នៅប៉ុន្មានថ្ងៃ មុនព្រះរាជពិធីបុណ្យជាផ្លូវការ គេឃើញប្រជាជនថៃ និងឥស្សរជនមួយចំនួន នាំគ្នាជួបជុំនៅឆ្នេរសមុទ្រប្រទេសថៃ ដើម្បីលែងសត្វអណ្ដើក ១០៦៦ក្បាល ទៅក្នុងសមុទ្រ។
តើហេតុអ្វី «១០៦៦»? តើមានអត្ថន័យយ៉ាងដូចម្ដេច?
ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ចុះផ្សាយថា អ្នកស្រុកថៃជ្រើសរើសលេខ ១០៦៦ ដើម្បីតំណាងឲ្យលេខ ១០ គឺស្ដេច រាមា ទី១០ ដែលគេស្គាល់ថាជា ព្រះមហា វិជ្ជារ៉ាឡុងកន ព្រះមហាក្សត្រថៃបច្ចុប្បន្ន និងលេខ ៦៦ គឺយកព្រះជន្មព្រះមហាក្សត្រថៃ ៦៥ បូននឹង ១ឆ្នាំ តំណាងឲ្យការថ្វាយព្រះពរឲ្យព្រះមហាក្សត្រមានព្រះជន្មយឺនយូរ។
គួរសម្គាល់ថា ជនជាតិថៃដែលកាន់សាសនាព្រះពុទ្ធមានជំនឿថា ការលែងសត្វគឺជាបុណ្យកុសល ហើយសត្វអណ្ដើកគឺតំណាងឲ្យអាយុយឺនយូរ។
គួររំឭកថា ព្រះមហា វិជ្ជារ៉ាឡុងកន ឡើងគ្រងរាជសម្បត្តិនៅខែធ្នូ ឆ្នាំទៅមិញ បន្ទាប់ពីព្រះបិតាព្រះអង្គ ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត សោយទិវង្គត នាខែតុលា ឆ្នាំ២០១៦៕