រថភ្លើងល្បឿនលឿនឡាវ-ចិន

ផ្លែឈើស្រស់ថៃរំពឹងអាចនាំចេញតាម រថភ្លើងល្បឿនលឿនឡាវ-ចិន


ក្រោយមើលឃើញឱកាសដ៏ល្អនៃការធ្វើពាណិជ្ជកម្មឆ្លងដែន បន្ទាប់ពីបើកដំណើរការគម្រោងរថភ្លើងល្បឿនលឿនឡាវ-ចិន កាលពីខែធ្នូឆ្នាំមុនមក ពេលនេះប្រទេសថៃគ្រោងនឹងចរចាជាមួយរដ្ឋាភិបាលឡាវ និងចិនសម្រាប់កិច្ចសហប្រតិបត្តិការភស្តុភារកម្ម និងការដឹកជញ្ជូនទំនិញឱ្យកាន់តែជិតស្និទ្ធតាមរយៈគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ហើយក៏សង្ឃឹមថា វានឹងជួយជំរុញដល់ការនាំចេញផ្លែឈើស្រស់របស់ប្រទេសថៃឲ្យមានវិសាលភាពធំធេងជាងនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
រថភ្លើងដឹកជញ្ជូនទំនិញនៅប្រទេសចិន

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ លោក ជូ​រិ​ន លក្ខ​សា​ណា​វី​សិត (Jurin Laksanawisit) បានឱ្យ​ដឹង​ថា ប្រសិនបើ​ការ​ចរចា​នាំ​ចេញ​ទំនិញ​តាម​គម្រោង​រថភ្លើង​ល្បឿន​លឿន​ឡាវ​-​ចិន​សម្រេច​បាន​ជោគជ័យ​មែន នោះ​កិច្ច​សហ​ប្រតិបត្តិ​ក្នុង​វិស័យ​ភស្តុ​ភារ​កម្ម និង​ដឹក​ជញ្ជូន​ក៏​នឹង​ជួយ​លើកកម្ពស់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​រួម​រវាង​ថៃ និង​ឡាវ​ព្រមទាំង​ចិន​ផង​ដែរ​។

ក្រសួងពាណិជ្ជកម្ម​ថៃ​បច្ចុប្បន្ន​នេះ បាន​និង​កំពុងធ្វើការ​លើ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ព្រំដែន ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​នៃ​គម្រោង​រថភ្លើង​ល្បឿន​លឿន​ឡាវ​-​ចិន ក៏​ដូច​ជា​ការ​ស្វែងរក​មធ្យោបាយ​ជំរុញ​ការ​នាំ​ចេញ និង​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​របស់​ប្រទេស​ខ្លួន​ផង​ដែរ​។

យ៉ាងណាមិញ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ដដែល​រូប​នេះ ក៏​បាន​សន្យា​ថា​នឹង​ប្រើប្រាស់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ឡាវ​-​ចិន​ឱ្យ​ល្អ​បំផុត​ដើម្បី​ដឹក​ជញ្ជូន​ផលិតផល​បន្ថែម​ទៀត​។ ខណៈ​បច្ចុប្បន្ន​នេះ ប្រទេស​ចិន​អនុញ្ញាត​ឱ្យ​ដឹក​ជញ្ជូន​ទំនិញ​មួយ​ចំនួន ដូច​ជា រ៉ែ កៅស៊ូ និង​ដំឡូង​មី​តែ​ប៉ុណ្ណោះ តាម​រយៈផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​។ ដូច្នេះ​ហើយ​បានជា​ប្រទេស​ថៃ ចង់​ចរចា​ជាមួយ​រដ្ឋាភិបាល​ចិន ដើម្បី​អនុញ្ញាត​ឱ្យ​ការ​ដឹក​ជញ្ជូន​ផ្លែ​ឈើ​ស្រស់​របស់​ថៃ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ខាង​មុខ​នេះ​បន្ថែម​ទៀត​។

យ៉ាងណាមិញ ក្រៅ​តែ​ពី​ការ​ចរចា​លើ​ការ​នាំ​ចេញ​ទំនិញ​តាម​គម្រោង​រថភ្លើង​ល្បឿន​លឿន​នេះ រដ្ឋាភិបាល​ថៃ​កាលពី​ចុងខែ​ធ្នូ​ក៏​បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​សម្របសម្រួល​ឱ្យ​កាន់តែ​ល្អជា​មួយ​អាជ្ញាធរ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​ឡាវ​លើ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ប្រទេស​ជិតខាង​ទាំង​ពីរ​ផង​ដែរ​។

សូម​ជម្រាប​ថា កាលពី​ឆ្នាំ​មុន ទំហំ​ពាណិជ្ជកម្ម​ព្រំដែន ថៃ​-​ឡាវ បាន​កើនឡើង​ដល់​ជិត ៦ ពាន់​លាន​ដុល្លារ មាន​កំណើន​ជាង ១២% ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ក្នុង​នោះ ការ​នាំ​ចេញពី​ប្រទេស​ថៃ​មាន​ចំនួន​ជាង ៣​ពាន់ ៣​រយ​លាន​ដុល្លារ កើនឡើង​ជាង ២០% ពី​ឆ្នាំ ២០២០ ដែល​បណ្តាល​ឱ្យ​ថៃ​មាន​អតិរេក​ពាណិជ្ជកម្ម​មាន​តម្លៃ​ជាង ៩​រយ​លាន​ដុល្លារ ពី​ពាណិជ្ជកម្ម​តាម​ព្រំដែន​ថៃ​-​ឡាវ​នេះ​៕

None



អត្ថបទបន្ទាប់


ឥណ្ឌាបើកឲ្យអាមេរិកនាំចូលសាច់ជ្រូកឡើងវិញ ក្រោយផ្អាកនាំចូលអស់មួយរយៈធំ

ប្រទេសឥណ្ឌា និងអាមេរិក បានប្រកាសពីចេតនាក្នុងការបញ្ចប់កិច្ចព្រមព្រៀងមួយដែលទាក់ទងនិងការហាមឃាត់ការនាំចូលសាច់ជ្រូកពីអាមេរិក ដោយប្រទេសឥណ្ឌាប…

កក្រើកជាមួយ អ័រគីដេ បើកសម្ពោធលក់ និងទស្សនាផ្ទះគំរូពិត ពិសេសជួបតារាល្បីៗ

គម្រោង ខុនដូ អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ដែលពេលនេះបានបញ្ចប់ការសាងសង់អគារមួយចំនួន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ