ការចាក់វ៉ាក់សាំងដូសជំរុញថៃ

ថៃនឹងចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនពលរដ្ឋ៣លាននាក់នៅខែក្រោយនេះហើយ!


ប្រទេសថៃដែលកំពុងលង់ខ្លួនជ្រៅក្នុងវិបត្តិកូវីដ-១៩នោះ បានប្រកាសថា នឹងចាប់ផ្ដើមការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដល់ប្រជាជនរបស់ខ្លួនប្រហែល ៣ លាននាក់នៅខែកញ្ញាខាងមុខនេះដែរហើយ ដោយក្នុងនោះថៃបានជ្រើសយក វ៉ាក់សាំង ប្រភេទ AstraZeneca និង Pfizer ដើម្បីប្រើប្រាស់ជាដូសជំរុញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍។
គ្រូពេទ្យថៃកំពុងចាក់វ៉ាក់សាំងកូវីដ១៩ឱ្យពលរដ្ឋរបស់ខ្លួន
ដោយ

ក្រោយ​ពេល រដ្ឋាភិបាល​ថៃ​បាន​ពិភាក្សា​ជាមួយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ ១៩ រាប់​លាន​ដូ​ស ដើម្បី​ព្យាយាម​ព​ន្លឿ​ន​ការ​ចាក់​ថ្នាំ​បង្ការ​មេរោគ​កូ​វី​ដ​-១៩ ដើម្បី​ទប់ស្កាត់​រលក​នៃ​ការ​ឆ្លង​នោះ  ថ្មី​ៗ​នេះ នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​បានឱ្យ​ដឹង​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ នឹង​ត្រូវ​ផ្ដល់​ជូន​ប្រជាជន​ប្រមាណ ៣​លាន​នាក់ ចាប់ពី​ចុងខែ​កញ្ញា ដល់​ខែតុលា​។ ក្នុង​ចំណោម​ប្រជាជន ៣ លាន​នាក់​ដែល​នឹង​ទទួល​ការ​ចាក់​ដូ​ស​ទី​៣​ភាគច្រើន ទំនងជា​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង Sinovac ពីរ​ដូ​សរួច ហើយ​យ៉ាង​ហោច​ណាស់​ត្រូវ​មាន​គម្លាត​រយៈពេល​បី​ខែ​ក្រោយ​ពេល​ចាក់​ដូ​ស​ទី​២ ទើប​អាច​ចាក់​ដូ​ស​ទី​៣​បាន​។ ការ​ចាក់​ដូ​ស​ទី​៣​នេះ​ទៀត​សោត ប្រទេស​ថៃ នឹង​ផ្ដោត​សំខាន់​ដល់​មនុស្ស​ចាស់​ចាប់ពី​អាយុ ៦០​ឡើង និង​មនុស្ស​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​។

ទន្ទឹម​នេះ ក្រសួង​បានឱ្យ​ដឹង​ថា វ៉ាក់សាំង AstraZeneca និង Pfizer នឹង​ដើរតួ​ជា​វ៉ាក់សាំង​ដូ​ស​ទី​៣ ពីព្រោះ​ទំ​រាំ​ដល់ នៅ​ពេល​នោះ​នឹង​មានការ​ផ្គត់ផ្គង់​វ៉ាក់សាំង​គ្រប់គ្រាន់​ពី​ក្រុមហ៊ុន​ផលិត​ទាំង​ពីរ​ប្រភេទ​នេះ​។

សូម​បញ្ជាក់​ថា អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​និយាយ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ ១៩ ចំនួន ១៤០ លាន​ដូ​សត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​នៅ​ចុងឆ្នាំ​នេះ​។ ខណៈ​ក្នុង​រយៈពេល​កន្លង​មកនេះ រដ្ឋាភិបាល​បាន​និង​កំពុង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង AstraZeneca ចំនួន ២ លាន​ដូ​ស​បន្ថែម និង​វ៉ាក់សាំង Pfizer ចំនួន ២​លាន ៥​សែន ទៅ ៣​លាន​ដូ​ស​ដើម្បី​ផ្គត់ផ្គង់​ចាប់ពី​ខែកញ្ញា​ដល់​ខែធ្នូ​។

យ៉ាងណាមិញ នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ណែនាំ​ដល់​ក្រសួងសុខាភិបាល​ឱ្យ​គិតគូរ​ទទួល​ទិញ​វ៉ាក់សាំង​សម្រាប់​កុមារ​អាយុ​ពី ១២-១៨ ឆ្នាំ ដើម្បី​រៀបចំ​ឱ្យ​ពួក​គេ​មាន​សុវត្ថិភាព​ក្នុង​ការ​បើក​សាលារៀន​ឡើង​វិញ​។

រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​ទទួល​បន្ទុក​សុខភាព​សាធារណៈ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​រលក​ឆ្លង​ចុង​ក្រោយ​បាន​បង្ហាញ​សញ្ញា​ថមថយ​ខ្លះ​ហើយ ពោល​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ​ពី ២​ម៉ឺន​នាក់ មក​នៅ​ត្រឹម​ជាង​១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​។

ដោយឡែក គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែសីហា អ្នក​ចាក់​វ៉ាក់សាំង​១​ដូ​សមាន​ប្រមាណ ២២​លាន​នាក់ ក្នុង​នោះ​អ្នក​ចាក់​គ្រប់​២​ដូ​សមាន​ចំនួន​ប្រហែល ៧​លាន​នាក់ និង​អ្នក​បាន​ចាក់​ដូ​ស​ទី​៣​មាន​ប្រមាណ​ជិត​៦​សែន​នាក់​ហើយ ដោយ​អ្នក​ដែល​ចាក់​ដូ​ស​ទី​៣​ទាំងនេះ​គឺជា​ក្រុម​មនុស្ស​ជួរ​មុខ​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ថៃវិនិយោគបង្កើតរថភ្លើងប្រើប្រាស់ថាមពលអគ្គិសនីគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣

ក្រៅពីជំរុញការបង្កើតរោងចក្រផលិតរថយន្ដអគ្គិសនី ប្រទេសថៃថ្មីៗនេះ កំពុងតែជំរុញបង្កើតឲ្យមានរថភ្លើងប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ដឹកអ្នកដំណើរផងដ…

ក្រុមហ៊ុនតៃវ៉ាន់ Foxconn ស្នើកក់វ៉ាក់សាំង ៣០លានដូសបន្ថែមទៀតពីក្រុមហ៊ុន BioNTech

លោក Terry Gou តំណាងឲ្យអាជ្ញាធរកោះតៃវ៉ាន់បានស្នើសុំឱ្យក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់រៀបចំបម្រុងទុកវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន៣០លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ