោង​វិនិយោគ​របស់​ចិន។ គម្រោង​នេះ​មាន​អគារ​កម្ពស់​៤៥​ជាន់​ចំនួន៤ វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង ២៥០​លាន​ដុល្លារ សាងសង់​ស្ថិត​នៅ​ទីតាំង​អតីត​ផ្សារ​បឹង​ត្របែក ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចម្ការមន ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

គម្រោង​មជ្ឈមណ្ឌល Sino Plaza នឹង​ក្លាយ​ជា​បណ្ដុំ​អគារ​លំនៅដ្ឋាន ខុនដូ​ទំនើប និង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​នៅ​រាជ​ធានី​ភ្នំពេញ ដែល​គម្រោង​នេះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន CYTS នៅ​ប្រទេស​ចិន សហការ​ជាមួយ​ក្រុមហ៊ុន Natural Lucky Real Estate។

ទី៥ អគារ​វឌ្ឍនៈ ថោវើរ ៣៩​ជាន់

អគារ វឌ្ឍនៈ ថៅវើ កម្ពស់ ៣៩ជាន់ នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ (រូបភាព៖ ហេង ភារម្យ)

អគារ​វឌ្ឍនៈ Vattanac Capital ចាប់​ផ្តើម​បើក​ដំណើរការ ឆ្នាំ​២០០៤។  អគារ Vattanac Capital ដែល​មាន​រាង​ដូច​ដងខ្លួន​សត្វ​នាគ មាន​កម្ពស់​សរុប​ចំនួន ១៨៨​ម៉ែត្រ និង​មាន​ ៣៩​ជាន់ ត្រូវ​បាន​គេ​ចាត់​ចូល​ជា​អគារ​ដ៏​ខ្ពស់​មួយ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។ អគារនេះ​ត្រូវគេ​បែងចែក​ចេញ​ជា ៤​ផ្នែក​សំខាន់ៗ គឺ​តំបន់​ការិយាល័យ​កម្រិត A ដែល​មាន​ចំនួន ២១​ជាន់ តំបន់​លក់​វត្ថុ​ប្រណីតៗ សណ្ឋាគារ​​លំដាប់​ផ្កាយ ៥ Rosewood និង​កន្លែង​កម្សាន្ត។

អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ បាន​អះអាង​ថា ការ​សាងសង់​សំណង់​អគារ​ធំៗ និង​ទំនើបៗ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ មិនត្រឹម​តែ​បង្ហាញ​ពី​ការ​រីក​ចម្រើនរបស់​ប្រទេស​​ជាតិ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អគារ​ទាំង​អស់​នោះ នឹង​ចូលរួម​ចំណែក​ដ៏​សំខាន់​មួយ​ដើម្បី​លើក​ស្ទួយ​កិត្យានុភាព​វិស័យ​សំណង់ និង​ស្ថាបត្យ​កម្ម​នៅ​កម្ពុជា ក៏​ដូចជា​លើក​មុខមាត់​រាជ​ធានី​ភ្នំពេញ​ផង​ដែរ៕ 

(សូម​រង់ចាំ​អាន​អំពី​អគារ​ខ្ពស់​ទាំង​ ៥​​ផ្សេង​ទៀត នៅ​លេខ​ក្រោយ)!!!

None



អត្ថបទបន្ទាប់


មជ្ឈមណ្ឌល​អប់រំ​ធម្មជាតិ​បាងភូ ជា​ទី​គយគន់​សត្វស្លាប​ដ៏​ពេញ​និយម​របស់​ប្រជាជនថៃ

មជ្ឈមណ្ឌល​អប់រំ​ធម្មជាតិ​បាងភូ (BANGPU) ដែល​ជា​តំបន់​ច្រាំង​សមុទ្រ​សៀម ស្ថិត​នៅ​ខេត្ត​សមុទ្រ​ប្រាកាន​ភាគ​អាគ្នេយ៍​រាជ​ធានី​បាងកក។ ទីនេ…

ឌិន សុមេធារិទ្ធ៖ បើចង់ក្លាយជាសហគ្រិន អ្នកត្រូវដើរច្រើន សង្កេតច្រើន និងរៀនឲ្យបានច្រើន

«បើអ្នកចង់ក្លាយជាសហគ្រិន អ្នកត្រូវដើរឲ្យបានច្រើនទាំងស្រុកខ្មែរ និងស្រុកក្រៅ សង្កេតឲ្យបានច្រើន និងរៀនឲ្យបានច្រើនទាំងសាលា និងក្រៅសាលា។ រៀនច្រើនម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ