សេដ្ឋកិច្ចប្រទេសថៃ

ថៃរំពឹងសេដ្ឋកិច្ចកើនឡើង ៦% នៅឆ្នាំក្រោយ បើគ្មានការផ្ទុះឆ្លងរាលដាលខ្លាំងជាថ្មីទៀត


កំណើនសេដ្ឋកិច្ចប្រទេសថៃដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ១៩នោះ ត្រូវបានរដ្ឋាភិបាលរំពឹងថា នឹងអាចគ្រប់គ្រងបានឲ្យមកនៅក្នុងស្ថានភាពប្រសើរឡើងនៅក្នុងឆ្នាំនេះ ហើយអាចនឹងកើនដល់ ៥ ទៅ៦ភាគរយនៅឆ្នាំក្រោយ ប្រសិនបើរដ្ឋាភិបាលអាចទប់ទល់មិនឲ្យមានការផ្ទុះឆ្លងរីករាលដាលខ្លាំងជាថ្មីទៀត។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ។
កំណើនសេដ្ឋកិច្ចប្រទេសថៃដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ១៩
ដោយ

ប្រទេស​ថៃ ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រទេស​មួយ​នៅ​អាស៊ី​ដែល​មានការ​រាតត្បាត​កូ​វី​ដ​១៩​ក្នុង​រយៈពេល​យូរ​ជាងគេ ប៉ុន្ដែ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ករណី​ឆ្លង​ក្នុង​ប្រទេស​នេះ ហាក់​មានការ​ថមថយ​ចុះ​មក​វិញ​ហើយ ដែល​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​មានការ​បន្ធូរបន្ថយ​លើ​ការ​រឹតត្បិត​នានា ហើយ​បាន​សម្រេច​បើក​ប្រទេស​ទទួលភ្ញៀវ​ទេសចរ​បរទេស​ឡើង​វិញ​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ថែម​ទៀត​ផង​។ វិធានការ​បន្ធូរបន្ថយ​ទាំងនេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ឲ្យ​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ស្ទុះ​ងើបឡើង​វិញ​។

លោក ស៊ូ​ផា​ថា​ណា​ផុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ថាមពល​របស់​ថៃ​បាន​អះអាង​ថា ប្រទេស​ថៃ គឺ​បាន​ឆ្លង​ផុត​ដំណាក់កាល​ដ៏​អាក្រក់​បំផុត​ហើយ ខណៈ​ដែល​ស្ថិរភាព​សារពើពន្ធ និង​ហិរញ្ញវត្ថុ​ក៏​នៅ​តែ​បន្ដ​មាន​ផង​ដែរ​។ លោក​បន្ថែម​ថា ប្រទេស​ថៃ កំពុង​រំកិល​ទៅ​រក​គោលដៅ ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​ដល់ ៧០% នៅ​ត្រឹម​ចុងឆ្នាំ​នេះ ខណៈ​ដែល​ស្ថិរភាព​នៃ​វិស័យ​ផលិត ដើម្បី​គាំទ្រ​ដល់​ការ​នាំ​ចេញ នៅ​តែ​ជា​ក្បាលម៉ាស៊ីន​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។

សេដ្ឋកិច្ច​ថៃ ត្រូវ​បាន​រំពឹង​ថា នឹង​បន្ដ​ទទួល​បានការ​គាំទ្រ​ដោយ​គម្រោង​វិនិយោគ​ប្រមាណ ១៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុងឆ្នាំនេះ ហើយ​តាម​ផែនការ​រាជរដ្ឋាភិបាល​នឹង​ធ្វើ​យ៉ាងណា​ទាក់ទាញ​ជនបរទេស​មក​ស្នាក់​នៅ​រយៈពេល​វែង​ក្នុង​ប្រទេស​ថៃ​ឲ្យ​បាន​ដល់ ១​លាន​នាក់​នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ​នេះ ជាមួយនឹង​ការ​ចំណាយ​៣០​ពាន់​លាន​ដុល្លារ​ផង​ដែរ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក ស៊ូ​ផា​ថា​ណា​ផុង​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៩ ថៃ​ទទួល​បាន​ទេសចរ​បរទេស​សរុប​ជិត ៤០​លាន​នាក់ ជាមួយនឹង​ប្រាក់​ចំណូល​ប្រមាណ​៥៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ​នៅ​ឆ្នាំ​២០២១​នេះ​វិញ ក្រសួង​ហិរញ្ញវត្ថុ​ថៃ ព្យាករ​ថា អ្នកដំណើរ​បរទេស​មក​ដល់​ប្រទេស​ថៃ នឹង​មាន​ប្រមាណ​១៨​ម៉ឺន​នាក់​។

None



អត្ថបទបន្ទាប់


ថៃរំពឹងទទួលបានអ្នកដំណើរ ២,៤ម៉ឺននាក់ ជារៀងរាល់ថ្ងៃក្នុងខែវិច្ឆិកានេះ

ក្រុមហ៊ុនអាកាសយានដ្ឋានថៃ បានឱ្យដឹងថា អ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៧២ ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរតាមជើងហោះហើរក្នុងស្រុក និ…

តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិន ហក់ឡើងខ្ពស់កប់ពពករហូតដល់ ៥ពាន់ ទៅជាង១ម៉ឺនដុល្លារ

តម្លៃសំបុត្រយន្ដហោះ ទៅមកប្រទេសកម្ពុជា និងចិន កំពុងហក់ឡើងថ្លៃខ្ពស់កប់ពពក ក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ