គណៈរដ្ឋមន្ត្រីថៃថ្មីអាចដំណើរការនៅពាក់កណ្តាលខែកញ្ញា

នាយករដ្ឋមន្រ្តីថៃថា គណៈរដ្ឋមន្ត្រីថ្មីរបស់លោកនឹងដំណើរការនៅពាក់កណ្តាលខែកញ្ញា


លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃដែលទើបតែទទួលសេចក្តីទុកចិត្តពីសភា បានអះអាងថា គណៈរដ្ឋមន្ត្រីថៃថ្មីអាចដំណើរការនៅពាក់កណ្តាលខែកញ្ញា ប៉ុន្តែលោកមិនទាន់លម្អិតពីសមាសភាពនៅឡើយទេ ។ ដោយឡែក គណបក្សឆ្ពោះទៅមុខ របស់លោក ភីថា លីមចារឿនរ៉ាត់ឯណោះវិញ ទោះបីជាឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែឧសភាក្ដី ប៉ុន្ដែពេលនេះ កំពុងតែដើរតួនាទីជាគណបក្សប្រឆាំងដ៏ធំចំពោះរដ្ឋាភិបាលចម្រុះ១១បក្ស។
គណៈរដ្ឋមន្ត្រីថៃថ្មីអាចដំណើរការនៅពាក់កណ្តាលខែកញ្ញា
ដោយ

លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្ត្រីថៃដែលទើបទទួលការតែងតាំង បានមានប្រសាសន៍ថា ដំណើរការរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីដំបូងរបស់លោកត្រូវបញ្ចប់ ហើយកំពុងតែប្រគល់ទៅឱ្យលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ ប៉ុន្តែលោកមិនបានលម្អិតសមាសភាពនោះទេ ។
តាមសារព័ត៌មាន The Nation លោក ស៊្រីថា បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅការិយាល័យកណ្តាលរបស់គណបក្សភឿថៃកាលពីព្រឹកថ្ងៃទី២៨ខែសីហា បន្ទាប់ពីលោកបានជួបតំណាងកសិករ ដែលបានមកចូលរួមអបអរសាទរលោកថា សមាជិកស្នូលនៃរដ្ឋាភិបាលចម្រុះទាំង ១១គណបក្ស បានពិភាក្សាគ្នាអំពីសមាសភាពគណរដ្ឋមន្រ្តី ហើយបានបញ្ចប់វានៅយប់ថ្ងៃអាទិត្យ។

នៅពេលដែលអ្នកសារព័ត៌មានបានព្យាយាមសាកសួរអំពីសមាសភាពគណរដ្ឋមន្រ្តីនេះ លោក ស៊្រីថា បានត្រឹមតែឆ្លើយដោយខ្លីថា “សូមរង់ចាំបញ្ជីឈ្មោះត្រូវបានប្រកាសជាផ្លូវការ ប៉ុន្តែសមាសភាពគណរដ្ឋមន្រ្តីនឹងមិនធ្វើឲ្យនរណាម្នាក់ខកចិត្តឡើយ “ ។
លោកបាននិយាយថា លោកមិនប្រាកដថា តើពេលណាបញ្ជីគណៈរដ្ឋមន្ត្រីនឹងត្រូវដាក់ស្នើសុំការយល់ព្រមពីព្រះមហាក្សត្រទេ ប៉ុន្តែលោកបាននិយាយថា វាអាចចំណាយពេលពីរបីថ្ងៃ។
នៅពេលនេះ គណបក្សឆ្ពោះទៅមុខដែលជាគណបក្សឈ្នះឆោ្នត បានកំពុងតែក្លាយជាគណបក្សប្រឆាំងដ៏ធំនៅក្នុងសភា ក្រោយពេលដែលមេដឹកនាំគណបក្សនេះបានបរាជ័យ ពីរដងនៅក្នុងពេលស្នើសុំការគាំទ្រពីសភា ដោយសារតែគោលនយោបាយតឹងរ៉ឹងជុំវិញកំណែទម្រង់ ស្ថាប័ននយោបាយដែលប៉ះពាល់ដល់របបរាជានិយម និង អំណាចរបស់ក្រុមយោធា។
ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ លោក ភីថា បានហៅទូរសព្ទសំដែងការអបអរ លោក ស៊្រីថា ដែលបានទទួលការគាំទ្រពីសភា ហើយក្លាយជានាយករដ្ឋមន្រ្តីទី៣០ របស់ថៃផងដែរ។
នៅក្នុងអំឡុងពេលសន្ទនានោះ លោក ភីថា បានស្នើឲ្យនាយករដ្ឋមន្ត្រីថ្មីស្តារឯកភាពរបស់ប្រទេសឡើងវិញក្នុងពេលដឹកនាំរដ្ឋាភិបាលរបស់លោក សម្រាប់ពលរដ្ឋថៃទាំងអស់។
ខណៈដែលគណបក្សរបស់លោកឥឡូវនេះ ក្លាយជាគណបក្សប្រឆាំង លោក ភីថា បាននិយាយថា គណបក្សនឹងផ្តោតលើការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការត្រួតពិនិត្យ និងរក្សាតុល្យភាព ដើម្បីធានាថា រដ្ឋាភិបាលថ្មីគ្មានអំពើពុករលួយ។
ឆ្លើយតបនឹងការអំពាវនាវរបស់ លោក ភីថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលបានបន្តធ្វើការអំពាវនាវជំរុញឲ្យរដ្ឋាភិបាលថ្មីធ្វើកំណែទម្រង់កងកម្លាំងប្រដាប់អាវុធនោះ លោកស្រ៊ីថា បានមានប្រសាសន៍ថា លោកចូលចិត្តប្រើពាក្យសហអភិវឌ្ឍន៍ ជាជាងកំណែទម្រង់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាមេរិក និងចិនព្រមព្រៀងគ្នាក្នុងការបង្កើតកិច្ចសន្ទនាថ្មីស្ដីពីពាណិជ្ជកម្ម និងការទប់ស្កាត់ការនាំចេញបន្ទះឈីប

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក វ៉ាង វិនតាវ បានព្រមព្រៀងគ្នានៅក្នុងជំនួបពិភា…

ជប៉ុនស្នើចិនឱ្យប្រាប់ពលរដ្ឋរបស់ខ្លួនបញ្ឈប់ការយាយីជប៉ុនតទៅទៀត បន្ទាប់មានពីការបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រហ្វូគូស៊ីម៉ា

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃទី២៨ខែសីហា បានស្នើឱ្យប្រទេសចិនជួយជំរុញពលរដ្ឋរបស់ខ្លួនឱ្យបញ្ឈប់សកម្មភាពយាយីរំខាន រួមទាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ