កសិករថៃ

រាជរដ្ឋាភិបាលថៃ ចេញមុខជួយដោះបំណុលជូន កសិករខ្នាតតូច


គណៈរដ្ឋមន្ដ្រីថៃ កាលពីពេលថ្មីៗនេះ បានយល់ព្រមចេញជាគោលការណ៍ នូវការពន្យារពេលការសងបំណុល និងការផ្ដល់អត្រាប្រាក់កម្ចីទាប សម្រាប់កសិករខ្នាតតូច ដែលនេះ ត្រូវបានគេមើលឃើញថា គឺជាយន្ដការចុងក្រោយមួយ ដើម្បីជួយដល់ការលូតលាស់វិស័យកសិកម្មក្នុងប្រទេសនេះ។
កសិករថៃ កំពុងព្យួរាស់ដៃស្រែ ក្នុងប្រទេសថៃ (https://www.shutterstock.com)
ដោយ

ថ្លែងនៅ​ក្នុងកាសែត​បាង​កកប៉ុស្ដិ៍ លោក ណាថុនផន ជុតទូ រីពីតាក់ ទីប្រឹក្សា​នាយករដ្ឋ​មន្រ្តីថៃ បានឲ្យដឹងថា វិធាន​ការនេះ នៅតែត្រូវ​ការជា​ចាំបាច់ ពីព្រោះ​វិស័យ​កសិកម្ម​នៅតែមាន​បញ្ហាជា​ច្រើន ទាក់ទង​នឹង​កត្តាតម្លៃ​កសិផល និងគ្រោះ​មហន្ត​រាយ​ធម្មជាតិ​ជាដើម។ កត្តាទាំង​អស់នេះ ត្រូវបាន​រាជរដ្ឋាភិបាល​ថៃ​មើលឃើញ​ ជាដើម​ចមមួយ​ដែលបានធ្វើឲ្យ​កសិករ​ជំពាក់បំណុល​ធនាគារ។​

តាមរយៈ​វិធានការ​នេះ រាជរដ្ឋា​ភិបាលថៃ អាចនឹង​កាត់ការ​ប្រាក់កម្ចី​សម្រាប់​រយៈពេល ១ឆ្នាំ សម្រាប់កសិករ​ខ្នាតតូច ដែលនឹង​ចាប់ផ្ដើម​នៅចន្លោះ​ពីថ្ងៃទី១ ខែសីហា​ឆ្នាំនេះ ដល់ថ្ងៃទី​៣១ ខែកក្កដា​ឆ្នាំ ២០១៩ ដោយគ្រប​ដណ្ដប់តែ​លើទំហំ​ប្រាក់កម្ចី​ដំបូង ចំនួន ៣០​ម៉ឺនបាត ឬស្មើនឹង ៩ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

រាជ​រដ្ឋាភិបាលថៃ នឹងជួយ​បង់ប្រាក់​ជំនួស ២,៥% នៃអត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ ខណៈដែល​ខាង​ធនាគារ​កសិកម្ម និងសហករណ៍​កសិកម្ម ដែល​គ្រប់គ្រង​ដោយរដ្ឋ​ (BAAC) នឹងជួយ ០,៥% បន្ថែមទៀត ក្នុងមួយឆ្នាំ​ផងដែរ។

កម្មវិធី​ផ្ដល់ទុន​បម្រុង​របស់រដ្ឋ​នេះ ត្រូវបាន​គេប៉ាន់​ប្រមាណ​ថា មាន​តម្លៃជាង ១៦ពាន់លាន​បាត ឬស្មើ​នឹងប្រមាណ ជាង ៤៨០លាន​ដុល្លារ​អាមេរិក។  

ធនាគារកសិកម្ម និងសហករណ៍​កសិកម្មថៃ (BAAC) បានរាយការណ៍​ថា កសិករ​ខ្នាតតូច​មាន​ជំពាក់បំណុល​ធនាគារ​សរុប​មាន​ចំនួន ៦៥០ ពាន់​លាន​បាត ឬស្មើនឹង​ប្រមាណ​ជិត ២០ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​រាជរដ្ឋាភិបាល​ថៃ​រំពឹងថា កសិករ​ខ្នាតតូច ១០លាន​នាក់ នឹង​មានសិទ្ធិ​ទទួល​បាន​គម្រោង​នេះ ដើម្បី​ដោះស្រាយ​បំណុល​របស់​ពួកគេ ហើយវា​ក៏ជា​ដំណោះស្រាយ​មួយ​ជួយ​ទ្រទ្រង់​ ដល់​ការលូត​លាស់​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេសថៃ​ផងដែរ។ 

None



អត្ថបទបន្ទាប់


វៀតណាមទទួលបានភ្ញៀវទេសចរបរទេស ៩លាននាក់ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៨នេះ

គិតត្រឹម ៧ខែ ឆ្នាំ២០១៨នេះ ប្រទេសវៀតណាម បានទទួលភ្ញៀវទេសចរបរទេស ប្រមាណ ៩លាននាក់ ដែលមានកំណើនជាង ២៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។…

វៀតណាម ស្រូបបានការវិនិយោគពីក្រៅប្រទេស ២៣ពាន់លានដុល្លារអាមេរិក

គិតត្រឹម៧ខែ ឆ្នាំ២០១៨នេះ ប្រទេសវៀតណាម ទទួលបានលំហូរវិនិយោគពីក្រៅប្រទេស (FDI) ប្រមាណ ២៣ពាន់លានដុល្លារអាមេរិក ដែលមានកំណើនជាង ៤% ធៀបនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ