
លោក ឌីចាប់ពីវ៉ាត់ ណាសុងក្លា ដែលជាអគ្គនាយកការិយាល័យថវិកា បានបញ្ជាក់ថា ទឹកប្រាក់ជាង៤ពាន់៤រយលានដុល្លារអាមេរិកនោះ នឹងត្រូវប្រើប្រាស់ទៅលើការចំណាយក្នុងករណីចាំបាច់ និងបន្ទាន់។ ក្នុងនោះ មានថវិកាជាង ៣ពាន់លានដុល្លារ នឹងត្រូវបែងចែកសម្រាប់ការចំណាយក្រោមការគ្រប់គ្រងដោយនាយករដ្ឋមន្ត្រី។
ការបែងចែងថវិកាជាង ៤ពាន់៤រយលានដុល្លារ នោះ នឹងត្រូវចំណាយលើវិធានការដើម្បីកាត់បន្ថយផលប៉ះពាល់នៃមេរោគរាតត្បាត បន្ថែមពីលើកញ្ចប់ថវិកាជំរុញសកម្មភាពសេដ្ឋកិច្ច ដែលមានស្រាប់ជាង ៣៥ពាន់លានដុល្លារ ដែលរាជរដ្ឋាភិបាលថៃ បានខ្ចីយកប្រើប្រាស់។
អគ្គនាយកការិយាល័យថវិកាថៃ ដដែលនេះ បានគូសបញ្ជាក់បន្ថែមថា កញ្ចប់ថវិកាជាង៤ពាន់ ៤រយលានដុល្លារថ្មីនេះដែរ ក៏ត្រូវបានចាត់ទុកថា គ្រប់គ្រាន់សម្រាប់ការបន្ធូរបន្ថយផលប៉ះពាល់នៃរលើកឆ្លងរីករាលដាលទី២ ដែលអាចនឹងកើតមានឡើង៕