កូវីដ-១៩ក្នុងប្រទេសថៃ

ថៃកំពុងប្រឈមករណីឆ្លងកូវីដ-១៩តាមរោងចក្រ បង្កជាការ​គំរាមកំហែងដល់ការនាំចេញ


ការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ-១៩ នៅតាមរោងចក្រនានានៅក្នុងប្រទេសថៃ កំពុងបង្កក្តីព្រួយបារម្ភដល់វិស័យនាំចេញទំនិញរបស់ថៃ ដែលអាចនឹងរងផលប៉ះពាល់ខ្លាំង និង អាចគំរាមកំហែងដល់សេដ្ឋកិច្ចប្រទេសថៃទាំងមូលបន្ថែមទៀត ខណៈដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ កំពុងព្យាយាមស្តារវិស័យសេដ្ឋកិច្ចឲ្យងើបឡើងវិញ ពីផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ដង្ហើមដកដល់វិស័យទេសចរណ៍ឡើងវិញ។ នេះបើតាមការចុះផ្សាយដោយទីភ្នាកងារសារព័ត៌មាន Reuters។
ថៃកំពុងប្រឈមករណីឆ្លងកូវីដ-១៩តាមរោងចក្រ បង្កការគំរាមកំហែងដល់ការនាំចេញ (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

មេរោគកូវីដ១៩ បានលុកលុយទៅជាង ១៣០រោងចក្រនៅក្នុងប្រទេសថៃ រួមបញ្ចូលទាំងរោងចក្រដែលផ្គត់ផ្គង់ការផលិតដល់ម៉ាកផលិតផលល្បីៗផងដែរ។ ក្នុងនោះ ថៃបានរកឃើញករណីដែលមានជាប់ពាក់ព័ន្ធជាមួយកម្មករធ្វើការនៅក្នុងរោងចក្រច្រើនជាង ៧.១០០ករណី នៅក្នុង ១១ខេត្ត ក្នុងប្រទេសថៃ ប្រការនេះហើយបានធ្វើឲ្យរោងចក្រក្លាយទៅជា ប្រភពចម្លងមេរោគកូវីដ-១៩ដ៏ធំ បន្ទាប់ពីមន្ទីរឃុំឃាំង និង ការរដ្ឋានសំណង់ជុំវិញទីក្រុងបាងកក។

មែនទែនទៅ ផលប៉ះពាល់នៃការរីករាលដាលកូវីដ-១៩ ដល់រោងចក្រនៅប្រទេសថៃក្នុងពេលនេះ គឺប៉ះពាល់តិចតួចនោះទេ បើធៀបនឹងចំនួនរោងចក្រសរុបដែលមានជាង ៦ម៉ឺន៣ពាន់រោងចក្រក្នុងប្រទេសថៃ ជាមួយនឹងកម្មករប្រមាណ ៣លាន៤សែននាក់។ នេះបើតាមទិន្នន័យពីរដ្ឋាភិបាលថៃ។

ប៉ុន្តែអាជ្ញាធរថៃ បានបង្ហាញក្តីព្រួយបារម្ភថា ទោះបីប៉ះពាល់ដល់រោងចក្រតិចមែន តែវាអាចបង្កផលរំខានច្រើនដល់វិស័យនាំចេញរបស់ថៃ ស្របពេលដែលបច្ចុប្បន្នក្រោយពីចំណូលបានមកពីវិស័យទេសចរណ៍បានដាំក្បាលចុះយ៉ាងខ្លាំងហៅមិនលឺនោះ ថៃរំពឹងដង្ហើមសេដ្ឋកិច្ចលើការនាំចេញនេះតែម្តង។ គិតមកដល់ពេលនេះ មានរោងចក្រមួយចំនួនត្រូវបានបើកប្រតិបត្តិការក្នុងផ្នែកខ្លះ ហើយខ្លះទៀតត្រូវផ្អាកដំណើរការទាំងស្រុង។

ជាក់ស្តែង ឆ្នាំ២០២០ ការនាំចេញរបស់ថៃ មានទំហំស្មើ ៤៥% នៃទំហំផលិតផលក្នុងស្រុកសរុបរបស់ថៃ ស្របពេលសេដ្ឋកិច្ចថៃ កាលពីឆ្នាំមុនបានដាំក្បាលចុះដល់ទៅ ៦%។ បន្ថែមពីលើនេះ កាលពីខែមុន រដ្ឋាភិបាលថៃបានទម្លាក់ការព្យាករណ៍កំណើន GDP របស់ខ្លួនពីចន្លោះ ២,៥% ទៅ៣,៥% មកនៅត្រឹមចន្លោះ ១,៥% ទៅ ២,៥%ប៉ុណ្ណោះ។

បើតាមលោក ក្រៀងក្រៃ ធាននុគុល (Kriengkrai Thiennukul) អនុប្រធានសហព័ន្ធឧស្សាហកម្មថៃបានឲ្យដឹងថា ផលិតផលអេឡិចត្រូនិក ស្រោមដៃ ជ័រកៅស៊ូ ម្ហួបអាហារ សុទ្ធសឹងតែជាមុខទំនិញនាំចេញ ដែលបានរងផលប៉ះពាល់ដោយសារកូវីដ១៩។

លោកបានបន្ថែមថា៖«ប្រសិនបើស្ថានភាពនៅតែបែបនេះ វានឹងបង្កផលលំបាកកាន់តែខ្លាំង ហើយនឹងទាមទារឲ្យកម្មករគ្រប់រោងចក្រ ត្រូវតែចាក់វ៉ាក់សាំងបានទាំងអស់គ្នា»

សូមបញ្ជាក់ថាស្ថានភាពឆ្លងកូវីដ១៩ក្នុងប្រទេសថៃ មិនបានបង្ហាញពីសញ្ញាថមថយឥទ្ធិលពលនៅឡើយទេគិតត្រឹមដើមសប្តាហ៍នេះ។ ជាក់ស្តែង ថៃបន្តរកឃើញករណីឆ្លងថ្មីជាង ៣ពាន់៣រយនាក់បន្ថែមទៀតកាលពីថ្ងៃច័ន្ទទី១៤មិថុនា ក្នុងនោះមានជិត ៨០០ករណីរកឃើញនៅក្នុងមន្ទីរឃុំឃាំង ប្រការនេះ បានធ្វើឲ្យអ្នកឆ្លងសរុបនៅថៃកើនឡើងដល់ជិត ២០ម៉ឺននាក់ហើយ ខណៈអ្នកស្លាប់មានជាង ១ពាន់៤រយនាក់៕

None



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងសន្យានឹងផ្ដល់ថវិកា២០០លានដុល្លារ ទៅឲ្យយន្ដការកូវ៉ាក់

ប្រទេសកូរ៉េខាងត្បូងនឹងផ្ដល់ជំនួយជាថវិកា ២០០លានដុល្លារអាមេរិករហូតដល់ឆ្នាំក្រោយ ដើម្បីធានាពីភាពស្មើគ្នាក្នុងការទទួលបានវ៉ាក់សាំងកូវីដ-១៩ …

ឥណ្ឌូនេស៊ីមានគោលដៅនឹងលក់តែឡាន និង ម៉ូតូអគ្គិសនីប៉ុណ្ណោះនៅឆ្នាំ២០៥០

ប្រទេសឥណ្ឌូនេស៊ី នឹងក្លាយជាប្រទេសឃ្លាំងជង្រុកផលិតរថយន្ត និង ម៉ូតូអគ្គិសនីនៅឆ្នាំ ២០៥០។ ឥណ្ឌូនេស៊ីមានគោលដៅនៅឆ្នាំ២០៥០ ខាងមុខ នឹងលក់តែឡាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ