អត្រា​កំណើន​ប្រជាជនវៀតណាម

វៀតណាមជំរុញឲ្យពលរដ្ឋរៀបការមុនអាយុ ៣០ឆ្នាំ និងមានកូនឲ្យបាន២នាក់ នៅមុនអាយុ៣៥ឆ្នាំ


រដ្ឋាភិបាលវៀតណាម កំពុងជំរុញឲ្យពលរដ្ឋរបស់ខ្លួនឆាប់រៀបការឲ្យបានមុនអាយុ ៣០ឆ្នាំ ហើយបង្កើតកូនកាន់តែឆាប់ យ៉ាងហោចណាស់ឲ្យបាន ២នាក់ នៅមុនអាយុ ៣៥ ឆ្នាំ ក្នុងគោលបំណងជំរុញឲ្យអត្រាលទ្ធភាពមានកូនរបស់ស្ត្រី។
វៀតណាមជំរុញឲ្យពលរដ្ឋរៀបការមុនអាយុ ៣០ឆ្នាំ និងមានកូនឲ្យបាន ២នាក់ នៅមុនអាយុ ៣៥ឆ្នាំ (រូបភាព៖https://www.itourvn.com)
ដោយ

ការសម្រេច​​ក្នុងការ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ឆាប់រៀបការ​មុនអាយុ៣០ឆ្នាំ និងឆាប់​បង្កើតកូននេះ ត្រូវបាន​ដាក់ចេញ​កាលពីថ្ងៃទី​២៨ ដោយ​នាយក​រដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក។

ការម្រេចនេះ គឺ​អំពាវនាវ​ឲ្យ​ពលរដ្ឋឆាប់​​រៀបការ​នៅមុនអាយុ ៣០ឆ្នាំ ហើយ​បង្កើតកូន​ឲ្យបាន​ឆាប់ ហើយស្ត្រី​ជាប្រពន្ធ​គួរតែ​មានកូន​ជាលើកទី២ទៀត នៅមុន​អាយុ​៣៥ឆ្នាំ។

គូស្វាមី​ភរិយា ដែលមានកូនពីរនាក់ នឹងត្រូវទទួលបាន​អត្ថប្រយោជន៍ ពីការលើកទឹកចិត្ត​ជាច្រើន រួមមាន ការជួយជ្រោមជ្រែង​ក្នុងការជួល ឬទិញ​ផ្ទះ ដែលមាន​ការឧបត្ថម្ភធន​ពីរដ្ឋ និងការ​ទទួលយក​អាទិភាព​សម្រាប់​ឲ្យ​កុមារ​​រៀន​នៅសាលារដ្ឋជាដើម។ 

តំបន់​ដែល​មាន​អត្រា​លទ្ធភាព​មានកូន​របស់​ស្ត្រី ២,២ ឬក្រោមនេះ ត្រូវ​ធ្វើការ​អប់រំ​ពលរដ្ឋ​​ឲ្យយល់ដឹង​ពីអត្ថប្រយោជន៍ នៃការមានកូន​២នាក់ និង​គុណវិបត្តិ​នៃការយឺតយូរក្នុងការ​រៀបការ និងយកកូន​តិចពេកជាដើម ព្រមទាំង​បង្ហាញពលរដ្ឋ​អំពី​ផលប៉ះពាល់​របស់​ពួកគេ​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ផងដែរ។

ប្រទេស​វៀតណាម​ គិតត្រឹមឆ្នាំ២០១៩ មានប្រជាជន​សរុប ​៩៦,២លាននាក់ ដែលឈរ​ក្នុងលំដាប់​ទី ៣ នៅអាស៊ីអាគ្នេយ៍ និងទី ១៥ នៅទូទាំងសកលលោក ជាប្រទេស​មានចំនួន​ប្រជាជន​ច្រើនជាងគេ​បំផុត។ នេះបើយោងតាម​របាយការណ៍​របស់ គណៈកម្មាធិការ​កណ្ដាល​ជំរឿនទូទៅ និង​លំនៅដ្ឋាន។

ប្រទេសវៀតណាម​ បាន​ឈានដល់​ចំណុច​របត់មួយ​នៅឆ្នាំ២០១៥ នៅពេលដែល​ប្រទេសនេះ បាន​ចាបផ្ដើម​ក្លាយជា​ប្រទេសមួយ មានប្រជាជន​វ័យចំណាស់​លឿនជាងគេ​បំផុត​នៅក្នុងពិភពលោក។ នេះបើ​តាម​របាយការណ៍​មួយ​របស់​ក្រសួង​ការងារ យុទ្ធជន​ពិការ និងសង្គមកិច្ច កាលពីឆ្នាំ២០១៦។

មាន​តំបន់ជាច្រើន​​បាន​បង្ហាញ​ពីការ​ធ្លាក់ចុះ​អត្រា​កំណើត ក្រោម​អត្រានៃលទ្ធភាព​មានកូន​របស់​ស្ត្រី​ ដែលស្ត្រីម្នាក់​អាចមានកូន២នាក់។ ជាឧទាហរណ៍ ស្ត្រី​នៅក្នុង​ទីក្រុង​ហូជីមិញ គឺមានកូនគិតជាមធ្យម ១,៣៦ នាក់ប៉ុណ្ណោះ ខណៈដែល​នៅតំបន់​ផ្សេងទៀត ដូចជានៅខេត្ត​ Dong Thap, Hau Giang និង​ Ba Ria-Vun ក៏មាន​ប្រហាក់ប្រហែលនេះដែរ។

អ្នកជំនាញ​ថា ការថយចុះ​នៃ​អត្រាលទ្ធភាព​មានកូន​របស់ស្ត្រី អាចនឹង​ធ្វើឲ្យ​ចំនួន​ប្រជាជន​មានវ័យចំណាស់​កើនឡើង​យ៉ាងលឿន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុង​ពេល​​វិបត្តិ​កូវីដ១៩ ​ក្រុមហ៊ុន​ស៊ីម៉ងត៍ថៃ​នៅកម្ពុជា​នៅ​តែរក្សា​បាន​កំណើនចំណូល; តើ​ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ?

ព័ត៌មាន
ក្រុមហ៊ុន​ SCG ដែលជា​សាជីវកម្មឈានមុខគេមួយនៅក្នុងអាស៊ាន និង​ដែល​មាន​ទីស្នាក់ការធំ​នៅ​ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានប្រកាសលទ្ធផល​អាជីវក…

រដ្ឋថៃនឹងផ្ដល់ប្រាក់កម្ចីរយៈពេលខ្លី ១,៦ពាន់លានដុល្លារ សង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ Thai Airways

ព័ត៌មាន
ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ របស់ថៃ ត្រៀមនឹងទទួលលយកប្រាក់កម្ចីតម្លៃ ៥៤ ពាន់លានបាត ឬស្មើនឹងប្រមាណ ជាង ១,៦ ពាន់លានដុល្លារអាមេរិក ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ