ព្យាករសេដ្ឋកិច្ចថៃ

លោក ប្រាយុទ្ធ ព្យាករថា GDP របស់ថៃ នឹងធ្លាក់ចុះនៅក្រោម១០%ប៉ុណ្ណោះ នៅឆ្នាំ២០២០នេះ


នាយករដ្ឋមន្ត្រីថៃ នាពេលថ្មីៗនេះបានចេញមុខអះអាង និងបានព្យាករពី GDP របស់ប្រទេសថៃ ថានឹងអាចធ្លាក់ចុះនៅក្រោម១០%នៃឆ្នាំ២០២០នេះ។ ការអះអាងរបស់លោក ប្រាយុទ្ធនេះ គឺធ្វើឡើង បន្ទាប់ពីសេដ្ឋកិច្ចថៃនៅឆ្នាំនេះ ត្រូវបានស្ថាប័នជាច្រើនបានព្យាករអំពីការធ្លាក់ដាំក្បាលចុះព្រោះតែវិបត្តិកូវីដ-១៩ កំពុងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចប្រទេសនេះ កាន់តែយ៉ាប់យ៉ឺន និងមានស្ថាប័នខ្លះព្យាករថា អាចនឹងធ្លាក់ចុះដល់ទៅជាង១១%ឯណោះ។
លោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ (រូបភាព៖ AP)
ដោយ

តាមការ​ព្យាករ​ចុងក្រោយ​របស់​ស្ថាប័នខ្លះថា GDP របស់ថៃ នៅឆ្នាំនេះ អាចនឹងធ្លាក់ចុះជាង​៨% ខណៈដែល​ខ្លះទៀត​ថា អាចនឹង​ធ្លាក់ដល់​ជាង​១១%ឯណោះ។ ទោះយ៉ាងណា កាលពីម្សិលមិញ លោកនាយក​រដ្ឋមន្ត្រីថៃ ប្រយុទ្ធ​ ចាន់អូចារ បាន​ចេញមុខ​អះអាងថា សេដ្ឋកិច្ចថៃ​នៅឆ្នាំ២០២០នេះ អាចនឹង​មាន​ក្រោម​១០% ប៉ុណ្ណោះ។

លោក បា្រយុទ្ធ អះអាងបែបនេះ ដោយ​ លោក​ផ្អែក​ទៅលើស្ថានភាព​ប្រទេសថៃ​នៅមាន​មូលដ្ឋាន​សេដ្ឋកិច្ច​រឹងមាំ និងមានការ​គ្រប់គ្រង​ការឆ្លង​រីករាលដាល​កូវីដ-១៩ បានយ៉ាងមាន​ប្រសិទ្ធភាព។

លោក​ប្រយុទ្ធ​បាន​អួតសរសើរ​ទៀតថា​ សេដ្ឋកិច្ចថៃ​បាន​កើនឡើង​១% កាលពីឆ្នាំ២០១៤ បន្ទាប់ពីលោក​បាន​ចូល​កាន់​តំណែង​ជានាយករដ្ឋមន្ត្រី​នៅក្នុង​ខែ​សីហា​នៅឆ្នាំនោះ​ហើយ​នៅឆ្នាំ២០១៥ បានកើនឡើង​៣,១% និងឆ្នាំ២០១៦ កើន៣,៤%។

លោកនាយករដ្ឋមន្ត្រីថៃបន្ថែមទៀតថា កំណើន​សេដ្ឋកិច្ច​មាន​និន្នាការ​បន្តមក​ជាប់រហូត​ទើបតែមក​ទល់​នឹង​ឆ្នាំនេះទេ នៅពេលដែល​មានផ្ទុះ​ការីករាលដាល​នៃមេរោគ​ធ្វើឲ្យ​សេដ្ឋកិច្ច​ជួប​នឹង​បញ្ហា​បែបនេះ។

ទោះយ៉ាងណា រាជរដ្ឋាភិបាលថៃ បាន​ដាក់ចេញ​នូវ​ការបន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង​ជាបន្ដបន្ទាប់​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​ ក៏ដូចជា​ពលរដ្ឋ​អាច​រស់បាន​នៅក្នុង​អំឡុងពេល​មានវិបត្តិនេះ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ សភាពាណិជ្ជកម្មថៃ​ដែល​តំណាងឲ្យ​​វិស័យឯកជន​បាន​ធ្វើការកែ​ប្រែការព្យាករ​របស់ខ្លួន​ជាថ្មី ដោយ​បាន​ព្យាករទម្លាក់​​GDP របស់ថៃ​ថា​អាចនឹង​ធ្លាក់ចុះ​រហូតដល់ ៩% នៅឆ្នាំ២០២០នេះ ខណៈដែលការនាំចេញ​របស់ថៃ ក៏​ត្រូវបាន​ព្យាករដែរថា នឹងធ្លាកចុះ ១២%ផងដែរ នៅឆ្នាំនេះ។ 

ថ្មីៗនេះដែរ សកលវិទ្យាល័យ​សភាពាណិជ្ជកម្មថៃ បានទម្លាក់ការព្យាករណ៍​ជាថ្មី អំពី GDP របស់ថៃ ថាអាចនឹង​ធ្លាក់​ចុះដល់ទៅ ១១.៤% នៅក្នុងឆ្នាំ ២០២០នេះ ដោយសារតែ​រងផលប៉ះពាល់​ធំបំផុតពី បញ្ហាមេរោគកូវីដ១៩ និងកត្តាជាច្រើន​ទៀតដូចជា​ គ្រោះរាំងស្ងួត និងឥទ្ធិពលពី សង្គ្រាមពាណិជ្ជកម្ម​រវាងមហា​អំណាច​សេដ្ឋកិច្ចអាមេរិក និងចិន។ 

បើតាមការព្យាករពី ធនាគារកណ្តាលថៃវិញ​ GDP ថៃ នៅឆ្នាំនេះ អាចនឹងធ្លាក់ចុះប្រមាណ ៨.១% ដែលតួលេខនេះ អន់ខ្សោយជាង​ការព្យាករណ៍ជាផ្លូវការរបស់ បណ្តាប្រទេសនានា ក្នុងតំបន់​អាស៊ីទៅទៀត៕

None



អត្ថបទបន្ទាប់


កម្ពុជាអាចនាំចេញ​ផលិតផលជលផល ៤មុខទៅចិន ក្នុងដំណាក់កាលដំបូងនេះ

នៅក្នុងដំណាក់កាលដំបូងនេះកម្ពុជាអាចនាំចេញផលិតផលជលផលចំនួន៤មុខទៅកាន់ទីផ្សារ ក្រោយពីមានការអនុញ្ញាតពីសំណាក់អគ្គនាយកដ្ឋានគយចិន។ ការអនុញ្ញា…

យុវជន ប៊ុន ចាន់វីរៈ អំពាវនាវ​ឲ្យ​កសិករ​ចិញ្ចឹមចៀម ព្រោះ​ស្រួល​ចិញ្ចឹមនិង​មាន​ទីផ្សារល្អ

គេធ្លាប់តែឮថា ការចញ្ចឹមចៀមមាននៅតែប្រទេសដែលមានអាកាសធាតុត្រជាក់ ដូចជា អូស្រ្តាលី ចិន ម៉ុងហ្គោលី ជាដើម តែឥឡូវនេះ ចៀម​ក៏​មាន​គេចិញ្ចឹម​ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ