ការរឹតត្បិត​នៅអំឡុងពេលកូវីដ

សមាគមភោជនីយដ្ឋានថៃ ស្នើនាយករដ្ឋមន្ត្រីកុំឲ្យដាក់ការរឹតត្បិតលើភោជនីយដ្ឋាន


ប្រធានសមាគមភោជនីយដ្ឋានថៃ បានដាក់ស្នើទៅកាន់នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចារ ឲ្យពិចារណាកុំឲ្យមានការរឹតត្បិតលើភោជនីយដ្ឋាននៅក្នុងទីក្រុងបាងកកប្រទេសថៃ ដែលហាមការទទួលអាហារនៅក្នុងហាង តែតម្រូវឲ្យតែ ទិញខ្ចប់យកទៅផ្ទះនោះ។ នេះបើយោងតាមសារព័ត៌មាន The pattayanews។
សមាគមភោជនីយដ្ឋានថៃ ស្នើនាយករដ្ឋមន្ត្រីកុំឲ្យដាក់ការរឹតត្បិតលើភោជនីយដ្ឋាន (រូបភាព៖ https://bangkokherald.com)
ដោយ

ក្នុង​លិខិត​ដាក់ស្នើទៅ​កាន់​នាយករដ្ឋមន្ត្រីថៃ លោកស្រី​ ថានីវ៉ាន់ កូឡាមង្គល បាន​រៀបរាប់​ពី​ហេតុផល​​ជាច្រើន​ ដើម្បីកុំឲ្យ​រាជរដ្ឋាភិបាល​ហាមឃាត់​ការទទួលទាន​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ក្នុងទីក្រុង​បាងកក និងនៅ​តាម​ខេត្ត​មួយចំនួន ដោយ​ហេតុផល​ចម្បង​បំផុត គឺ​ការរឹតត្បិតនេះ នឹងបង្ក​ធ្វើឲ្យ​ប៉ះពាល់​កាន់តែខ្លាំង​ដល់​ការងារ​បុគ្គលិក​នៅក្នុង​វិស័យនេះ។

ការដាក់ស្នើ​របស់​សមាគម​ភោជនីយដ្ឋាន​ថៃ ទៅកាន់​នាយក​រដ្ឋមន្ត្រីថៃនេះ ធ្វើឡើង​ក្រោយពីមាន​សំណើមួយ​ស្នើទៅកាន់​រដ្ឋាភិបាល​ដើម្បី​ដាក់ការរឹតត្បិត​លើ​ភោជនីយដ្ឋាន​នៅក្នុង​ទីក្រុង​បាងកក ក៏ដូចជា​ការរឹតត្បិត​ការធ្វើដំណើរ​ចំពោះ​អ្នករស់នៅ​ខេត្ត​រ៉ាក់យ៉ង ចន្ថាបុរី និងឈុនបុរី ព្រមទាំងទីក្រុង​ប៉ាតតាយ៉ាផងដែរ ក្នុងគោលដៅ​គ្រប់គ្រង​ការឆ្លង​រីករាលដាល​កូវីដ-១៩ ដែលកំពុង​វាយប្រហារ​ខ្លាំង​នៅក្នុង​ខេត្ត​មួយចំនួន​ក្នុងប្រទេសថៃ។

សូមបញ្ជាក់ថា ការឆ្លង​រីករាលដាល​កូវីដ-១៩ នៅក្នុងប្រទេសថៃ នៅតែ​បន្ដកើនឡើង តួយ៉ាង កាលពីថ្ងៃអាទិត្យ​ទី ៣ ខែ​មករា ឆ្នាំ២០២១ ចំនួន​អ្នកឆ្លង​កូវីដ-១៩ ថ្មី នៅក្នុង​ខេត្ត​សាមុទ្រ​សាខន មានដល់​ទៅ ៥៤១នាក់ ដែលភាគច្រើន​គឺជា​កម្មករ​ចំណាកស្រុក។ គិតត្រឹមថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ ចំនួន​អ្នកឆ្លង​កូវីដ-១៩ សរុប​នៅក្នុង​ប្រទេសថៃ បានកើនឡើងដល់ទៅ​ជាជិត​៧ពាន់៧រយ​នាក់ហើយ ខណៈអ្នកជាសះស្បើយ មានជាង​៤ពាន់៤រយនាក់ និងអ្នកស្លាប់​មាន ៦៤នាក់៕  

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ទីផ្សារប្រេងនៅពាក់កណ្ដាលឆ្នាំ២០២១ ប្រឈមនឹងកត្តា​ហានិភ័យធ្លាក់ចុះជាច្រើន

អគ្គលេខាធិការនៃ អង្គការនៃប្រទេសនាំចេញប្រេង OPEC បានបញ្ជាក់នាពេលថ្មីៗថា នៅពាក់កណ្ដាលឆ្នាំ២០២១ ទីផ្សារប្រេងគឺពោរពេញទៅដោយហានិភ័យធ្លាក់ចុះ។…

ធនាគារ​ អេស៊ីលីដា ប្រកាសថា ធនាគារ​ពុំ​ដែល​មាន​កម្មវិធី​ចាប់ឆ្នោត​ផ្សង​សំណាង ឬ​ផ្ដល់​រង្វាន់​ឡើយ

ធនាគារ អេស៊ីលីដា នៅថ្ងៃទី៤ ខែមករា ឆ្នាំ​២០២១នេះ បាន​ប្រកាស​ជាថ្មីម្ដងទៀត ថា "ធនាគារ​ អេស៊ីលីដា ពុំដែលមាន និង​គ្មាន​កម្មវិធីចាប់ឆ្នោត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ