ថៃបើទ្វារទទួលភ្ញៀវទេសចរ

ថៃជំនះបើកខេត្តភូកេតទទួលភ្ញៀវទេសចរក្នុងខែកក្កដា ខណៈកូវីដ-១៩កំពុងបន្ដរាតត្បាត


រដ្ឋាភិបាលថៃបានសម្រេចបើកភ្លើងខៀវ ដល់គម្រោងទទួលភ្ញៀវទេសចរបរទេសនៅក្នុងខេត្តភូកេតឡើងវិញ ចាប់ពីថ្ងៃទី១ខែកក្កដានេះតទៅ ទោះបីព្យុះកូវីដ-១៩កំពុងបន្តបោកបក់នៅក្នុងប្រទេសមួយនេះយ៉ាងណាក្តី។ នេះបើតាមការចុះផ្សាយដោយការសែតបាងកកបុស្តិ៍។
ថៃជំនះបើកខេត្តភូកេតទទួលភ្ញៀវទេសចរក្នុងខែកក្កដា ខណៈកូវីដ-១៩កំពុងបន្ដរាតត្បាត (រូបភាព៖AFP)
ដោយ

នៅក្នុងផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ​សម្រាប់ខេត្តភូកេតនេះដែរ ថៃបានអនុញ្ញាតទទួលយកទេសចរបរទេសណា ដែលបានចាក់វ៉ាក់សាំងរួច ខណៈអ្នកដែលមិនបានចាក់វ៉ាក់សាំងនឹងតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។

អំឡុងកិច្ចប្រជុំ ថ្នាក់ដឹកនាំថៃបានគូសបញ្ជាក់ថា ខេត្តភូកេតនឹងក្លាយជាខេត្តដែលបើកទទួលទេសចរបរទេសមុនគេបង្អស់ ក្រោមគម្រោងស្តារវិស័យទេសចរណ៍ថៃឡើងវិញ ដែលភាសាអង់គ្លេសត្រូវបានគេឲ្យឈ្មោះថា "Phuket Tourism Sandbox"។

រដ្ឋាភិបាលថៃនឹងយកការបើកទទួលទេសចរ​របស់ខេត្តភូកេតនេះ ធ្វើជាគម្រូ ប្រសិនបើគម្រោងលើកនេះទទួលបានជោគជ័យ ពោលគឺខេត្តមួយចំនួនផ្សេងទៀតក៏អាចនឹងត្រូវបានរដ្ឋាភិបាលថៃពិចារណាឲ្យបើកទទួលទេសចរជាបន្តបន្ទាប់ដូចគ្នាដែរ ក្នុងនោះមានដូចជាខេត្ត ក្រាប៊ី កោះសាមុយនៃខេត្តស៊ូរ៉ាត់ ថានីជាដើម។ 

គួរជម្រាបថា ភ្ញៀវទេសចរដែលនឹងមកជាន់ទឹកដីថៃ នៃខេត្តភូកេតមុនគេក្នុងខែកក្កដាខាងមុខ ជាភ្ញៀវទេសចរពីប្រទេសអ៊ីស្រាអែល ខណៈនៅសប្តាហ៍ទី២នៃខែកក្កដាដដែល នឹងមានភ្ញៀវមកសហរដ្ឋអាមេរិកបន្ថែមទៀត។

សូមបញ្ជាក់ថា គិតមកដល់ខែមិថុនានេះ ពលរដ្ឋក្នុងខេត្តភូកេតជាង ៦០%ហើយ បានទទួលការចាក់វ៉ាក់សាំង ហើយអាជ្ញាធរថៃរំពឹងថា ខ្លួនអាចចាក់វ៉ាក់សាំងដល់ពលរដ្ឋក្នុងខេត្តនេះបានលើស ៧០%មុនពេលខែកក្កដាមកដល់ ដើម្បីធានាបានពីសុវត្ថិភាពទាំងពលរដ្ឋ និងទេសចរបរទេស៕

None



អត្ថបទបន្ទាប់


បញ្ចុះ​តម្លៃ​រហូត 10% ! បុរី ប៉េង ហួត បើក​ទីតាំង​ថ្មី ២ព្រមៗគ្នា, ផ្តល់ជូន​ការបង់ប្រាក់​កាន់​តែ​ងាយ​ស្រួល ដែល​មិនធ្លាប់​មាន​ពី​មុនមក

វិនិយោគដឹងតែចំនេញ ព្រមទាំងទទួលបានគេហដ្ឋាន ក្នុងគម្រោងបែបធម្មជាតិ ព្រមជាមួយការបញ្ចុះ តម្លៃរហូតដល់10% ព្រមៗគ្នាជាមួយនឹងការបង់ប្រាក់កាន់តែ…

ក្រសួងសេដ្ឋកិច្ច៖ ថវិកាសម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញ អាចនឹងបង្កើនថែម ៣០០លានដុល្លារទៀត បើចាំបាច់

មន្ត្រីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ចបានអះអាងប្រាប់ខេមបូណូមីសថ្មីៗនេះថា ក្នុងករណីចាំបាច់កញ្ចប់ថវិកាសម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ និងស្ដារសេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ