ករណីកូវីដ១៩អូមីក្រុងដំបូងរកឃើញដោយថៃ

ថៃក្លាយជាប្រទេសទី២ នៅអាស៊ាន ដែលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី អូមីក្រុង


ប្រទេសថៃ បានក្លាយជាប្រទេសទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសម៉ាឡេស៊ី ដែលបានរកឃើញករណីមេរោគបំប្លែងថ្មីអូមីក្រុង។ ករណីវិជ្ជមានកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ជាលើកដំបូងដែលថៃបានរកឃើញ នៅថ្ងៃទី ០៦ ខែធ្នូនេះ គឺកើតមានលើបុរសជាអ្នកជំនួញថៃម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីប្រទេសអេស្ប៉ាញចូលប្រទេសថៃ។ នេះបើតាមការអះអាងពីក្រសួងសុខាភិបាលថៃ។
បុគ្គិលព្រលានយន្តហោះថៃ កំពុងត្រួតពិនិត្យឯកសារកូវីដ១៩របស់អ្នកដំណើរ

អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រថៃ លោក ស៊ូផាឃីត ស៊ីរីឡាក់ (Supakit Sirilak) បាននិយាយថា បុរសរូបនេះបានចូលមកដល់ប្រទេសថៃ នៅថ្ងៃទី៣០ខែវិច្ឆិកា ហើយត្រូវបានយកសំណាក និង រង់ចាំទទួលលទ្ធផល ដោយការធ្វើតេស្តពីម៉ាស៊ីន RT-PCR។

ក្រោយពីបានរកឃើញមេរោគកូវីដ១៩ប្រភេទបំប្លែងខ្លួនថ្មីអូមីក្រុង ដោយម៉ាស៊ីន RT-PCR អាជ្ញាធរថៃបានប្រមូលយកសំណាករបស់ បុរសអ្នកជំនួញរូបនេះ មកធ្វើការពិសោធរកទិន្នន័យបន្ថែមទៀតនៅនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រថៃ មុននឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

បើតាមលោក ស៊ូផាឃីត ស៊ីរីឡាក់ដដែល លទ្ធផលដែលចេញដោយម៉ាស៊ីន RT-PCR បង្ហាញថា អ្នកដែលមានផ្ទុកកូវីដ១៩អូមីក្រុងខាងលើ គឺមានអត្រាច្បាស់លាស់ដល់ ៩៩,៩២% ឯណោះ។ ដូច្នេះ លោកកំពុង ស្នើសុំនៅរាជរដ្ឋាភិបាលថៃ កុំឲ្យជំនួសការធ្វើតេស្តអ្នកដំណើរដោយម៉ាស៊ីន RT-PCR មកជាការធ្វើតេស្តរហ័សនៅពេលនេះ ព្រោះលោករំពឹងថា ប្រទេសថៃប្រាកដជានឹងរកឃើញករណីមេរោគបំប្លែងថ្មី អូមីក្រុងជាបន្តបន្ទាប់ទៀត។ 

គួរជម្រាបថា បុរសអ្នកជំនួញថៃដែលមានផ្ទុកកូវីដ១៩អូមីក្រុងរូបនេះ បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកអាកាសយាន្តដ្ឋានចំនួនពីរនាក់ និងបុគ្គលិកសណ្ឋាគារចំនួន១៧នាក់។ បច្ចុប្បន្ន អ្នកទាំងនោះត្រូវបានអាជ្ញាធរថៃប្រមូលយកសំណាកមកពិនិត្យនឹងកំពុងរង់ចាំលទ្ធផលផ្លូវការ។

សូមបញ្ជាក់ថា កូវីដ១៩បំប្លែងថ្មីអូមីក្រុង បានរាលដាលទៅដល់ជាង ៤០ប្រទេសជុំវិញពិភពលោកហើយ ខណៈដែលបច្ចុប្បន្ន មានប្រទេសចំនួន២ នៅតំបន់អាស៊ានដែលបានរកឃើញមេរោគប្រភេទថ្មីនេះ ក្នុងនោះមាន ម៉ាឡេស៊ីរកឃើញដំបូងគេ បន្ទាប់មកគឺប្រទេសថៃតែម្តង។

គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ថៃមានអ្នកឆ្លងកូវីដ១៩សរុប ជាង២លាន១សែននាក់ រីឯអ្នកស្លាប់មានជាង ២ម៉ឺននាក់ ហើយក្នុងនោះអត្រាឆ្លងជាមធ្យមមានជិត ៥ពាន់នាក់ក្នុងមួយថ្ងៃៗ។ នេះបើតាមទិន្នន័យដែលកត់ត្រាដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ៕

None



អត្ថបទបន្ទាប់


វៀតណាម ត្រូវការកញ្ចប់ថវិកា ២៩ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច ក្រោយរងការខាតបង់ខ្ទេចខ្ទាំដោយសារកូវីដ១៩

ក្រោយរងព្យុះភ្លៀងដោយសារជំងឺរាតត្បាតកូវីដ ១៩ ប្រទេសវៀតណាមបានទទួលរងការខាតបង់សេដ្ឋកិច្ចក្នុងតម្លៃប្រមាណ ៣៧ ពាន់លានដុល្លារ។ ហើយប្រទេសនេះនឹងត្…

ប្រធានាធិបតីរុស្ស៊ីសង្ឃឹមថា WHO នឹងអនុម័តវ៉ាក់សាំងកូវីដ១៩ Sputnik V របស់ខ្លួន ក្នុងឆាប់ៗនេះ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងក្តីសង្ឃឹមចំពោះការអនុម័តរបស់អង្គការសុខភាពពិភពលោក សម្រាប់វ៉ាក់សាំងបង្ការកូវីដ១៩ Sputni…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ